រ៉ូប​​ដ៏​ស៊ីវិល័យ​ទាំង ១២ របស់ Fan BingBing នៅ​មហោស្រព​ភាពយន្ត​អន្តរជាតិ Cannes

  • 2015-08-24 17:23:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cannes គឺ​ជា​កម្មវិធី​ប្រគល់​ពាន​រង្វាន់​​​ភាព​យន្ត​ដ៏​ធំ​មួយ​ដែល​មាន​ការ​ចូល​រួម​ពី​​​តារា​ល្បីៗ​ជាច្រើន​​​មក​ពី​គ្រប់​ទី​កន្លែង​នៅ​លើ​ពិភព​លោក។ ក្រៅ​ពី​​ជា​កន្លែង​សម្រាប់​​ប្រកួត​ភាពយន្ត​របស់​​​ខ្លួន Cannes ក៏​ជា​វេទិកា សម្រាប់​តារា​ល្បី​ៗ​ប្រជែង​សម្រស់​​​​របស់​ខ្លួន​ផង​ដែរ។ ថ្ងៃ​នេះ​ Sabay ​​​នឹង​លើក​យក​​ម៉ូដ​សំលៀក​បំពាក់​របស់ Fan Bing Bing ដែល​ជា​តំណាង​មក​ពី​ប្រទេស​ចិន​​មក​បង្ហាញ​ប្រិយ​មិត្ត​​​ទាំង​អស់​គ្នា។

 

 

១. Laurence Xu

ក្នុង​ថ្ងៃ​បើក​កម្មវិធី​របស់ Cannes ឆ្នាំ​២០១០ ខណៈ​ដែល​តារា​គ្រប់​រូប​បាន​​ស្លៀក​ពាក់​រ៉ូប​បែប​អឺរ៉ុប​ដូច​ជា​របស់ Chanel, Valentino, Versace ជាដើម​ Fan បាន​ក្លាយ​ជា​​តារា​​​ដែល​លេច​​ធ្លោ​ជាង​គេ​ ដោយ​​បាន​ស្លៀក​រ៉ួប​បែប​​ប្រពៃណី​ចិន​លម្អ​ទៅ​ដោយ​រូប​នាគ​និមិត្ត​សញ្ញា​ប្រទេស​ចិន ដែល​បាន​ច្នៃ​ឡើង​​ដោយ​អ្នក​ច្នៃ​ម៉ូដ Laurence Xu។ រ៉ូប​នេះ​​ដែរ​ក្រោយ​មក​ក៏​​ត្រូវ​បាន​​ដាក់​តាំង​តាំង​​នៅ​សារមន្ទីរ Victoria & Museum នៅ​ទី​ក្រុង​ឡុងដុង ប្រទេស​អង់គ្លេស​។

 

 

២. Christopher Bu

ម្ដង​ទៀត​តួ​ឯក​ស្រី​រឿង " The Lady of Dynasty” បាន​សម្ដែង​ការ​ស្រលាញ់​ជាតិ​របស់​ខ្លួន​ដោយ​បាន​ស្លៀក​រ៉ូប​បែប​ប្រពៃណី​ចិន​ដែល​បាន​ច្នៃ​ឡើង​ដោយ​អ្នក​ច្នៃ​ម៉ូដ Christopher Bu ក្នុង​ការ​​ថ្ងៃ​សម្ពោធ​រឿង “Moonrise Kingdom” របស់​អ្នក​ដឹក​នាំ​សម្តែង Wes Anderson​​។

 

 

៣. Elie Saab Couture ​ ក្នុង​ថ្ងៃ​បញ្ចាំង​​រឿង “Rust and Bone” របស់​អ្នក​ដឹក​នាំ​សម្តែង​ Jacques Audiard នៅ ​Cannes ឆ្នាំ ២០១២ Fan Bing Bingបាន​ប្ដូរ​ស្ទីល​របស់​​​ខ្លួន​ដោយ​​បាន​ស្លៀក​រ៉ូប​ពណ៌​សាច់​​របស់​ម៉ាក Elie Sabb Couture។

 

 

៤. Valentino

ក្នុង​ជំនួប​ញ៉ាំ​អាហារ​ពេល​ល្ងាច​ដែល​បាន​រៀប​ចំ​ឡើង​ដោយ L'Oreal នៅ​កម្មវិធី Cannes ឆ្នាំ ២០១២ Fan Bingbing បាន​ស្លៀក​ពាក់​រ៉ូប​ផ្កា​របស់​​ម៉ាក​អ៊ីតាលី Valentino។

 

 

