តាំង​ពី​ចូល​សិល្បៈ ដឹង​ថា ឌុច លីដា ប្ដូរ​រថយន្តប៉ុន្មាន​គ្រឿង​​អត់?

  • 2015-08-20 13:39:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ខ្ញុំ​សុំ​មិន​និយាយ​ពី​ម៉ាក​ឡាន​ទេ ប៉ុន្តែ​​​ខ្ញុំ​អាច​និយាយ​ថា ឡាន​ដែល​ខ្ញុំ​ជិះ​កន្លង​មក​អត់​ថ្លៃ​ដូច​គេ​ទេ ហើយ​ដូរ​អស់​៣គ្រឿង​ហើយ" នេះ​ជា​ការ​លើក​ឡើង របស់​​កញ្ញា ឌុច លីដាប្រាប់ ​Sabay ក្នុង​ថ្ងៃ​ខួ​ប​កំណើត​ គង់ ចាន់​ស្រីមុំ យប់​ម្សិលមិញ។

 

 

ឌុច លីដា បាន​រៀប​រាប់​ឲ្យ​ដឹង​ថា រថយន្ត​ទាំង​៣គ្រឿង ដែល​នាង​ធ្លាប់​ជិះ​នោះ​មាន​តម្លៃ​​ចន្លោះ​ ក្រោម​១ម៉ឺនដុល្លារ ទៅ​ជាង​២ម៉ឺន​ដុល្លារ។ នាង​ថ្លែង​ថា មិន​មែន​ចូល​សិល្បៈ​ភ្លាម​មាន​​ឡាន​ជិះ​ភ្លាម​នោះ​ឡើយ ពោល​គឺ​ប្រើ​ពេល​យូរ​ក្រែល​ដែរ​ទម្រាំ​ទិញ​បាន។

 

តួឯក​ស្រី​ក្នុង​រឿង​ "ស្បែក​គង់" ​​ម្នាក់​នេះ​បាន​បញ្ជាក់​ថា ​ប្រាក់​ដែលយក​​មក​ទិញ​​រថយន្ត​ទាំង​នោះ គឺ​សុទ្ធតែ​ជា​កម្លាំង​ញើស​ឈាម​​​ពី​ការងារ​​សិល្បៈ​ទាំង​អស់ មិន​ជាប់​ពាក់​ព័ន្ធ​​អ្នក​នៅ​ពី​​ក្រោយ​ខ្នង​ឡើយ។

 

ឌុច លីដា មិន​ទាន់​មាន​គម្រោង​ប្ដូរ​រថយន្ត​បន្ត​ទៀត​នៅ​ឡើយ​ទេ ដោយ​នាង​លើក​ឡើង​ថា រថយន្ត​ដែល​នាង​កំពុងតែ​ប្រើ​​រាល់​ថ្ងៃ​សមល្មមនឹង​សមត្ថភាព​នាង​ហើយ។

 

ឌុច លីដា បាន​បោះ​ជំហាន​ចូល​​សិល្បៈ កាល​ពី​ឆ្នាំ២០០៩ ហើយ​​ឆ្នាំ២០១៤ គឺជា​ឆ្នាំដែល​នាង​ល្បី​ខ្លាំង ពិសេស​បន្ទាប់​ពី​នាង​បាន​ថត​រឿង "ស្បែក​គង់" ។ ក្រៅ​ពី​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ និង​ខារ៉ាអូខេ តារា​ស្រី​ម្នាក់​នេះ​ធ្លាប់​បាន​ថត​រឿង​ជិត១០​​រឿង​មក​ហើយ ។ រឿង​ចុង​ក្រោយ​ដែល​នាង​ទើប​តែ​បញ្ចប់​ការ​ថត​​កាល​ពី​​ពេល​ថ្មីៗ​នេះ មាន​ឈ្មោះ​ថា "Uninvited" ។ បច្ចុប្បន្ន​នាង ត្រូវ​បាន​គេ​ដឹង​ថា តម្លៃ​ខ្លួន​​ក្នុង​ការ​ថត​មួយ​រឿងៗ ស្ថិត​ក្នុង​​លំដាប់​​តារា​ជួរ​មុខ​ផង​ដែរ៕

 

 

អានអត្ថបទ៖ ខេមរៈ ភូមិន្ទ ​រក​ឃើញទ្រនំ

 

អានអត្ថបទ៖  គង់ ចាន់​ស្រីមុំ​ និង​សង្សារ ធ្វើ​ខួប​ផ្គួប​ជំនួញ​រួម​គ្នា​ជិត១លានដុល្លារ

 

អត្ថបទ៖ ខុត សីហា

អត្ថបទថ្មី