ស្ពានជិត១១គ.ម បត់បែនលើទន្លេតាមជ្រលងភ្នំនៅចិន អមដោយទេសភាពស្អាតអស់ទាស់!
- 2015-08-11 15:29:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ពានជិត១១គ.ម បត់បែនលើទន្លេតាមជ្រលងភ្នំនៅចិន អមដោយទេសភាពស្អាតអស់ទាស់!
ចន្លោះមិនឃើញ
ចិន បានសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាន highway ប្រវែងជិត១១គីឡូម៉ែត្រ នៅក្នុងខេត្ត Hubei ភាគកណ្ដាលនៃប្រទេសចិន កាលពីថ្ងៃអាទិត្យទី៩ សីហាកន្លងទៅ។
តាមប្រភពសារព័ត៌មានក្នុងស្រុក People's Daily បានឲ្យដឹងថាស្ពានប្រវែង៦,៨ម៉ាយ (១០,៩៤គីឡូម៉ែត្រ) ត្រូវបានសង់តាមបណ្ដោយទន្លេ អមសងខាងដោយទេសភាពតាមបណ្ដោយជ្រលងភ្នំដ៏ស្រស់ត្រកាល។ វាភ្ជាប់ពីតំបន់ Xingshan ខេត្ត Hubei ទៅកាន់ផ្លូវ G42 ដែលជាផ្លូវ high-speed ពីក្រុងសៀងហៃ ទៅក្រុង Chengdu ប៉ែកនិរតីប្រទេស។
គម្រោងស្ពានរបស់រដ្ឋាភិបាលមួយនេះ បានចាប់ផ្ដើមពីឆ្នាំ២០១៣មក ដោយមានបំណងធ្វើស្ពានបីខ្សែ គឺពីរខ្សែធ្វើកាត់ភ្នំដោយជីករូង និងមួយខ្សែទៀតធ្វើលើទន្លេតាមបណ្ដោយជ្រលងភ្នំ។ ប៉ុន្តែចុងក្រោយគម្រោងខាងលើបានសម្រេចធ្វើតែស្ពានខ្សែទីបីនេះប៉ុណ្ណោះ ដើម្បីកុំឲ្យប៉ះពាល់ដល់ធម្មជាតិនៅតាមជ្រលងភ្នំ៕
ចុចអាន៖ ស្ពានវែងជាងគេនៅអាស៊ានមានប្រវែង ២៤គីឡូម៉ែត្រ
ប្រែសម្រួល៖ មាន រតនា ប្រភព៖ dailymail