Apple Watch តម្លៃ៣០០០ដុល្លារ មានឆ្លាក់ហត្ថលេខារបស់ពូទីន ចេញលក់ហើយ
- 2015-08-17 18:29:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple Watch តម្លៃ៣០០០ដុល្លារ មានឆ្លាក់ហត្ថលេខារបស់ពូទីន ចេញលក់ហើយ
ចន្លោះមិនឃើញ
បន្ទាប់ពីបានចេញលក់ទូរសព្ទ iPhone 5s មាស ដែលមានឆ្លាក់នូវរូបភាពរបស់លោកពូទីនរួចមកឥលូវនេះមានការផលិតនូវនាឡិកា Apple Watch មាស ដែលមានឆ្លាក់ហត្ថលេខារបស់លោកពូទីនថែមទៀតផង។
នាឡិកាដៃ Apple Watch ប្រភេទនេះត្រូវបានគេឲ្យឈ្មោះថា “Putinwatch" ដែលផលិតឡើងដោយស្រោបមាស រួមជាមួយនឹងការរចនាដោយមានបង្កប់និមិត្តរូបនៃប្រទេសរុស្សី ព្រមទាំងមានហត្ថលេខារបស់ប្រធានាធិបតីរុស្សីលោកពូទីន ទៀតផង។ នាឡិកានេះបានរចនាឡើងដោយក្រុមហ៊ុនគ្រឿងអលង្ការ Caviar Perna Penna ហើយវាមានតម្លៃប្រមាណជា៣០០០ដុល្លារ ដែលផលិតត្រឹមតែ ៩៩៩គ្រឿងប៉ុណ្ណោះ។ ក្រៅពីការរចនាដោយមានឆ្លាក់នូវហត្ថលេខារបស់លោក ពូទីន ក្រុមហ៊ុនក៏បានរចនានូវប្រភេទនាឡិកាដែលជាការតំណាងឲ្យព្រះចៅអធិរាជទីមួយរបស់ប្រទេសរុស្សីព្រះនាម Peter the Great ផងដែរ។
គួរបញ្ជាក់ថា នាឡិកានេះមានលក់តែនៅក្នុងប្រទេសរុស្សីតែប៉ុណ្ណោះ ប៉ុន្តែនាពេលអនាគតក្រុមហ៊ុននឹងពង្រីកទីផ្សាររបស់ខ្លួនដោយលក់ចេញទៅក្រៅប្រទេស ដូចជាប្រទេសចិន អារ៉ាប់រួម និង សហរដ្ឋអាមេរិកជាដើម៕
-ចុចអាន៖ យល់ដឹងប៉ុន្មានចំណុចនេះ ក្រែងលអាចសង្គ្រោះទូរសព្ទដែលធ្លាក់ចូលទឹកបាន
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ CNN, Metro