កម្មវិធីប្រកួតថតរូបដ៏អស្ចារ្យនិងធំជាងគេនៅកម្ពុជា ប្រព្រឹត្តទៅថ្ងៃអាទិត្យទី៤តុលានៅកោះពេជ្រ
- 2015-08-21 17:00:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធីប្រកួតថតរូបដ៏អស្ចារ្យនិងធំជាងគេនៅកម្ពុជា ប្រព្រឹត្តទៅថ្ងៃអាទិត្យទី៤តុលានៅកោះពេជ្រ
ចន្លោះមិនឃើញ
ក្រុមហ៊ុន អាយគ្លីក (i-Qlick) ដែលជាតំណាងចែកចាយផលិតផលសុទ្ធម៉ាក Canon ប្រចាំកម្ពុជាបានធ្វើការប្រកាសជាផ្លូវការ ពីកម្មវិធីប្រកួតថតរូប កាណុង ហ្វូតូម៉ារ៉ាតុង ប្រចាំកម្ពុជាឆ្នាំ ២០១៥ (Canon PhotoMarathon Cambodia 2015) ដែលនឹងរៀបចំនៅមជ្ឈមណ្ឌលកោះពេជ្រអគារ អែល & ខេ (K & L) រាជធានីភ្នំពេញ នាថ្ងៃអាទិត្យ ទី ០៤ ខែតុលា ឆ្នាំ ២០១៥ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង៩យប់។ នេះជាឆ្នាំទី ៥ ហើយដែល Canon PhotoMarathon ត្រូវបានរៀបចំនៅកម្ពុជា ហើយឆ្នាំនេះពិតជាកាន់តែពិសេស ជាមួយកម្មវិធីប្រកួតថ្មីជាងឆ្នាំមុន និងអាចមានអ្នកចូលរួមប្រកួតជាង ១០០០នាក់។
ស្រដៀងគ្នាទៅនឹងឆ្នាំមុនដែរ អ្នកចូលរួមប្រកួតនឹងត្រូវបានផ្តល់ប្រធានបទរូបថតចំនួន៣ នៅថ្ងៃប្រកួតប្រជែងនេះជាមួយនឹងរយៈពេល ៣ម៉ោងក្នុងប្រធានបទនីមួយៗ។ អ្នកចូលរួមប្រកួតត្រូវប្រើគំនិតច្នៃប្រឌិតរបស់ពួកគេ ដើម្បីផ្តិតយករូបភាពដ៏ល្អឥតខ្ចោះសម្រាប់ប្រធានបទនីមួយៗ។ គណៈកម្មការវាយតម្លៃរូបថតដែលមានជំនាញផ្សេងៗគ្នានៅក្នុងវិស័យថតរូបនឹងផ្តល់ពិន្ទុ ហើយជ្រើសរើសរូបថតជយលាភីចំនួន១៨សន្លឹកពីកម្មវិធីនេះ។
នេះជាការប្រកួតដែលបើកទូលាយ និងឥតគិតថ្លៃសម្រាប់អ្នកថតរូបដែលចង់ចូលរួម ហើយពួកគេត្រូវតែមានកាមេរ៉ាដើម្បីថតរូប។ ក្រៅពីបេក្ខជនចូលរួម លក្ខខ័ណ្ឌប្រកួតបើកទូលាយ (Open Category) ក៏នឹងមានប្រភេទនៃការប្រកួតមួយទៀតសម្រាប់សិស្សានុសិស្ស (Student Category) អាយុក្រោម១៨ឆ្នាំផងដែរ ដើម្បីជាការលើកទឹកចិត្តដល់ពួកគាត់។
