រៀបការចំណាយតិច ចំណងស្នេហាយូរអង្វែងជាងចំណាយច្រើន
- 2014-10-14 22:53:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រៀបការចំណាយតិច ចំណងស្នេហាយូរអង្វែងជាងចំណាយច្រើន
ចន្លោះមិនឃើញ
ការសិក្សាថ្មីមួយបានបង្ហាញថា គូស្នេហ៍ដែលចំណាយលុយតិចដើម្បីរៀបអាពាហ៍ពិពាហ៍ មានចំណងស្នេហាយូរអង្វែងជាងអ្នកចំណាយលុយច្រើន។ ការសិក្សានេះធ្វើឡើងដោយសាស្ត្រាចារ្យសេដ្ឋកិច្ចពីររូបនៅសាកលវិទ្យាល័យ Emory នៃសហរដ្ឋអាមេរិក។
រូបភាពអាពាហ៍ពិពាហ៍នៅសហរដ្ឋអាមេរិក
ការស្រាវជ្រាវបានធ្វើទៅលើមនុស្សពេញវ័យ ៣១៥១នាក់នៅក្នុងសហរដ្ឋអាមេរិក ដែលរៀបការរួច ឬធ្លាប់មានចំណងអាពាហ៍ពិពាហ៍ហើយបែកបាក់ទៅវិញ។ លទ្ធផលបង្ហាញថា អ្នកដែលចំណាយប្រាក់ច្រើនជាង ២០០០០ដុល្លារ មានអត្រាលែងលះគ្នា ១,៦ដងច្រើនជាងអ្នកចំណាយប្រាក់ចន្លោះពី ៥០០០ ទៅ ១០០០០ដុល្លារ។ ចំណែកគូស្នេហ៍ ដែលចំណាយប្រាក់ត្រឹម ១០០០ដុល្លារ ឬតិចជាងនេះក្នុងថ្ងៃរៀបការ មានអត្រាលែងលះទាបបំផុត។
ទោះយ៉ាងណា ការសិក្សាថ្មីនេះមិនទទួលបានការសាទរពីក្រុមហ៊ុនរៀបចំមង្គលការនោះទេ។ ក្រុមហ៊ុនទាំងនោះបានផ្ដល់គំនិតឲ្យគូស្នេហ៍ចំណាយប្រាក់ច្រើន ដូចជាការអញ្ជើញភ្ញៀវ ទិញផ្កា ថតវីដេអូ និងយុទ្ធនាការផ្សេងៗទៀត។ អាពាហ៍ពិពាហ៍នៅសហរដ្ឋអាមេរិក ត្រូវចំណាយជាមធ្យម ២៩៨៥៨ដុល្លារក្នុងឆ្នាំ២០១៣ ដែលជាការចំណាយខ្ពស់បំផុត។ នេះបើតាមការស្ទាបស្ទង់ទៅលើកូនកំលោះក្រមុំ ១៣០០០នាក់ ដែលរៀបការរួច។
ហេតុផលឪពុកម្ដាយខាងស្រីមិនចង់លើកកូនឲ្យ ប្រុសៗដឹងហើយស្ទើរកកឈាម៖ ចុចអាន
គូស្រករជាអ្នកធ្វើការ និង ជាអ្នករកស៊ីគួរជ្រើសរើសយកមួយណាទៅណ៎ះ !៖ ចុចអាន
៤ ចំណុចកុំឲ្យឈឺចាប់ មុនសម្រេចវិលរកសង្សារចាស់៖ ចុចអាន
ប្រែសម្រួល៖ គង់ វិសាល
ប្រភព៖ CNN