ដឹងថាក្លិបនៅ Premier League ណា គេស្អប់ជាងគេបំផុតទេ?
- 2015-08-11 17:38:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងថាក្លិបនៅ Premier League ណា គេស្អប់ជាងគេបំផុតទេ?
ចន្លោះមិនឃើញ
ក្លិបបិសាចក្រហម Manchester United គឺជាក្លិបដែលគេស្អប់ច្រើនជាងគេនៅ Premier League។ នេះបើតាមការស្ទង់មតិលើវិបសាយ Mirror។
រីឯម្ចាស់ជើងឯក Premier League តោខៀវ Chelsea ក៏មានចំនួនអ្នកស្អប់ច្រើនដែរ ដោយឈរនៅលេខ២ បន្ទាប់ពី Man Utd ខណៈដែលហង្សក្រហម Liverpool ឈរនៅលេខ៣ និង Manchester City, Tottenham Hotspur, Arsenal ស្ថិតនៅលេខរៀងបន្តបន្ទាប់។
ចំណែកឯក្លិប Bournemouth ដែលទើបតែឡើងមកលេងនៅ Premier League រដូវកាលថ្មីនេះ ស្ថិតនៅបាតតារាង មានន័យថាក្លិបនេះមានអ្នកស្អប់តិចជាងគេបំផុត បន្ទាប់ពីក្លិប Southampton, Swansea, Watford និង Norwich៕
ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះក្លិប ដែលមានចំនួនអ្នកស្អប់ច្រើនជាងគេ (គិតជា%)៖
១. Man Utd | ៦៨ ២. Chelsea | ៦៥ ៣. Liverpool | ៦០ ៤. Man City | ៥៣ ៥. Tottenham | ៤៦ ៦. Arsenal | ៤១ ៧. Stoke | ៤១ ៨. Newcastle | ៣៩ ៩. West Ham | ៣៧ ១០. Aston Villa | ៣២ ១១. Sunderland | ៣០ ១២. Crystal Palace | ២៤ ១៣. Leicester | ២១ ១៤. Everton | ២១ ១៥. West Brom | ២១ ១៦. Norwich | ១៨ ១៧. Watford | ១៥ ១៨. Swansea | ១៣ ១៩. Southampton | ១១ ២០. Bournemouth | ៩
ចុះប្រិយមិត្តវិញ យល់ថាក្លិបណាគេស្អប់ច្រើនជាងគេដែរ?
-ចុចអាន៖ តើប្រព័ន្ធការពារក្រុមខ្លាំងទាំង៥ EPL ណាមួយ ល្អជាងគេបំផុត?
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ mirror