តារាកូរ៉េប៉ុន្មានដួងនេះ រឹតតែស្អាតសង្ហារពេលអាយុច្រើន
- 2015-08-16 23:17:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាកូរ៉េប៉ុន្មានដួងនេះ រឹតតែស្អាតសង្ហារពេលអាយុច្រើន
ចន្លោះមិនឃើញ
មានមនុស្សច្រើនមានរូបសម្ផស្សកាន់តែយ៉ាប់យ៉ឺនទៅៗ ពេលអាយុកាន់តែច្រើន។ ប៉ុន្តែ ដោយឡែកតារាកូរ៉េប៉ុន្មានដួងខាងក្រោមនេះវិញ គឺពិតជាមានរូបរាងនិងមុខមាត់ប្លែកស្អាតគួរឱ្យខ្នាញ់ទៅវិញ បើធៀបនឹងកាលពួកគេនៅក្មេង។ តើតារាទាំងនោះមាននរណាខ្លះ?
ពេលដែល Eunhyuk បង្ហាញខ្លួនដំបូង គេដូចពុំមានភាពលេចធ្លោទាល់តែសោះ បើធៀបនឹងសមាជិកផ្សេងទៀតក្នុងក្រុម។ ជាក់ស្ដែង ម៉ូដសក់ហួសសម័យមិនសូវទាក់ទាញពីមុននេះហើយ បានធ្វើឱ្យគេឃ្លាតឆ្ងាយពីក្រសែភ្នែកអ្នកគាំទ្រ។ ប៉ុន្តែនៅពេល Eunhyuk មានអាយុកាន់តែច្រើន រូបរាង មុខមាត់និងម៉ូដសក់មានការផ្លាស់ប្តូរគួរសម ហើយក៏បានក្លាយជាតារាមានភាពប្រជាប្រិយភាពបំផុតមួយរូបដែរ។
គ្រាន់តែឃើញរូបកាលពីនៅក្មេងនិងរូបបច្ចុប្បន្ន ក៏អាចនិយាយបានថា T.O.P មានការផ្លាស់ប្តូរច្រើនប៉ុណ្ណាដែរ។ ក្រោយពីខ្លួនបានចូលក្នុងវិស័យសិល្បៈ តារារូបនេះចាប់ផ្ដើមប្ដេជ្ញាសម្រកទម្ងន់ដើម្បីធ្វើឱ្យរាង និងមុខរបស់គាត់ ស្រស់សង្ហារ ហើយទីបំផុតក៏ក្លាយជាតារាមានប្រជាប្រិយភាពខ្លាំងមួយរូបនឹងគេ។
សម្ផស្សរបស់អតីតសមាជិកក្រុមតារាស្រី Girls' Generation រូបនេះបានផ្លាស់ប្តូរជាខ្លាំងតាំងពីក្មេងរហូតដល់ធំ។ ដោយសារតែមានការផ្លាស់ប្លែកស្ទើរតែទាំងស្រុងបែបនេះ ទើបបណ្ដាអ្នកគាំទ្រមួយចំនួនយល់ថា Jessica បានឆ្លងកាត់ការវះកាត់បន្តិចបន្តួច។
អាយុកាលបានផ្លាស់ប្តូររូបរាង និងមុខមាត់ Minhyuk យ៉ាងខ្លាំង។ នៅពេលក្លាយជាតារាល្បីមួយរូប Minhyuk ក៏ប្រឹងប្រែងថែរក្សារាង និងហាត់ប្រាណដើម្បីបង្កើនសាច់ដុំ ហើយពីមុនគេក៏ធ្លាប់ជាអត្តពលិកឆ្នើមមួយរូបផងដែរ។ ដោយសារតែរូបរាងសង្ហារសម្បូរសាច់ដុំ តារារូបនេះក៏ត្រូវបានទាក់ទងឱ្យថតថតពាណិជ្ជកម្មដាក់ទស្សនាវដ្ដី Men's Health ទៀតផង៕
អាន៖ អ្នកផាត់មុខថ្មីរបស់ CL ស្អាតខ្លាំងមិនចាញ់តារា
ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ soompi