៥. Atelier Versace

Bing Bing បាន​បង្ហាញ​​ខ្លួន​លើ​កម្រាល​ព្រំ​ក្រហម​ក្នុង​ថ្ងៃ​បញ្ចាំង​រឿង “Wu Xia” ឆ្នាំ ២០១១ ដោយ​បាន​ស្លៀក​រ៉ូប​ពណ៌​ស៊ី​ជម្ពូ​​របស់ Atelier Versace។

 

 

៦. Oscar de la Renta

ក្នុង​ថ្ងៃ​បញ្ចាំង​រឿង “Tree of Life” នៅ​មហោស្រព​ភាពយន្ត Cannes ឆ្នាំ ២០១១ តារា​សម្តែង​ស្រី​រូប​នេះ​បាន​ស្លៀក​រ៉ូប​បត់​​ច្រើន​ជាន់​ពណ៌​បៃតង​របស់​ម៉ាក Oscar de la Renta និង​លម្អ​ដោយ​គ្រឿង​អលង្ការ​របស់​ម៉ាក Cartier។​

 

 

៧. Louis Vuitton

នៅ​ក្នុង​កម្មវិធី​​មួយ​ដែល​បាន​រៀប​ចំ​ឡើង​ដោយ Amfar នៅ​កម្មវិធី ​Cannes នេះ​ដែរ Fan Bing Bing បាន​ស្លៀក​រ៉ូប​ពណ៌​ផ្កា​ឈូក របស់ Louis Vuitton។

 

 

៨. Valentino

ក្នុង​កម្មវិធី Cannes ឆ្នាំ ២០១១ តារា​សម្តែង​ស្រី​​រូប​នេះ​បាន​ត្រលប់​មក​វិញ​ជាមួយ​រ៉ូប​របស់ Valentino និង​លម្អ​ដោយ​ដង្កៀប​រូប​មេអំបៅ។​

 

 

៩. Elie Saab Couture

Fan Bing Bing បាន​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​ម្តង​ទៀត​ក្នុង​ថ្ងៃ​បញ្ចាំង​រឿង “Beautiful” ក្នុង​កម្មវិធី Cannes ឆ្នាំ ២០១១ ដែល​តារា​ស្រី​រូប​នេះ​បាន​​ស្លៀក​រ៉ូប​​​ច្រើន​ជាន់​ពណ៌ស​របស់​ម៉ាក Elie Saab Couture។

 

 

១០. Elie Saab Couture

Allie Saab គឺ​ជា​​ម៉ាក​ដែល Fan Bing Bing ចូល​ចិត្ត ដោយ​នាង​បាន​ស្លៀក​រ៉ូប​របស់​ម៉ាក​នេះ​​ជា​ច្រើន​ដង​​នៅ​ក្នុង​កម្មវិធី Cannes។ ជាក់​ស្តែង​ក្នុង​ថ្ងៃ​បិទ​កម្មវិធី​ឆ្នាំ ២០១១ Bing Bing ​បាន​ស្លៀក​រ៉ូប​ស្ទីល​ធម្មជាតិ​របស់ Elie Saab Couture ម្តង​ទៀត។

 

 

១១. Chris Bu Keven

ជា​ថ្មី​ម្ដង​ទៀត​ Fan Bing Bing បាន​បង្ហាញ​សម្រស់​របស់​ខ្លួន​ក្នុង​រ៉ូប​បែប​​ប្រពៃណី​ចិន​ម្ដង​ទៀត​ច្នៃ​ដោយ​អ្នក​ច្នៃ​ម៉ូដ​ Chris Bu Kewen ក្នុង​ថ្ងៃ​បញ្ចាំង​រឿង​ " Midnight in Paris” របស់​អ្នក​ដឹក​នាំ​សម្ដែង Woody Allen នៅ Cannes ឆ្នាំ ២០១១។

 

 

១២. Elie Sabb Couture

ក្នុង​ថ្ងៃ​បញ្ចាំង​រឿង “Poslisse” ក្នុង​មហោស្រព Cannes ឆ្នាំ ២០១១ Bing Bing បាន​បង្ហាញ​ខ្លួន​លើ​កម្រាល​ព្រំ​ក្រហម​ដោយ​ស្លៀក​រ៉ូប​ស្បៃ​ពណ៌​ស​របស់ Elie Sabb Couture។

 

 

ចុចអាន៖ឈុត​សិច​លើ​ខ្នង​សេះ​របស់​ Fan Bingbing ក្នុង​រឿង​​ថ្មី​ត្រូវ​កាត់​ចេញហើយ?

ចុចអាន៖មើល​រូប​ទាំង​នេះ​ទើប​ដឹង​ថា ​Fan Bingbing ​​ដេញ​ម៉ូដ​អន្តរជាតិ​កម្រិត​ណា

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ hollywoodreporter

អត្ថបទពេញនិយម