អ្នក​ចែក​ខិត ប័ណ្ណ៖ បើ​គេ​បោះ​ចោល​ខ្ញុំ​អ្នក​រើស

  • 2015-08-26 20:21:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​​ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​​ ដល់​សិស្សានុសិស្ស​ ដែល​ប្រឡង​បាក់ឌុប​កាល​ពី​ម្សិលមិញ​បាន​ ឈរ​ជា​ជួរ​ដើម្បី​ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​ពាណិជ្ជ​កម្ម​ របស់​ស្ថាប័ន​ពួកគេ​ដល់​បេក្ខជន​ដែល​ប្រឡង​បាក់ឌុប​កាល​ពី​ល្ងាច​ម្សិលមិញ។ បន្ទាប់​ពី​ការ​ចែក​ចាយ​រួច​ ខិត្តប័ណ្ណ​ជា​ច្រើន​សន្លឹក​ត្រូវ​បាន​បោះ​ចោល និង ជ្រុះ​នៅ ពេញ​ខាង​មុខ​បរិវេណ​ មណ្ឌល​ប្រឡង​វិទ្យាល័យ​សន្ធរម៉ុក។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក្រុម​និស្សិត​ទាំង​នេះ​ ប្រាប់​ប្រាប់​ Sabay ថា « ខ្ញុំ​នឹង​រើស​ក្រដាស​ហ្នឹង​ឡើ​ង ខ្ញុំ​មិន​ចង់​ឱ្យ​វា​ជ្រុះ​ពេញ​ដី​ទេ!»។

 

ក្រោយ​បញ្ចប់​ ការ​ចែក​ចាយ​រួច​ក្រុម​និស្សិត​ដែល​មក​ពី​សាលា​ផ្សេងៗ​គ្នា​នោះ បាន​នាំ​គ្នា​រើស​ក្រដាស​ជ្រុះ​ ពាស​វាល​ពាស​កាល​ឡើង​វិញ​ដូច​អ្វី​ដែល​ពួក​គេ​បាន​ប្រាប់ Sabay។

 

សូម​ទស្សនា​វីដេអូ ខាង​ក្រោម៖

 

https://www.youtube.com/watch?v=sIzMU4pFv6w&feature=youtu.be

 

តើ​ប្រិយមិត្ត​យល់​ឃើញ​យ៉ាង​ណា​ចំពោះ​សកម្មភាព​មួយ​នេះ?

 

 

អត្ថបទ៖ ណេង ណេង