បឹង​មួយ​មាន​​រន្ទះ​បាញ់​រាប់​ពាន់​ដង​ក្នុង​ពេល​មួយ​ម៉ោង

  • 2015-08-14 17:28:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បឹង​មួយ​ឈ្មោះ​​ Maracaibo​ ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​វេណេហ្ស៊ុយអេឡា​ បាន​ក្លាយ​ជា​បឹង​​មាន​​បាតុភូត​រន្ទះ​បាញ់​ច្រើន​ជាង​គេ​មិន​ធ្លាប់​មាន។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អង់គ្លេស​ Daily Mail។

 

 

 

 

បឹង​ Maracaibo​ គឺ​ជា​បឹង​ដែល​ប្រសព្វ​គ្នា​នឹង​ទន្លេ​ Catatumbo​ ដោយ​ក្នុង​មួយ​ឆ្នាំ​ បឹង​នេះ​មាន​រន្ទះ​បាញ់​រយៈពេល​២៦០​ថ្ងៃ​ ហើយ​បើ​គិត​ក្នុង​មួយ​នាទី​គឺ​មាន​រន្ទះ​បាញ់​ចំនួន​២៨​ដង​ឯណោះ។

 

 

មាន​ការ​យល់​ឃើញ​ផ្សេងៗ​គ្នា​​អំពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​បឹង​​នេះ​ទទួល​រង​បាតុភូត​រន្ទះ​បាញ់​ច្រើន​បែប​នេះ​ក្នុង​មួយ​ឆ្នាំ​ៗ។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​លើក​ឡើង​​ពី​មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ទាំង​នោះ​ថា​ បឹង​មួយ​នេះ​គឺ​ហំ​ព័ទ្ធ​ទៅ​ដោយ​​ជួរ​ភ្នំ​​ ដែល​វា​ធ្វើ​ការ​រក្សា​​ខ្យល់​ដែល​មាន​កម្ដៅ​កុំ​ឲ្យ​បក់​ចេញ​ទៅ​ក្រៅ​បាន។ ​នៅ​ពេល​ដែល​ខ្យល់​នេះ​បក់​ប៉ះ​នឹង​ខ្យល់​ត្រជាក់​របស់​ជួរ​ភ្នំ​ Andes​ វា​នឹង​បក់​ឡើង​ទៅ​លើ​ នោះ​វា​នឹង​ប៉ះ​​ដុំ​ពពក​ ដែល​បង្កើត​ជា​រន្ទះ​បាញ់​​ ២៨​ដង​ក្នុង​មួយ​នាទី។

 

 

 

 

 

 

បាតុភូត​រន្ទះ​បាញ់​នេះ​បាន​ក្លាយ​ជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​អ្នក​រស់​នៅ​តំបន់​នោះ​ ហើយ​រន្ទះ​បាញ់​នេះ​ក៏​បាន​ក្លាយ​ជា​​ភ្លើង​បំភ្លឺ​របស់​អ្នក​នេសាទ​ នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ការ​នេសាទ​នៅ​តំបន់​ក្បែរ​ៗ​នោះ​ទៀត​ផង៕

​​​​​​​

-ចុច​អាន៖ ឡាន​​រលាយ ​ក្រោយ​ទុក​ចោល​ក្រោម​កម្ដៅ​ថ្ងៃ​ត្រឹម​៣៧​អង្សា

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង​ ប្រភព៖ dailymail