Land Cruiser​​ 2016 ​ចេញ​​រូប​រាង​ហើយ​ ផ្នែក​​មុខ​ ក្រោយ​ និង​​ក្នុង​មាន​ការ​ផ្លាស់​ប្ដូរ​ខ្លះ​ៗ​​​

  • 2015-08-18 17:35:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Toyota​ បាន​ប្រកាស​នូវ​វត្តមាន​របស់​ Land Cruiser​ ស៊េរី​ ២០១៦​ ដែល​មាន​ការ​ផ្លាស់​ប្ដូរ​ទាំង​រូបរាង​​ខាង​ក្រៅ​ និង​​ខាង​ក្នុង​មើល​ទៅ​គួរ​ឲ្យ​ចាប់​ចិត្ត។

 

 

 

 

កាង​ផ្នែក​ខាង​មុខ​មាន​ការ​ផ្លាស់​ប្ដូរ​ខុស​ពី​ស៊េរី​មុន ​គឺ​មាន​ជា​ដុំ​​របារ​​ចំនួន​បី​ ដែល​មើល​ទៅ​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​កាង​ខាង​មុខ​របស់​រថយន្ត​ Toyota Tacoma​ ជំនាន់​ថ្មី​ដែរ។ ឯ​អំពូល​ភ្លើង​ LED របស់​វា​ក៏​មាន​ការ​ផ្លាស់​ប្ដូរ​ ដោយ​អំពូល​ផ្នែក​ខាង​ក្រោម​ផ្លាស់​ប្ដូរ​ពី​រាង​មូល​ទៅ​ជា​ជ្រុង។ ចំណែក​ផ្នែក​ខាង​ក្រោយ ​ក៏​មាន​ការ​ផ្លាស់​ប្ដូរ​រូប​រាង​មួយ​ចំនួន​ផង​ដែរ​ ជា​ពិសេស​អំពូល​ភ្លើង​ LED​ ដែល​មាន​ការ​រចនា​ថ្មី​យ៉ាង​ស្រស់​ស្អាត។

 

ផ្នែក​ខាង​ក្នុង​នៃ​រថយន្ត​មាន​បំពាក់​នូវ​អេក្រង់​ Touchscreen​ ទំហំ​ ៤,២​ អ៊ីញ ​ដែល​អេក្រង់​នេះ​សម្រាប់​ធ្វើ​ការ​បង្ហាញ​នូវ​ទិន្នន័យ​ ដូច​ជា​មើល​រូបភាព​ខាង​ក្រោយ​ដែល​កាមេរ៉ា​បាន​ចាប់​យក។ ក្រៅ​ពី​នេះ​រថយន្ត​នេះ​ក៏​មាន​បំបាក់​នូវ​ប្រព័ន្ធ​សុវត្ថិភាព​ពិសេស​ៗ​មួយ​ចំនួន​ផ្សេង​ទៀត​ផង​ដែរ។ រថយន្ត​ Land Cruiser​ ស៊េរី​ថ្មី​ក៏​មាន​បន្ថែម​នូវ​ពណ៌​ថ្មី​ចំនួន​ពីរ​​ទៀត​ ឲ្យ​ជ្រើស​រើស​ផង​ដែរ ​គឺ​ពណ៌​ត្នោត​ចាស់​ និង​ពណ៌​ខៀវ​ក្រមៅ។ រថយន្ត​ Land Cruiser​ ស៊េរី​នេះ​មាន​បំពាក់​ម៉ាស៊ីន​ប្រភេទ​ V8​ ទំហំ​ ៤,៥​លីត្​រ ព្រម​ទាំង​មាន​កម្លាំង​ ២៦៨​សេះ។

 

 

 

 

 

 

 

 

 

ការ​ផ្លាស់​ប្ដូរ​នៃ​រថយន្ត​ Land Cruiser ស៊េរី​​នេះ​គឺ​ធ្វើ​ឡើង​សម្រាប់​​លក់​នៅ​លើ​ទី​ផ្សារ​ប្រទេស​ជប៉ុន​ និង​ អូស្ត្រាលី​​តែ​ប៉ុណ្ណោះ​ ហើយ​ចំពោះ​តម្លៃ​នៃ​រថយន្ត​​ ក្រុមហ៊ុន​មិន​បាន​ធ្វើ​ការ​បញ្ជាក់​នោះ​ទេ៕

 

 

-ចុច​អាន៖ Lamborghini​ ស៊េរី​២០១៦​ចេញ​ជា​ផ្លូវ​ការ​ហើយ​ តម្លៃ​កន្លះ​លាន

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង​ ប្រភព៖ automobilemag