លី តឺហួរ បដិសេធ​លុយ​រាប់​លាន​ដុល្លារ​ដើម្បី​​ទុក​ពេល​នៅ​ក្បែរ​កូន​ស្រី

  • 2015-08-20 18:15:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​គេហទំព័រ Guang Ming Daily តារា​សម្ដែង​និង​​ចម្រៀង​ហុងកុង Andy Lauបាន​បដិសេធ​ទឹក​ប្រាក់​ចំនួន ៥០លាន​យាន់ (ប្រហែល ៧,៨លាន​ដុល្លារ) ដោយ​សារ​ចង់​ចំណាយ​ពេល​វេលា​ជាមួយ​កូន​ស្រី Hanna ​ឲ្យ​បាន​ច្រើន។

 

 

សំណើ​នេះ​ត្រូវ​បាន​លើក​ឡើង​ដោយ​ផលិតករ​របស់​កម្មវិធី "The Voice of China” ដែល​ចង់​ឲ្យ​តារា​រូប​នេះ​ធ្វើ​ជា​គ្រូ​បង្វឹក​ក្នុង​រដូវ​កាល​ទី​៥​នៃ​កម្មវិធី​នេះ។ យ៉ាង​ណា​មិញ លី តាវហួរ បាន​បដិសេធ​​នេះ​ដោយ​លើក​ហេតុ​ផល​ថា​​មិន​ចង់​ឃ្លាត​ពី​កូន​ស្រី​អាយុ ៣ឆ្នាំ​របស់​ខ្លួន​នៅ​ហុងកុង​យូរ​ពេក។ ​ ​​​​គេហទំព័រ​ដដែល​នោះ​ក៏​បាន​ប្រាប់​ថា​​ទោះ​បី​​ជា​ត្រូវ​ថត​រឿង​ក៏​តារា​រូប​នេះ​មិន​ចង់​ចេញ​ពី​ហុងកុង​យូរ​ដែរ ដោយ​មិន​ចង់​បែក​ពី​កូន​ស្រី​របស់​ខ្លួន។

 

Andy Lau ត្រូវ​បាន​កម្មវិធី "The Voice” ទាក់​ទង​ឲ្យ​ធ្វើ​ជា​គ្រូ​បង្វឹក​តាំង​ពី​មុន​ចូល​រដូវ​កាល​ទី​៣​ម្ល៉េះ ដោយ​កាល​នោះ​គេ​ឲ្យ​តម្លៃ​ខ្លួន​លោក​ចំនួន ៦លាន​ដុល្លារ ប៉ុន្តែ​លោក​បាន​បដិសេធ​រហូត​មក ៕

 

ចុចអាន៖កុំ កុំ​ បដិសេធ​ថត​​ឈុត​លើ​គ្រែ​ ព្រោះ​ខ្លាច​ប្រពន្ធ​ក្មេង​អន់​ចិត្ត

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖thestar