Lamborghini​ ស៊េរី​២០១៦​ចេញ​ជា​ផ្លូវ​ការ​ហើយ​ តម្លៃ​កន្លះ​លាន

  • 2015-08-17 19:07:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ​ ក្រុមហ៊ុន​ Lamborghini បាន​ធ្វើ​ការ​បង្ហាញ​ជា​ផ្លូវ​ការ​​នូវ​​រថយន្ត​ស៊េរី​ថ្មី​របស់​ខ្លួន​​នៅ​ក្នុង​កម្មវិធី​ The Quail​ ដែល​ជា​កម្មវិធី​ប្រមូល​ផ្ដុំ​រថយន្ត​ដ៏​ធំ​មួយ។

 

 

 

រថយន្ត​ដែល​ក្រុមហ៊ុន​បាន​ធ្វើ​ការ​បង្ហាញ​នោះ​គឺ​ជា​​ម៉ូដែល​ Lamborghini Aventador SV Roadster​ ឆ្នាំ​ ២០១៦​ ជា​ប្រភេទ​រថយន្ត​បើក​ដំបូល​ ដែល​មាន​ការ​រចនា​រូប​រាង​​យ៉ាង​ស្រស់​ស្អាត។ ក្រៅ​ពី​មាន​រូប​រាង​ដ៏​ទាក់​ទាញ​ហើយ​​ រថយន្ត​នេះ​ក៏​មាន​បំពាក់​នូវ​ម៉ាស៊ីន ​V12 ទំហំ​ ៦,៥​លីត្រ​ និង​មាន​​​​​​​​​​​​​​​​​កម្លាំង​​ម៉ាស៊ីន​ដល់​ទៅ​៧៤០​សេះ។

 

សម្រាប់​ Aventador SV  Roadster២០១៦​ នេះ​អាច​បង្កើត​សន្ទុះ​ល្បឿន​ពី​០​ទៅ​១០០​គម/ម៉ ក្នុង​រយៈ​ពេល​២,៩​វិនាទី​ ហើយ​អាច​រត់​ក្នុង​ល្បឿន​លឿន​បំផុត​ដល់​ទៅ​៣៥០​គម/ម៉។ ចំណែក​ឯ​ទម្ងន់​របស់​វា​គឺ​ត្រឹម​តែ​១៥៧៥​គីឡូក្រាម​តែ​ប៉ុណ្ណោះ​ ដែល​ស្រាល​ជាង​ពី​មុន​ ៥០​គីឡូក្រាម។

 

ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា​រថយន្ត​ស៊េរី​នេះ​នឹង​ផលិត​ត្រឹម​តែ​ ៥០០​គ្រឿង​ប៉ុណ្ណោះ ហើយ​ក្នុង​មួយ​គ្រឿង​គឺ​មាន​តម្លៃ​ប្រមាណ​ ៥៣០ ០៧៥​ ដុល្លារ៕

​​

 

 

 

​​​​​​

-ចុច​អាន៖ បឹង​មួយ​មាន​​រន្ទះ​បាញ់​រាប់​ពាន់​ដង​ក្នុង​ពេល​មួយ​ម៉ោង

  ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង​ ប្រភព៖ digitaltrends