ជណ្ដើរ​យន្ត​​​ដែល​មាន​ល្បឿន​លឿន​បំផុត​លើ​​លោក

  • 2015-08-12 13:33:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​នេះ​មាន​អគារ​ខ្ពស់​ៗ​ជា​ច្រើន​ត្រូវ​បាន​សាង​សង់​ឡើង​ជា​បន្ត​បន្ទាប់​ ដែល​នេះ​ទាម​ទារ​ឲ្យ​មាន​ជណ្ដើរ​យន្ត​ដែល​មាន​ល្បឿន​លឿន​ដែរ​ ដើម្បី​អាច​​ឡើង​ទៅ​ដល់​ជាន់​នីមួយៗ​បាន​លឿន។

 

 

ខាង​ក្រោម​នេះ​ជា​ជណ្ដើរ​យន្ត​ដែល​មាន​ល្បឿន​លឿន​ជាង​គេ​ក្នុង​ពិភពលោក៖

 

១. អគារ​តៃប៉ិ​ ១០១ ទីក្រុង​តៃប៉ិ​ កោះ​តៃវ៉ាន់ -ល្បឿន៖ ១០០៩​ម៉ែត្រ​ក្នុង​មួយ​នាទី -កម្ពស់​អាគារ៖ ៥០៩​ម៉ែត្រ​ -រយៈពេល​ពី​ជាន់​ក្រោម​ទៅ​កាន់​ដំបូល៖ ៣០​វិនាទី​

 

២. អគារ​ Yokohama Landmark​ ទីក្រុង​យូកូហាម៉ា​ ប្រទេស​ជប៉ុន​ -ល្បឿន៖​ ៧៥០​ម៉ែត្រ​ក្នុង​មួយ​នាទី​ -កម្ពស់​អគារ៖ ២៩៥,៩៦​ម៉ែត្រ​ -រយៈពេល​ពី​ជាន់​ក្រោម​ទៅ​កាន់​ដំបូល៖ ២៤​វិនាទី

 

៣. អគារ​ Burj Khalifa ទីក្រុង​ឌូប៉ៃ​ ប្រទេស​អារ៉ាប់រួម​​ -ល្បឿន៖ ៦០០​ម៉ែត្រ​ក្នុង​មួយ​នាទី -កម្ពស់​អគារ៖ ៨២៨,១៤​ម៉ែត្រ​ -រយៈពេល​ពី​ជាន់​ក្រោម​ទៅ​កាន់​ដំបូល៖ ១​នាទី​ ២២​វិនាទី

 

៤. អគារ​ Sunshine 60 ទីក្រុង​តូក្យូ​ ប្រទេស​ជប៉ុន​​ -ល្បឿន៖ ៦០០​ម៉ែត្រ​ក្នុង​មួយ​នាទី -កម្ពស់​អគារ៖ ២៣៩,៨៧​ម៉ែត្រ​ -រយៈពេល​ពី​ជាន់​ក្រោម​ទៅ​កាន់​ដំបូល៖ ២៤​វិនាទី

 

 

៥.អគារ​ ហិរញ្ញវត្ថុ​ពិភពលោក​សៀងហៃ​ ទីក្រុង​សៀងហៃ​ ប្រទេស​ចិន​​ -ល្បឿន៖ ៦០០​ម៉ែត្រ​ក្នុង​មួយ​នាទី -កម្ពស់​អាគារ៖ ៤៩១,៩៤​ម៉ែត្រ​ -រយៈពេល​ពី​ជាន់​ក្រោម​ទៅ​កាន់​ដំបូល៖ ៤៩​វិនាទី

 

៦.អគារ​ ពាណិជ្ជកម្ម​​ពិភពលោក​ទី​បី​នៃ​ប្រទេស​ចិន ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន​​ -ល្បឿន៖ ៦០០​ម៉ែត្រ​ក្នុង​មួយ​នាទី -កម្ពស់​អគារ៖ ៣៣០​ម៉ែត្រ​ -រយៈពេល​ពី​ជាន់​ក្រោម​ទៅ​កាន់​ដំបូល៖ ៣៣​វិនាទី

 

៧.អគារ​ John Hancock​ ទីក្រុង​ឈីខាហ្គោ​​  សហរដ្ឋអាមេរិក​​​ -ល្បឿន៖ ៥៤៨,៤៤ម៉ែត្រ​ក្នុង​មួយ​នាទី -កម្ពស់​អគារ៖ ៣៤៤,១១ម៉ែត្រ​ -រយៈពេល​ពី​ជាន់​ក្រោម​ទៅ​កាន់​ដំបូល៖ ៣៨​វិនាទី

 

៨.អគារ​ Jin Mao ទីក្រុង​សៀងហៃ​ ប្រទេស​ចិន​​ -ល្បឿន៖ ៥៤៥,៨៩​ម៉ែត្រ​ក្នុង​មួយ​នាទី -កម្ពស់​អគារ៖ ៤២០,៩២​ម៉ែត្រ​ -រយៈពេល​ពី​ជាន់​ក្រោម​ទៅ​កាន់​ដំបូល៖ ៤៦​វិនាទី

​​

ប្រែ​សម្រួល​៖ ហៃ ​សុខ​ហេង ប្រភព៖ businessinsider