Galaxy Tab ដណ្ដើម​បាន​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​ទីផ្សារ​កម្ពុជា

  • 2014-10-15 21:51:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​រឿង​ប្រកែក​តវ៉ា​មួយ​ចំនួន​អំពី​ម៉ាក និង​ប្រភេទ Tablet ថា​តើ Tablet​ ណា​មួយ​ទទួល​បាន​ប្រជា​ប្រិយភាព​បំផុត​ក្នុង​ប្រទេស​កម្ពុជា?​

 

លោក សុខ​ ឡេង​ ប្រធាន​ទំនាក់​ទីផ្សារ​នៃ​ក្រុម​ហ៊ុន​ Samsung បាន​ឲ្យ​ដឹង​ថា​ ពិត​ណាស់​ Tablet របស់​ក្រុម​ហ៊ុន​លោក ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១រយៈ​ ២ ខែ​ជាប់​គ្នា​មក​ហើយ​ គឺ​ក្នុង​ខែ កក្កដា​ និង ខែ​ សីហា​។ សម្រាប់​ខែ​បន្ទាប់​​មិន​ទាន់​បាន​ចេញ​ជា​ទិន្នន័យ​ច្បាស់​លាស់​នៅ​ឡើយ​ទេ។

 

 

លោក​បន្ត​ថា​ដោយ​យោង​តាម​ប្រភព​ទិន្នន័យ​ដ៏​គួរ​ឱ្យ​ទុកចិត្ត​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ GFK​ បាន​ឲ្យ​ដឹង​ដែរ​ថា  Galaxy Tab Series វាយលុកទីផ្សារ Tablet បាន​ច្រើន​ជាង៥០​ភាគរយ។

 

Tablet ពី Samsung ដែល​ទទួល​បាន​ការ​គាំទ្រ​ និង​ពេញ​និយម​បំផុត គឺ​ស៊េរី Galaxy Tab រហូតដល់ Galaxy Tab S។ ចំពោះ Galaxy Tab S ជំនាន់​ចុង​ក្រោយ​​ចុង​ក្រោយ​បង្អស់ ក៏​ទទួល​បាន​ការ​គាំទ្រ​ច្រើន​លើសលប់​ទាំង​ក្នុង​កម្ពុជា និង​ទូទាំង​ពិភពលោក តាម​រយៈ​ការ​ឆ្លើយ​តប​វិជ្ជមាន​ពី​អ្នក​ប្រើប្រាស់​លើ​រូបរាង​រចនា​ស្រស់​ប្រណិត​ស្តើង​ និង​ស្រាល​បំផុត​ជាមួយ​ទំហំ​អេក្រង់ ៨,៤ អ៊ីញ និង ១០,៥ អ៊ីញ ជា​ពិសេស​លើ​អេក្រង់ Super AMOLED ផ្ដល់​រូបភាព​ច្បាស់​ឥត​ខ្ចោះ​ដូច​ធម្មជាតិ​ពិតៗ។ លោក សុខ ឡេង បញ្ជាក់​យ៉ាង​ដូច្នេះ៕

 

អត្ថបទ៖ ដារ៉ាឆានី