ចលាចល​យ៉ាង​ណា​ខ្លះ​ ពេល Jolie និង Maddox មក​ដល់​ប្រលានយន្តហោះ​ម្ដង​ៗ?

  • 2015-08-12 13:05:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ភាគ​ច្រើន​បាន​ដឹង​ហើយ​ថា គ្រួសារ​តារា​សម្ដែង​អាមេរិក Brad Pitt និង​ Angelina Jolie ដែល​មាន​កូន​ចិញ្ចឹម​ខ្មែរ​ម្នាក់​ឈ្មោះ Maddox មាន​ឥទ្ធិពល​បែប​ណា​សម្រាប់​​​ទស្សនិកជន​ទូទាំង​ពិភពលោក។ ដូច្នេះ​​មិន​ថា​ទៅ​ដល់​ទី​ណា​ គឺ​តែងតែ​មាន​រូបថត​ ពួក​គេ​ចុះ​ផ្សាយ​លើ​បណ្ដាញ​សារព័ត៌មាន​ជានិច្ច។ ទោះ​យ៉ាង​ណា​ទម្រាំ​បាន​រូបថត​ពួក​គេ​ម្ដង​ៗ ប្រហែល​ជា​មិន​ងាយ​ស្រួល​ឡើយ​សម្រាប់​អ្នក​ប្រមាញ់​រូប​ថត ជា​ពិសេស​នៅ​ប្រលានយន្តហោះ។

 

 

ថ្ងៃ​នេះ Sabay នឹង​នាំ​ប្រិយមិត្ត​មក​ទស្សនា​ទាំង​អស់​គ្នា​ថា​តើ​ទិដ្ឋភាព​ទាំង​មូល​នៅ​ពេល​ដែល​ក្រុម​គ្រួសារ​តារា​សម្ដែង Jolie Pitt មក​ដល់​​ប្រលានយន្តហោះ​ម្ដងៗ មាន​សភាព​បែប​ណា។​

 

១. Brad Pitt, Angelina Jolie និង​កូន​ទាំង​៦ ពេល​មក​ដល់​អាកាសយានដ្ឋាន LAX ទីក្រុង Los Angeles កាល​ពី​ខែ​មេសា ឆ្នាំ​២០១៤។

២. Angelina Jolie, បង​ប្រុស James Haven និង​កូន​ប្រុស Maddox ក្រោយ​ត្រលប់​ពី​ចូល​រួម​ការ​ប្រជុំ​មួយ​របស់​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៥។

៣. Angelina Jolie, Brad Pitt និង​កូន​ទាំង​៦​នៅ​អាកាសយានដ្ឋាន LAX មុន​ចេញ​ដំណើរ​ទៅ​អឺរ៉ុប កាល​ពី​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០១៥។

៤. គ្រួសារ Jolie Pitt ពេល​ត្រលប់​មក​ពី​អឺរ៉ុប​វិញ កាល​ពី​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០១៥។

 

ចុចអាន៖ពី​តូច​ដល់​ធំ Maddox លេង​ម៉ូដ​សក់​ប្លែក​ៗ​យ៉ាង​ណា​ខ្លះ?

ចុចអាន៖Angelina Jolie ​បង្ហាញ​មូលហេតុ​ដែល​​ Maddox ​ត្រូវ​​​ពាក់ព័ន្ធ​ការ​ផលិត​រឿង​ខ្មែរ​ក្រហម​​

 

ដោយ៖ វ៉ាន់ថន វីដេអូ៖ Youtube

អត្ថបទពេញនិយម
អត្ថបទថ្មី