ចំពោះរង្វាន់នៅឆ្នាំនេះ កាន់តែពិសេសនិងអស្ចារ្យ។ អ្នកឈ្នះទាំង១៨រូប ពីការប្រកួតទាំងពីរលក្ខខ័ណ្ឌ នឹងឈ្នះរង្វាន់ម៉ាស៊ីនថតរូបបែបអាជីព និងដំណើរកម្សាន្ត ថតរូប Photo Clinic នៅសៀមរាប។ ជយលាភីលេខ ១ក្នុងការប្រកួតលក្ខខ័ណ្ឌទូទៅ (Open Category) នឹងទទួលបានម៉ាស៊ីនថតបែបអាជីព EOS 6D ហើយកាន់តែអស្ចារ្យ អ្នកឈ្នះម្នាក់ក្នុងចំណោម ១៨ នាក់ នឹងត្រូវបានជ្រើសរើសតំណាងប្រទេសកម្ពុជា រូមជាមួយបេក្ខជនតំណាងប្រទេសផ្សេងទៀត ធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ក្នុងកម្មវិធី Canon Photo Clinic ដែលគិតជាទឹកប្រាក់ប្រមាណ ៥០០០ដុល្លារ។
Canon PhotoMarathon Cambodia 2015 ត្រូវបានរៀបចំដោយក្រុមហ៊ុន អាយគ្លីក (i-Qlick) និងគាំទ្រយ៉ាងពេញទំហឹងដោយ Canon។ ឧបត្ថម្ភធំដោយ ហាង The Coffee Bean and Tea Leaf, ម៉ូតូ Vespa, និង Central Mall។ ដៃគូសហការឧបត្ថម្ភដោយ ហាងនំប៉័ង Tous Les Jours។ សហការឧបត្ថម្ភបន្ទាប់មាន រោងភាពយន្ត Platinum Cineplex, ទឹកផ្លែឈើ Olatte, ទឹកបរិសុទ្ធ Euro Tech, ទូរសព្ទម៉ាក Acer និង Angkor Photo Festival & Workshop។ ដៃគូសហការសម្រាប់ព័ត៌មានរួមមាន កាសែតកម្ពុជាចុងសប្ដាហ៍ និង ក្រុមហ៊ុន សប្បាយ (SABAY)។
លោកអ្នកអាចចុះឈ្មោះតាមគេហទំព័រភ្ជាប់៖ www.facebook.com/iQlickCambodia ឬ ទំនាក់ទំនងតាមលេខទូរសព្ទ៖ ០៩៦ ៨៧១ ៦៣៥៥
ជិតដល់ទៅ ១០០០ សម្រាប់អ្នកដែលចូលចិត្តក្នុងការថតរូបនៅក្នុងកម្មវិធី Canon PhotoMarathon 2014
រូបថតជុំគ្នាក្នុងកម្មវិធីប្រកួតថតរូប Canon PhotoMarathon 2014 នៅមជ្ឈមណ្ឌលកោះពេជ្រ
រូបភាពឈ្មះរង្វាន់លេខ១ លើប្រធានបទ ជំនាន់ ទៅលើលក្ខខ័ណ្ឌប្រកួតបើកទូលាយ
នៃកម្មវិធី Canon PhotoMarathon 2014 ដែលថតដោយលោក ស៊ុំ វណ្ណឌី
រូបភាពផ្សព្វផ្សាយCanon PhotoMarathon 2015
ក្រុមហ៊ុន Canon សិង្ហបុរីភីធីអ៊ីអិលធីឌី (តំបន់អាស៊ីអាគ្នេយ៍) Canon ជាផលិតផលនាំមុខខាងដំណោះស្រាយរូបភាពបែបឌីជីថល។ Canon ប្រចាំប្រទេសសិង្ហបុរីជាការិយាល័យកណ្តាលនៅតំបន់អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ បម្រើសេវាកម្មផ្នែកលក់និងទីផ្សារ។ ក្រៅពីទីផ្សារក្នុងស្រុក ក្រុមហ៊ុនមានសាខានៅ ១៨ប្រទេសផ្សេងទៀតរួមមាន ឥណ្ឌា ម៉ាឡេស៊ី ថៃ និង ការិយាល័យតំណាងនៅ វៀតណាម។ ក្រុមហ៊ុន Canon Inc, មានបណ្តាញគ្របដណ្តប់ជិត ២០០ ក្រុមហ៊ុន និង មានបុគ្គលិកជិត ១៣០ ០០០នាក់ទូទាំងពិភពលោក។ ក្រុមហ៊ុន Canon ផ្តោតសំខាន់លើវឌ្ឍនភាព ខាងវិស័យបច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មីៗ ហើយបានដាក់ទុន ពីប្រាក់ចំណេញ ១០% ទៅលើការស្រាវជ្រាវ និង ការអភិវឌ្ឍបច្ចេកវិទ្យារៀងរាល់ឆ្នាំ។ Canon ក៏ជាក្រុមហ៊ុនធំមួយ ក្នុងចំណោមក្រុមហ៊ុន មួយចំនួនដែលទទួលបាន អាជ្ញាប័ណ្ណកម្មសិទ្ធិបញ្ញាច្រើនជាងគេក្នុង រយៈពេលជាង ១៩ឆ្នាំ។ ដោយមានលំនាំតាមក្រុមហ៊ុន Fortune Global 500 ក្រុមហ៊ុន Canon អនុវត្តស្របតាមទស្សនៈ នៃការសាមគ្គី និង រស់នៅ ជាមួយគ្នាដើម្បីភាពសុខដុមជារួម។
ក្រុមហ៊ុន i-Qlick Marketing Co., Ltd i-Qlick Marketing Co., Ltd. ជាភ្នាក់ងារចែកចាយស្របច្បាប់នូវផលិតផលប្រើប្រាស់ម៉ាក Canon ប្រចាំ ព្រះរាជាណាចក្រកម្ពុជា រួមមាន ម៉ាស៊ីនថតឌីជីថល ម៉ាស៊ីនថតឌីជីថលប្តូរកែវឡេនបាន សម្ភារៈកាមេរ៉ា ម៉ាស៊ីនថតបែបវីដេអូឌីជីថល និងឧបករណ៍បន្ថែមបន្ទាប់បន្សំ ព្រឺនធឺឡាស៊ែរប្រភេទ ស ខ្មៅ, ពណ៌, ព្រីនធឺ Inkjet, ស្កេនឺ, Projector (ម៉ាស៊ីនបញ្ចាំងរូប), ទឹកថ្នាំសុទ្ធ និង ក្រដាសផ្តិតរូប និង ម៉ាស៊ីនគិតលេខម៉ាក Canon ។ គ្រប់ផលិតផល ពីក្រុមហ៊ុន i-Qlick មានការធានាជូនរយៈពេល 12+3 ខែ លើកលែង សំភារៈទូទៅប្រើប្រចាំថ្ងៃ។ i-Qlick ក៏ជាមជ្ឈមណ្ឌលសេវាកម្មមានអជ្ញាបណ្ណ ពីក្រុមហ៊ុន Canon ដែលបម្រើសេវាកម្មតំហែទាំ និង ជួសជុលគ្រប់ផលិតផល Canon។ ក្រុមហ៊ុន i-Qlick មានអាស័យដ្ឋាននៅអគារ លេខ 146 មហាវិថី ព្រះសីហនុ ភ្នំពេញ។ យើងខ្ញុំរង់ចាំស្វាគមន៍ បម្រើលោកអ្នកជាមួយបុគ្គលិកជំនាញប្រកបដោយភាពរស់រាយរាក់ទាក់ជានិច្ច។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅគេហទំព័រ www.i-qlick.comឬទាក់ទង៖ ឈ្មោះ Liwen Tan នាយកទីផ្សារផ្នែកផ្សព្វផ្សាយ ក្រុមហ៊ុន៖ i-Qlick Marketing Co., Ltd. ទូរស័ព្ទ៖ +855 (0) 12 926 850 អ៊ីម៉ែល៖ liwen@cemtes.com ឈ្មោះ៖ ឈាវ សុវណ្ណនី បុគ្គលិកជំនាញទីផ្សារផ្នែកផ្សព្វផ្សាយ ទូរស័ព្ទ៖ +855 (0) 81 666 973 អ៊ីម៉ែល៖ mktg11@i-qlick.com