Barcelona ​ចុក​ឈាម ក្រោយ​ចាញ់ Bilbao ​៤-០ យប់​មិញ

  • 2015-08-15 16:08:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ខ្លាំង Barcelona ​បាន​រង​បរាជ័យ​យ៉ាង​អាម៉ាស់​ ៤-០ ​ក្រោម​ថ្វី​ជើង​របស់​ក្រុម Athletic Bilbao ​ក្នុង​ការ​ប្រកួត​ជើង​ទី​មួយ​ពាន​រង្វាន់ Spanish Super Cup ។

 

 

 

អ្នក​មាន​បុណ្យ​ដែល​ពោរពេញ​ដោយ​ទ័ព​ស្រួច​ដូចជា Lionel Messi , Suarez ​និង Pedro ​ជា​ដើម​នោះ​មិន​អាច​ទម្លុះ​សំណាញ់​ទី​របស់​ក្រុម Bilbao ​បាន​ទេ តែ​ផ្ទុយ​ទៅ​វិញ​បែរ​ជា​ត្រូវ​ក្រុម​ម្ចាស់​ផ្ទះ​មួយ​នេះ​ស៊ុត​ដល់​ទៅ​៤-០​ទៅ​វិញ ដោយ​កីឡាករAritz Aduriz ​ជា​អ្នក​ធ្វើ​បាន​៣​គ្រាប់​ម្នាក់​ឯង។

 

 

អតីត​កីឡាករ Liverpool ​ឈ្មោះ Mikel San Jose ​ជា​អ្នក​បំបែក​ពង​មាន់​ក្រុម Barcelona ​បាន​មុន​នៅ​នាទី​ទី​១៣ ​ដោយ​ការ​ទាត់​បាល់​ពី​ចម្ងាយ​យ៉ាង​ស្អាត ខណៈ​ដែល​៣​គ្រាប់​របស់ Aduriz ​ធ្វើ​បាន​នៅ​នាទី៥៣ , ៦២ ​និង​៦៨។

 

 

ក្រោយ​ចាញ់​យ៉ាង​ស្ពឹក​មុខ​នេះ​ដែរ លោក Enrique ​បាន​និយាយ​ថា​នេះ​ជា​មេរៀន​ល្អ​បំផុត​សម្រាប់​ក្រុម​ទាំង​មូល។ ការ​មើល​ងាយ​គូ​ប្រកួត​ជា​បញ្ហា​ប្រឈម​សម្រាប់​ក្លិប​ក៏​ដូចជា​កីឡាករ​ទាំង​អស់។ ប្រកួត​នេះ​ជា​កំហុស​របស់​ខ្ញុំ ដែល​មិន​បាន​រៀប​ប្រព័ន្ធ​ការពារ​ឱ្យ​ល្អ។ Bilbao ​ជា​ក្លិប​ល្អ ដែល​អាច​វាយ​សម្រុក​និង​ចុះ​ការពារ​បាន​លឿន។

 

 

 

 

 

 

 

យ៉ាង​ណា​មិញ​ក្រុម​ទាំង​ពីរ​ខាង​លើ នឹង​ត្រូវ​ប្រកួត​គ្នា​ម្ដង​ទៀត​នៅ​ជើង​ទី​ពីរ​ទឹក​ដី Barcelona ​ម្ដង​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ​នេះ៕

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ BBC