Selena Gomez បង្ហាញ​រាង​សិច​ស៊ី​ម្ដង​ទៀត​​ពេល​ថត​ MV បទ​ថ្មី

  • 2015-08-17 18:30:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំ​ទ្រ​របស់​ Selena ទាំង​អស់​ត្រៀម​ខ្លួន​រួច​រាល់​នៅ? Selena កំពុង​ត្រៀម​​ចេញ​​វីដេអូ ​បទ​ថ្មី​ទៀត​ហើយ។ បើ​អ្នក​គិត​ថា​​បទ "Good For You” មាន​ភាព​សិច​ស៊ី​​នោះ​ អ្នក​ត្រូវ​គិត​ម្ដង​ទៀត​នៅ​ពេល​​បាន​ឃើញ​បទ​ថ្មី "Same Old love” នេះ។

 

កាល​ពី​ថ្ងៃ ១៥ ខែ​សីហា​មុន​នេះ តារា​ចម្រៀង​អាមេរិក Selena Gomez ត្រូវ​បាន​ប្រ​ទះ​ឃើញ​កំពុង​ថត MV ថ្មី​របស់​នាង​នៅ​ក្នុង​​រដ្ឋ Los Angeles ដោយ​តារា​វ័យ ២៣ឆ្នាំ​រូប​នេះ បាន​ស្លៀក​រ៉ូប​សិច​ស៊ី​បង្ហាញ​រាង​ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃ​សម្លឹង​​ដក​ភ្នែក​មិន​​បាន។

 

Selena Gomez ពេល​កំពុង​ថត MV ថ្មី "Same Old Love"

 

ទន្ទឹម​នឹង​ការ​ចេញ​បទ​ថ្មី​នេះ មាន​ពាក្យ​ចចាមអារ៉ាម​និយាយ​ថា Selena មិន​ទាន់​អស់​ចិត្ត​ពី​អតីត​សង្សារ​ចាស់​​នៅ​ឡើយ​ដោយ​បទ​ថ្មី​ "Same Old Love” នេះ​អាច​នឹង​និយាយ​ពី​ Justin Bieber។ យ៉ាង​ណា​មិញ​គេ​មិន​​ទាន់​ដឹង​ថា Selena នឹង​ចេញ​បទ​ថ្មី​នេះ​នៅ​ថ្ងៃ​ណា​នោះ​ទេ ប៉ុន្តែ​បទនេះ​នឹង​ត្រូវ​បញ្ចូល​ក្នុង​អាល់ប៊ុម "Revival” ដែល​នឹង​ចេញ​លក់​លើ​ទីផ្សារ​នៅ​ថ្ងៃ​ទី​៩ ខែ​តុលា ខាង​មុខ៕

 

 

ចុចអាន៖លេច​ឈុត​ក្រៅ​ឆាក​នៃ​ការ​ថត​ MV ថ្មី​ដ៏​សិចស៊ី​របស់ Selena Gomez

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ hollywoodlife