ពេទ្យវៀតណាមអាមេរិកាំងស្រស់ស្អាតម្នាក់ឆ្លងអេបូឡា
- 2014-10-15 19:53:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេទ្យវៀតណាមអាមេរិកាំងស្រស់ស្អាតម្នាក់ឆ្លងអេបូឡា
ចន្លោះមិនឃើញ
គិលានុបដ្ឋាយិកាវៀតណាម-អាមេរិក ស្រស់ស្អាតមួយរូប នៅសហរដ្ឋអាមេរិក នាង Nina Pham ត្រូវគេរកឃើញថា មានផ្ទុកជំងឺកាចសាហាវអេបូឡា ក្រោយនាងមើលថែអ្នកជំងឺឈ្មោះ Thomas Eric Duncan នាពេលកន្លងមក។
អ្នកគ្រូពេទ្យ Nina Pham
អ្នកគ្រូពេទ្យ Nina Pham មានវ័យ២៦ឆ្នាំ ជាអ្នករស់នៅក្នុងទីក្រុង Fort Worth រដ្ឋ Texas។ Pham ជាបុគ្គលិកវេជ្ជសាស្ត្រ និងជាអ្នកថែទាំអ្នកជំងឺជនជាតិលីបេរីយ៉ា Duncan ក្នុងមន្ទីរពេទ្យ Dallas Presbyterian ដែលបានស្លាប់ដោយអេបូឡា កាលពីសប្ដាហ៍មុន។
កាលពីថ្ងៃសុក្រ គិលានុបដ្ឋាយិកា Nina Pham ជាប់ពាក់ព័ន្ធជាមួយអ្នកជំងឺខាងលើ បានឱ្យមន្ទីរពេទ្យដឹងពីអាការៈមិនស្រួល បន្ទាប់ពីសីតុណ្ហភាពរបស់នាងឡើងខ្លាំង ដែលជាសញ្ញានៃជំងឺផ្ដាច់ជីវិតនេះ។ ក្រោយធ្វើតេស្តរកឃើញថា នាងមានជំងឺអេបូឡាមែននោះ គ្រូពេទ្យបានដាក់នាងឱ្យនៅឆ្ងាយពីគេ ហើយឥលូវកំពុងទទួលការព្យាបាល ប៉ុន្តែនៅថ្ងៃច័ន្ទស្ថានភាពរបស់នាង ប្រែមកជាធម្មតាវិញ។
ជុំវិញករណីនេះ លោក Jason Nguyen ត្រូវជាឪពុកមា បានអះអាងតាមគេហទំព័រ MailOnline ថា នាងជាគ្រូពេទ្យដែលបានឆ្លងអេបូឡា ខណៈកំពុងព្យាបាលអ្នកជំងឺ Thomas Eric Duncan។
“Nina ជាក្មួយស្រីខ្ញុំ។ ម្ដាយនាង Call ទៅខ្ញុំកាលពីថ្ងៃសៅរ៍អាទិត្យមុន ដោយប្រាប់ថា នាងមានជំងឺអេបូឡាហើយ។ នាងជាបុគ្គលិកពូកែធ្វើការម្នាក់ ហើយនាងតែងនៅមន្ទីរពេទ្យក្នុងទីក្រុង Dallas”។ លោកបានបន្ថែមទាំងក្ដុកក្ដួល។
នាង Pham និស្សិតបញ្ចប់ការសិក្សាផ្នែកថែទាំអ្នកជំងឺ ពីសាកលវិទ្យាល័យ Texas Christian ក្នុងឆ្នាំ២០១០។ គ្រូពេទ្យម្នាក់នេះជាជនជាតិអាមេរិកកាំង ដើមកំណើតវៀតណាម៕
-ចង់តាមដានជំងឺអេបូឡាច្រើនទៀត ចុចត្រង់នេះ
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Dailymail , wfaa , yahoo