Angelina Jolie ​បង្ហាញ​មូលហេតុ​ដែល​​ Maddox ​ត្រូវ​​​ពាក់ព័ន្ធ​ការ​ផលិត​រឿង​ខ្មែរ​ក្រហម​​

  • 2015-07-29 13:51:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ហូលីវូដ​លំដាប់​កំពូល​​ Angelina Jolie ​ឲ្យ​ដឹង​ថា​ ការ​តម្រូវ​ឲ្យ​កូន​ចិញ្ចឹម​កម្ពុជា​របស់​នាង​ Maddox ​ចូលរួម​ផលិត​ខ្សែភាពយន្ត​ទាក់​ទង​នឹង​​ខ្មែរ​ក្រហម​នេះ​ គឺ​ដើម្បី​ឲ្យ​គេ​បាន​ស្វែង​យល់​ពី​អត្តសញ្ញាណ​របស់​ខ្លួន​ ព្រោះ​គេ​​នឹង​ឈាន​ចូល​ដល់​វ័យ​១៤​ឆ្នាំ​​សប្ដាហ៍​​ក្រោយ​​នេះ​ហើយ។

  ជយលាភី​​ពាន​រង្វាន់​ Oscar ​រូប​នេះ​ថ្លែង​ថា​ ក្រោយ​​ចេញ​ពី​សាលា​រៀន​ Maddox ​នឹង​ចូល​រួម​ក្នុង​ការ​ងារ​ផលិត​ភាពយន្ត​នេះ​ជាមួយ​នាង។

 

 

 

“គាត់​មាន​អាយុ​១៤​ឆ្នាំ​ នៅសប្ដាហ៍​​ក្រោយ​នេះ​ហើយ​ ហើយ​ការ​ដឹង​ថា​គាត់​ជា​នរណា​ គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​គាត់។ ពិត​ហើយ​ គាត់​ជា​កូន​របស់​ខ្ញុំ​ ប៉ុន្តែ​គាត់​ក៏​ជា​កូន​ខ្មែរ​ដែរ"។ នេះ​ជា​ការ​រៀបរាប់​​របស់​ Angelina Jolie។

 

 

ឥឡូវ​នេះ​ Maddox ​បាន​ជួយ​ម្ដាយ​ចិញ្ចឹម​របស់​ខ្លួន​ក្នុង​ការ​រៀប​ចំ​គម្រោង​ផលិត​កុន​នេះ​ ហើយ​គាត់​ក៏​បាន​យល់​បណ្ដើរ​ៗ​អំពី​ប្រវត្តិសាស្ត្រ​របស់​ខ្លួន។ Angelina Jolie ​បន្ថែម​ថា​ កន្លង​មក​ Maddox ​ក៏​បាន​ចូលរួម​ជួយ​ការងារ​មូលនិធិ​ខ្លះ​ដែរ។

 

 

រឿង​ទាក់​ទង​នឹង​ខ្មែរ​ក្រហម​ ដែល​តារា​ហូលីវូដ​រូប​នេះ​នឹង​ដឹកនាំ​ គឺ​ផ្អែក​តាម​សៀវភៅ​ “ពី​ដំបូង​ ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ”​ របស់​ លឿង អ៊ឹង ​នារី​ខ្មែរ​មួយ​រូប​រួច​រស់​ពី​របប​ខ្មែរ​ក្រហម​ ​ហើយ​បាន​សរសេរ​រៀបរាប់​ពី​ការ​ចង​ចាំ​របស់​ខ្លួន៕

 

 

-ចុច​អាន៖ Angelina Jolie នឹង​ផលិត​ខ្សែ​ភាពយន្ត​រៀបរាប់​ពី​ការ​ឈឺចាប់​របស់​ប្រជាជន​កម្ពុជា

-ចុច​អាន៖ Angelina Jolie ជួប​ផលិត​ករ​​ជើង​​ចាស់​ខ្មែរ​ រៀប​​ចំ​​សម្រាប់​​​ការ​ថត​កុន​

 

 

ប្រភព៖ dailymail