លី ច័ន្ទសីហា អវត្តមាន​គូ​ស្នេហ៍​ដែល​ជា​កូន​មន្ត្រី​ធំ​ក្នុង​ថ្ងៃ​ពិសេស

  • 2015-08-25 17:40:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លី ច័ន្ទសីហា បាន​បើក​ចំហ​ពី​ទំនាក់​ទំនង​នាង និង​គូស្នេហ៍​ដែល​ជា​កូន​មន្ត្រី​ធំ​ម្នាក់​ថ្មី​ៗ​នេះ ប៉ុន្តែ​នៅ​ក្នុង​ពិធី​ខួប​កំណើត​របស់​ខ្លួន​យប់​មិញ បុគ្គល​សំខាន់​រូប​នេះ មិន​មាន​វត្តមាន​ក្នុង​ថ្ងៃ​ពិសេស​របស់​នាង ​ឡើយ។

 

 

ការ​អាក់​ខាន​នេះ សាមី​ខ្លួន​ខាង​ស្រី​អះអាង​ថា ព្រោះ​តែ​គូស្នេហ៍​មិន​បាន​ស្ថិត​នៅ​ក្នុង​ស្រុក​ឡើយ ដោយ​ជាប់​កាតព្វកិច្ច​សិក្សា​នៅ​ក្រៅ​ប្រទេស។ លីហា លើក​ឡើង​ថា គូស្នេហ៍​របស់​នាង បាន​មក​លេង​ស្រុក និង​ទើប​តែ​ទៅ​វិញ​ថ្មី​ៗ​ជា​ហេតុ​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​សុំ​ច្បាប់​សាលា។ "គាត់​ចង់​មក​ណាស់ តែ​អត់​បាន​មក​ទេ ដោយ​សារ​តែ​ពិបាក​សុំ​ច្បាប់ ព្រោះ​ទើប​នឹង​មក​ដែរ ស្រុក​គេ​ច្បាប់​តឹង​រឹង​ណាស់"។

 

គូស្នេហ៍​របស់​តួ​កុមារី​ក្នុង​រឿង "កតញ្ញូ" គឺ​ជា​កូន​មន្ត្រី​ធំ​មួយ​រូប បច្ចុប្បន្ន​កំពុង​សិក្សា​ជំនាញ​ហិរញ្ញវត្ថុ ក្នុង​ក្រប​ខណ្ឌ​យោធា​នៅ​ប្រទេស​វៀតណាម។ សីហា សុំ​លាក់​ឈ្មោះ តែ​បាន​ប្រាប់​ថា សង្សារ​របស់​នាង​មាន​វ័យ ២៥​ឆ្នាំ និង​ថា ពួក​គេ​បាន​ស្គាល់​គ្នា​ប្រមាណ​ជា ២​ឆ្នាំ​ហើយ ហើយ​ចាស់​ៗ​ទាំង​សង​ខាង ក៏​ដឹង​លឺ​ពី​ទំនាក់​ទំនង​មួយ​នេះ ព្រម​ទាំង​មិន​បាន​បដិសេធន៍​ដែរ។

 

តារា​ទឹក​ភ្នែក​រូប​នេះ បាន​អះអាង​ទៀត​ថា គូ​ស្នេហ៍​របស់​នាង​ជា​មនុស្ស​មាន​អធ្យាស្រ័យ​ល្អ ដោយ​ក្នុង​រង្វង់​២​ឆ្នាំ​មក​នេះ គេ​មិន​ដែល​ធ្វើ​ឲ្យ​នាង​ពិបាក​ចិត្ត​ម្ដង​ណា​ឡើយ។ ឯ​ក្រុម​គ្រួសារ​របស់​គេ ក៏​ល្អ​គ្រប់​យ៉ាង និង​គួរ​ឲ្យ​គោរព​ទៀត​ផង។ទោះ​យ៉ាង​នេះ​ក្ដី មិន​ទាន់​មាន​កាល​បរិច្ឆេទ​ច្បាស់​លាស់​សម្រាប់​ថ្ងៃ​មង្គល​នៅ​ឡើយ ដោយ​ហេតុ​ថា ទាំង​សងខាង​រវល់​ដូច​គ្នា និង​កំពុង​សម្លឹង​មើល​គ្នា​រៀង​ខ្លួន​ផង។

 

 

ម្យ៉ាង​ទៀត ចាស់​ទុំ គឺ​ជា​រៀប​ចំ​ពិធី​នេះ ខណៈ​ពួក​គាត់​គន់​គូរ​ទៅ ឃើញ​ថា​នាង​ឆុង​ឆ្នាំ ប្រសិន​បើ​រៀប​ការ​ក្នុង​រង្វង់​២​ឆ្នាំ​ក្រោយ​នេះ។ សីហា ថ្លែង​ថា "ឥឡូវ​គាត់​នៅ​រៀន​នៅ​ឡើយ ហើយ​ទម្រាំ​ដល់​គាត់​រៀន​ចប់ គឺ​ចូល​ឆ្នាំ​រកា​ហ្មង អីចឹង​គឺ​ជាន់​ឆ្នាំ​ជាមួយ​ខ្ញុំ ខ្ញុំ​ឆ្នាំ​រកា រៀប​អត់​កើត​ទេ។ ការងារ​ហ្នឹង​ចាស់​ៗ ពួក​គាត់​អ្នក​រៀប​ចំ អីចឹង​ពួក​គាត់​ក៏​ជឿ​លើ​រឿង​អប្បិយជំនឿ​ដែរ"។

 

នៅ​ក្នុង​ពិធី​ខួប​កំណើត ២២ឆ្នាំ​ឈាន​ចូល​២៣​ឆ្នាំ​យប់​មិញ​នេះ សីហា ទទួល​បាន​អំណោយ​តុក្កតា​ខ្លា​ឃ្មុំ​ដ៏​ធំ​មួយ។ សីហា ប្រាប់​ថា នោះ​ជា​អំណោយ​របស់​បង​ប្រុស​របស់​នាង មិន​មែន​ជា​អំណោយ​គូ​ស្នេហ៍​ឡើយ តែ​គេ​ក៏​ត្រៀម​ជា​ពិសេស​សម្រាប់​នាង​ដែរ។ " គាត់​ក៏​មាន​អំណោយ​សម្រាប់​ខ្ញុំ​ដែរ ប៉ុន្តែ​គាត់​ថា ចាំ​ពេល​គាត់​មក បាន​ឲ្យ​ព្រោះ​មិន​ចង់​ផ្ញើ គឺ​គាត់​ចង់​ឲ្យ​ផ្ទាល់​ដៃ​តែ​ម្ដង" លី ច័ន្ទ​សីហា ថ្លែង៕

 

ខួប​កំណើត​របស់ លី ច័ន្ទសីហា យប់​មិញ មាន​សិល្បករ​វ័យ​ក្មេង​ស្អាត​ៗ ជា​ច្រើន​បាន​ចូល​រួម។ នរណា​ខ្លះ តោះ...ទស្សនា​ទាំង​អស់​គ្នា!!!

 

 

 

 

 

 

 

 

 

 

អត្ថបទ៖ ទារិកា

អត្ថបទថ្មី