ហាងមួយ​ជប់លៀងឱ្យ​ចោរ​ស្រី​ម្នាក់​ដែល​ក្លាយ​ជា​ចោរ​លួច​អីវ៉ាន់​ទី​១​ម៉ឺន

  • 2015-08-16 21:37:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចាប់​ចោរ​ដែល​លួច​របស់​ក្នុង​ហាង​គឺ​ជា​រឿង​ធម្មតា​ទៅ​ហើយ តែ​មាន​រឿង​មួយ​ដែល​កម្រ​បាន​ឮ​ គឺ​នៅ​ហាង​មួយ​នេះ​បាន​រៀបចំ​ការ​ភ្ញាក់​ផ្អើល​មួយ​សម្រាប់​ចោរ​ស្រី​ដែល​ពួក​គេ​ទើប​តែ​ចាប់​បាន​។ វីដេអូ​ខ្លី​មួយ​នេះ​បង្ហាញ​ពី​បុគ្គលិក​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​អបអរ​ចោរ​លួច​អីវ៉ាន់​ទី​១​ម៉ឺន​ពី​ក្នុង​ហាង​របស់​ពួក​គេ​ ដោយ​មាន​ទាំង​ភ្លេង​ បាច់​ផ្កា និង​នំ​ខេក​ទៀត​ផង​។

 

វីដេអូ​ដ៏​ចម្លែក​នេះ​ចាប់​ផ្ដើម​ដោយ​មាន​អ្នក​គ្រប់គ្រង​ហាង​ម្នាក់​រក​ឃើញ​ចោរ​ស្រី​ម្នាក់​តាម​កាមេរ៉ា​សុវត្ថិភាព​ក្នុង​ហាង​ ហើយ​គាត់​ក៏​បាន​រត់​ចុះ​ទៅ​ក្រោម​ទៅ​រក​នាង ដោយ​មាន​បុគ្គលិក​ប៉ុន្មាន​នាក់​ផ្សេង​ទៀត​កាន់​ផ្ទាំង​ក្រដាស​ធំ​មួយ​ផង​។

 

បុរស​អ្នក​គ្រប់គ្រង​ហាង​នោះ​បាន​ប្រាប់​សន្តិសុខ​ម្នាក់​ឱ្យ​ឃាត់​នារី​សង្ស័យ​នោះ​ទុក ដើម្បី​ឱ្យ​ពួក​គេ​អាច​ដំណើរ​ការ​ផែន​ការ​ធ្វើ​ឱ្យ​នារី​នោះ​ភ្ញាក់ផ្អើល​។ នៅ​ពេល​ពួក​គេ​ចុះ​ទៅ​ដល់​នារី​នោះ ពួក​គេ​ក៏​បាន​ហុច​បាច់​ផ្កា​ និង​មាន​នំ​ខេក​មួយ​ចំណិត​ផង​ ដោយ​មាន​ភ្លេង​អម​ផង​ ហើយ​ពាក់​មួក​ជប់លៀង​ឱ្យ​នាង​។

 

ទំនង​ជា​ខ្មាស​ផង នារី​សង្ស័យ​ជា​ចោរ​នោះ​ក៏​បាន​ដើរ​ចេញ​យ៉ាង​លឿន​ពី​ក្រុម​បុគ្គលិក និង​ពិធី​ជប់លៀង​ដ៏​លក់​មុខ​នោះ​ទៅ​។ ទោះ​បី​នារី​នោះ​បាន​ចេញ​ទៅ​ផុត​ហើយ​ក៏​ដោយ គេ​នៅ​តែ​ឃើញ​ក្រុម​បុគ្គលិក​ទាំង​នោះ​បន្ត​ពិធី​របស់​ពួក​គេ​យ៉ាង​សប្បាយ​បន្ត​ទៀត​៕

 

 

ប្រែ​សម្រួល​៖ សុគន្ធី​

ប្រភព៖ mirror

អត្ថបទថ្មី