ប្រជុំ​តារា​ល្បីៗ កម្ពុជា-កូរ៉េ ស្តាត​អូឡាំពិក​ថ្ងៃ ១៦ តុលា​ខាន​ស្អែក!

  • 2014-10-14 22:15:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​តារា​ចម្រៀង​ល្បីៗ​កម្ពុជា-កូរ៉េ​ នឹង​ប្រគំតន្ត្រី​រួម​គ្នា​​​ក្នុង​កម្មវិធី K-POP Dream Concert 2014 នៅ​ស្តាត​អូឡាំពិក​ថ្ងៃ​ទី១៦ តុលា​ខាង​ស្អែក​នេះ។

 

អ្នក​រៀប​ចំ​កម្មវិធី​កម្សាន្ត​ប្រចាំ​ស្ថានីយ​ទូរទស្សន៍ បាយ័ន និង ETV លោក គង់ វិសាល និយាយ​ថា​ K-POP Dream Concert 2014 រៀប​ចំ​ឡើង​ដោយ​ស្ថានីយ​ទូរទស្សន៍​កម្សាន្ត ETV រួម​សហការ​ជា​មួយ មូលនិធិ កូរ៉េ-អាស៊ី។

 

លោក​បន្ត​ថា​ កម្មវិធី​នេះ​រៀប​ចំ​ឡើង​ក្នុង​គោល​បំណង​បី​ធំៗ​គឺ ទី១ ដើម្បី​រឹត​ចំណងមិត្តភាព កម្ពុជា-កូរ៉េ ដែល​បដិសន្ធិ​ដោយ​ស្ថាបនិក​សម្ដេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន។

 

ទី២ ​ដើម្បី​បង្កើត​វប្បធម៌​នៃ​ការ​អាន​សៀវភៅ​ឱ្យ​បាន​ច្រើន ជា​ពិសេស​កុមារ​ក្លាយ​ជា​ទំពាំងស្នងឫស្សី​ទៅ​ថ្ងៃ​អនាគត។

 

ទី៣ ដើម្បី​បង្កើន​វប្បធម៌​ជាតិ​សាសន៍​នៃ​ប្រទេស​ទាំង​ពីរ តាម​រយៈ​នៃ​ការ​សម្ដែង​សិល្បៈ​រួម​គ្នា ក្នុង​គោល​បំណង​បង្កើត​នូវ​វប្បធម៌​សន្តិភាព។

 

​ក្រុម​តារា​ចម្រៀង​ល្បីៗ​ដែល​នឹង​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​ខាង​លើ​មាន​ដូច​ជា ក្រុម U-KISS ក្រុម Laoum តារា​ភាពយន្ត​ល្បី​ឈ្មោះ Chai Song Hwa, Mr Lim Ho និង​អ្នក​ស្រី Chang Min Hwa។ ដោយ​ឡែក​ខាង​តារា​កម្ពុជា​វិញ​មាន​លោក ខេមរៈ សិរីមន្ត និង​កញ្ញា អ៊ីវ៉ា។

 

តារា​សម្ដែង និង​តារា​ចម្រៀង​ល្បីៗ​ឈ្មោះ​របស់​ កូរ៉េ នឹង​មក​ដល់​ប្រទេស កម្ពុជា​នៅ​វេលា​ថ្ងៃ​ត្រង់​ស្អែក​នេះ​ដើម្បី​ចូល​រួម​សម្ដែង​រួម​គ្នា​ក្នុង​កម្មវិធី K-POP Dream Concert 2014 ជា​មួយ​តារា​កម្ពុជា ថ្ងៃ​ទី ១៦ ខែ​តុលា​ខាង​ស្អែក​នា​ស្តាត​អូឡាំពិក ចាប់​ពី​ម៉ោង ៦​ល្ងាច​តទៅ។ កម្មវិធី​នេះ​នឹង​មាន​ការ​ផ្សាយ​ផ្ទាល់​នៅ​លើ​កញ្ចក់​ទូរទស្សន៍​កម្សាន្ត ETV៕

 

អត្ថបទ៖ អ៊ីង សុឡា

រូបថតផ្ដល់ដោយ៖ គង់ វិសាល

អត្ថបទថ្មី