លេចធ្លាយរឿងរ៉ាវជាច្រើនរបស់ Balotelli ដែលធ្វើឲ្យគ្មានឈ្មោះលេងក្នុងក្រុម Liverpool ទៀត
- 2015-08-14 22:01:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេចធ្លាយរឿងរ៉ាវជាច្រើនរបស់ Balotelli ដែលធ្វើឲ្យគ្មានឈ្មោះលេងក្នុងក្រុម Liverpool ទៀត
ចន្លោះមិនឃើញ
អាជីពរបស់ខ្សែប្រយុទ្ធ Mario Balotelli នៅក្លិប Liverpool ហាក់ដូចចប់គ្រប់យ៉ាងហើយ បន្ទាប់ពីកីឡាករអ៊ីតាលីរូបនេះ គ្មានឈ្មោះកាលប្រកួតមិត្តភាពនៅអូស្ត្រាលី និងអាស៊ី ហើយកាលប្រកួតបើករដូវកាលថ្មី Premier League សប្ដាហ៍ទី១ទល់នឹង Stoke City សប្ដាហ៍មុនក៏គ្មានឈ្មោះថែមទៀត។
រឿងរ៉ាវ ដែលធ្វើឲ្យអ្នកចាត់ការ Brendan Rodgers សម្រេចបញ្ឈរជើងខ្សែប្រយុទ្ធវ័យ២៥ឆ្នាំចោល ត្រូវបានបែកធ្លាយហើយ ពោលគឺព្រោះតែរូបគេបានបង្កហេតុ និងបង្ហាញពីឥរិយាបថឆ្គាំឆ្គងជាច្រើន។
ប្រភពពី Independent បានឲ្យដឹងថា កាលរដូវកាលមុន បន្ទាប់ពី Liverpool ចាញ់ Manchester United ក្នុងទឹកដីខ្លួនឯង នាខែមិនា គ្រូជំនួយការលោក Colin Pascoe ក៏បានហៅកីឡាករឲ្យចូលហ្វឹកហាត់ ខណៈដែលពេលហ្វឹកហាត់នោះខ្សែការពារ Jon Flanagan មានរបួស ប៉ុន្តែ Balotelli បានព្យាយាមស៊ុតឲ្យចំ Flanagan។ ប៉ុន្មានថ្ងៃក្រោយមក អតីតកីឡាករក្រុម Manchester City រូបនេះ ក៏ស៊ុតចូលទីខ្លួនឯង ពាក់កណ្ដាលតារាង ពេលហ្វឹកហាត់ទៀត។
ជាងនោះទៀត Balotelli បានបើកបរហួសល្បឿនកំណត់រហូតដល់ ១០៩គីឡូម៉ែត្រក្នុង១ម៉ោង លើផ្លូវ M62 និងដើរលេងជ្រុលដល់យប់ជ្រៅ មុនក្រុមប្រកួត UEFA Champions League ចាញ់ FC Basel។ កីឡាករអ៊ីតាលីរូបនេះ តែងកុម្ម៉ង់អាហារអ៊ីតាលី ទៅញ៉ាំនៅផ្ទះខ្លួនឯង ជាជាងទៅញ៉ាំជាមួយមិត្តរួមក្រុមនៅ Melwood និងមានរឿងមួយចំនួនទៀត ដែលធ្វើឲ្យក្លិបសម្រេចបញ្ឈរជើងដូចនេះ។
កីឡាករដែលផ្ទេរពី AC Milan តម្លៃ១៦លានផោនរូបនេះ អាចនឹងអស់ឱកាសចូលលេងជម្រើសដំបូងឲ្យ Liverpool ទៀតហើយ បន្ទាប់ពីហង្សក្រហម មានកីឡាករចំណូលថ្មី Christian Benteke, Danny Ings និង Divock Origi ខណៈដែល Daniel Sturridge ក៏នឹងត្រឡប់ពីរបួសវិញ នាពេលឆាប់ៗខាងមុខនេះ៕
ចុះប្រិយមិត្តយល់ថា Liverpool គួរផ្ដល់ឱកាសដល់ Balotelli ដែរទេ?
-ចុចអាន៖ Balotelli បដិសេធ ផ្ទេរទៅលេងឲ្យក្លិបនៅអារ៉ាប់រួម
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ dailymail