ដឹង​ទេ​ថា​ តុក្កតា​ដែល​អ្នក​ពេញ​និយម​ពី​ក្មេង ​ផលិត​នៅ​ប្រទេស​ណា​ខ្លះ?

  • 2015-08-19 21:59:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ក្មេង​ មិន​ថា​អ្នក​ណា​​ក៏​ដូច​អ្នក​ណា​ដែរ​គឺ​ចូល​ចិត្ត​ទស្សនា​រឿង​តុក្កតា​បែប​កំប្លែង​ ហើយ​អ្នក​ខ្លះ​ចូល​ចិត្ត​ខ្លាំង​រហូត​ដល់​ភ្លេច​បាយ​ភ្លេច​ទឹក​ទៀត​ផង។ ប៉ុន្តែ​អ្នក​មាន​ធ្លាប់​បាន​ដឹង​ទេ​ថា​ តើ​រឿង​តុក្កតា​ដែល​អ្នក​បាន​ទស្សនា​​ផលិត​ឡើង​​ដោយ​អ្នក​ណា​ និង​នៅ​ក្នុង​ប្រទេស​ណា​ខ្លះ?

 

រឿង​ឆ្មា​និង​កណ្ដុរ​ (Tom and Jerry) ផលិត​នៅ​ក្នុង​សហរដ្ឋអាមេរិក​នា​ឆ្នាំ​ ១៩៤០​ ដោយ​​លោក​ William Hanna និង​ លោក​ Joseph Barbera

 

រឿង​អាឡាដាំង​ (Alladin) ផលិត​នៅ​ក្នុង​សហរដ្ឋអាមេរិក​ដោយ​ក្រុមហ៊ុន​ Walt Disney Television នៅ​ក្នុង​ឆ្នាំ​ ១៩៩៤

 

រឿង​សាំបា​ (Kassai And Leuk)​ ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ Marathon Media Group ក្នុង​ប្រទេស​បារាំង​ នា​ឆ្នាំ​ ១៩៩៦

 

​​​រឿង​ឆីង​ចាំង (Crayon Shin-chan) ផលិត​ឡើង​នៅ​ក្នុង​ប្រទេស​ជប៉ុន​នៅ​ក្នុង​ឆ្នាំ​ ១៩៩០​ ដោយ​លោកវ Yoshito Usui ​ជា​អ្នក​សរសេរ​សាច់​រឿង

 

 

រឿង​ដូរ៉េមុន​ (Doraemon) ផលិត​ឡើង​នៅ​ក្នុង​ប្រទេស​ជប៉ុន​ ដោយ​អ្នក​សរសេរ​សាច់​រឿង​គឺ​លោក​ Fujiko Fujio​ នា​ឆ្នាំ​១៩៦៩

 

រឿង​ស៊ុបពើ​សៃយ៉ា (Dragon Ball) រឿង​នេះ​ផលិត​ឡើង​នៅ​ក្នុង​ប្រទេស​ជប៉ុន​នា​ឆ្នាំ​១៩៨៦​ ហើយ​សាច់​រឿង​ដើម​គឺ​សរសេរ​ដោយ​លោក​ Akira Toriyama ​​បោះ​ពុម្ព​ផ្សាយ​នា​ឆ្នាំ​១៩៨៤

 

 

រឿង​ សេឡឺមូន​ (Sailor Moon) ផលិត​ឡើង​នៅ​ក្នុង​ប្រទេស​ជប៉ុន​នា​ឆ្នាំ​ ១៩៩២ ដែល​សាច់​រឿង​សរសេរ​ដោយ​លោក​ Sukehiro Tomita​ លោក Yōji Enokido​ និង​ លោក​ Ryōta Yamaguchi

 

រឿង​ Naruto ជា​រឿង​តុក្កតា​ដែល​ផលិត​នៅ​ក្នុង​ប្រទេស​ជប៉ុន​នា​ឆ្នាំ​ ២០០២ ដែល​សរសេរ​សាច់​រឿង​ដោយ​ លោក​ Junki Takegami​ និង​លោក Katsuyuki Sumisawa

 

រឿង​ ប៉ុប​អាយ​ (Popeye) ជា​គំនូរជីវចល​ផលិត​ឡើង​នៅ​​ក្នុង​សហរដ្ឋអាមេរិក​នា​ឆ្នាំ​ ១៩៣៣​ ដោយ​លោក​ E. C. Segar

 

 

-ចុចអាន៖តារា​កូរ៉េ​ប៉ុន្មាន​ដួង​នេះ រឹត​តែ​ស្អាត​សង្ហារ​ពេល​អាយុ​​ច្រើន​

 

 

 

 

ប្រែ​សម្រួល​៖ ហៃ ​សុខ​ហេង ប្រភព៖ បរទេស

អត្ថបទថ្មី