Man Utd ​បើ​ហ៊ាន​ចំណាយ​៣៧៨​លាន​ដុល្លារ​នឹង​អាច​យក Neymar ​បាន

  • 2015-08-25 17:13:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បិសាច​ក្រហម Manchester United ​អាច​នឹង​ចំណាយ​ដល់​ទៅ​២៤០​លាន​ផោន (ជាង​៣៧៨​លាន​ដុល្លារ​អាមេរិក) ​ទើប​អាច​ទិញ​យក​ខ្សែ​ប្រយុទ្ធ Neymar ​ពី​ក្រុម Barcelona ​បាន។ នេះ​បើ​តាម The Sun ​បាន​ចុះ​ផ្សាយ។

 

រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ រឿង​ Man Utd ​ចង់​បាន​កីឡាករ Neymar ​កាន់​តែ​ក្ដៅ​គគុក​មែន​ទែន​ហើយ ដោយ​មាន​វិបសាយ​ធំ​ៗ​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​វា​អាច​នឹង​កើត​មាន​បាន។ តួ​យ៉ាង​ដូច The Guardian ​បាន​សរសេរ​កាល​ពី​ម្សិលមិញ​នេះ​ថា លោក Ed Woodward ​ប្រធាន​ក្លិបបិសាចក្រហម​ ​កំពុង​តែ​ស្នាក់​នៅ​ប្រទេស​អេស្ប៉ាញ ដើម្បី​បញ្ចុះបញ្ចូល​ទិញ​យក​ប្រធាន​ក្រុមជម្រើស​ជាតិ​​ប្រេស៊ីល ទៅ​លេង​នៅ Old Trafford ​ឱ្យ​បាន​មុន​ថ្ងៃ​បិទ​ទីផ្សារ​ដោះដូរ​កីឡាករ​ខាង​មុខ។

 

ចំណែក​ឯ The Sun ​វិញ ក៏​​បាន​ចុះ​ផ្សាយ​ដែរ​ថា​បិសាច​ក្រហម​នឹង​ចំណាយ​​ប្រាក់​កប់​ក្ដោង​ ២៤០​លាន​ផោន ប្រសិន​បើ​ចង់​បាន​កីឡាករ​វ័យ​២៣​ឆ្នាំ​ខាង​លើ។ ដោយ​សំអាង​លើ​ហេតុផល​ថា ​ត្រូវ​ចំណាយ​១៤០​លាន​ផោន​ទៅ​លើ​ការ​រៀប​ចំ​ឯកសារ​ផ្ទេរ​តាម​ផ្លូវ​ច្បាប់ (Barcelona ​នៅ​មាន​រឿង​ក្ដី​តម្លៃ​ខ្លួន​របស់ Neymar ​នៅ​ឡើយ ដូច្នេះ​ប្រសិន​បើ​ផ្ទេរ​ទៅ​ក្លិប​ផ្សេង​ត្រូវ​លំបាក​ច្រើន) និង​៧៥​លាន​ផោន​ទៀត ដើម្បី​ផ្ដាច់​កុងត្រា​៥​ឆ្នាំ​ជាមួយ​អ្នក​មាន​បុណ្យ ហើយ​ថែម​១៥​លាន​ផោន​ទៀត​ចំពោះ​ប្រាក់​បៀវត្ស។

 

កីឡាករ​ស៊ុត​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​បាន​ជាង​៤០​គ្រាប់​ខាង​លើ ​មិន​ដែល​មាន​បញ្ហា​អ្វី​ជាមួយ​ក្រុម Barcelona ​នោះ​ទេ តែ​​​បាន​​ព្រលយ​ពាក្យ​សម្ដី​កាល​ពី​​សប្ដាហ៍​មុន​ថា​​រូប​គេ​​អាច​​ចាកចេញ​ទៅ​លេង​ជាមួយ​ក្រុម Man Utd ប្រសិន​បើ​ក្លិប​នេះ​ផ្ដល់​លក្ខខ័ណ្ឌ​សមស្រប​។

 

សូម​តាមដាន​ទាំង​អស់​គ្នា​ ថា​តើ​វាសនា​របស់​បុរស​កូន​១​ខាង​លើ​ នឹង​ទៅ​ជា​យ៉ាង​ណា? ទៅ​លេង​នៅ Man Utd ​ឬ​​បន្ត​លេង​នៅ Barca ​ដដែល?

 

ចុច​អាន៖ Neymar ​បើក​ចិត្ត​ទៅ Man Utd ​តែ Enrique ​ថា​ស្ងាត់ច្រៀប

ចុចអាន៖ Neymar៖ ​ខ្ញុំ​មិន​ចង់​អស្ចារ្យ​ជាង Messi ទេ

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ The Sun, The Guardian

អត្ថបទថ្មី