ជនជាតិអាមេរិកទី១បានស្លាប់ដោយអេបូឡា ខណៈអេស្ប៉ាញកំពុងវឹកវរ
- 2014-10-09 16:20:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជនជាតិអាមេរិកទី១បានស្លាប់ដោយអេបូឡា ខណៈអេស្ប៉ាញកំពុងវឹកវរ
ចន្លោះមិនឃើញ
សហរដ្ឋអាមេរិក បានឱ្យដឹងម្សិលមិញថា លោក Thomas Eric Duncan ជាមនុស្សដំបូងគេ ដែលបានស្លាប់ដោយអេបូឡា នៅទឹកដីអាមេរិក ក្នុងមន្ទីរពេទ្យ Texas ។ ដំណឹងអាក្រក់មួយទៀត គឺថាជំងឺដ៏កាចសាហាវ ដែលពិភពលោកកំពុងខ្លាចរអានេះ ក៏បានមកដល់ទឹកដីអឺរ៉ុបដែរ គឺអេស្ប៉ាញ។ គិលានុបដ្ឋាយិកា Teresa Romero បានឆ្លងអេបូឡាពីអាហ្វ្រិក ហើយពេលនេះ កំពុងទទួលការព្យាបាល នៅមន្ទីរពេទ្យ Madrid។
លោក Thomas Eric Duncan ដែលបានស្លាប់ដោយសារអេបូឡា
អ្នកគ្រូពេទ្យអេស្ប៉ាញ ដែលឆ្លងអេបូឡា
បច្ចុប្បន្នអ្នកគ្រូពេទ្យអេស្ប៉ាញរូបនេះ ជាអ្នកជំងឺម្នាក់ក្នុងចំណោម៦នាក់ ត្រូវបានគេដាក់ឱ្យនៅឆ្ងាយពីគេចាប់ តាំងពីថ្ងៃចន្ទមក ចំណែកបុគ្គលិកសុខាភិបាល៥០នាក់ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។ នេះដោយសារតែពួកគេ បានទាក់ទងជាមួយអ្នកជំងឺ និងអ្នកផ្សព្វផ្សាយសាសនាកាតូលិកពីរនាក់ទៀត ដែលស្លាប់ក្នុងទីក្រុង Madrid ក្នុងខែសីហា និងកញ្ញា។
ពាក់ព័ន្ធនឹងជំងឺកាចសាហាវនេះ រដ្ឋាភិបាលអេស្ប៉ាញកំពុងសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ប៉ុន្តែបញ្ហានេះកំពុងស្ថិតនៅក្រោមការគ្រប់គ្រង និងស៊ើបអង្កេត។
មកទល់ពេលនេះ មិនមានវ៉ាក់សាំងណា អាចទប់ស្កាត់ជំងឺផ្ដាច់ជីវិតអេបូឡាបាននៅឡើយទេ។ ប៉ុន្តែថ្មីៗនេះមានដំណឹងល្អមួយថា អ្នកវិទ្យាសាស្ត្រថៃ បានរកឃើញវ៉ាក់សាំងថ្មី មានប្រសិទ្ធភាពខ្លាំងជាងវ៉ាក់សាំង ដែលរកឃើញដោយក្រុមហ៊ុនមួយចំនួនលើពិភពលោក៕
អត្ថបទទាក់ទង៖
ប្រែសម្រួល៖ អ៊ុំ សុភក្តិ
ប្រភព៖ BBC