បុរស​​ដែល​វះ​កាត់​មុខ​ដូច​ Justin Bieber ត្រូវ​បាន​រក​ឃើញ​​ស្លាប់​នៅ​ក្នុង​ផ្ទះ​សំណាក់​មួយ

  • 2015-08-27 16:29:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ចម្រៀង​និង​ជា​អ្នក​គាំទ្រ​ផ្កាប់​មុខ​របស់ Justin Bieber ឈ្មោះ Tobias Strebel ដែល​មាន​វ័យ ៣៥ឆ្នាំ ត្រូវ​បាន​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង ផ្ទះ​សំណាក់​មួយ​កាល​ពី​ថ្ងៃ​ទី២១ ខែ​សីហា នៅ​ទី​ក្រុង North Hill រដ្ឋ California។ នេះ​បើ​តាម​របាយការណ៍​សារព័ត៌មាន TMZ ចុះ​ផ្សាយ​ម្សិលមិញ។

 

Justin Bieber (ឆ្វេង) Tobias Strebel (ស្ដាំ)

 

បើ​ផ្អែក​​តាម​សម្ដី​របស់​អ្នក​ពិនិត្យ​សាកសព​នៅ​រដ្ឋ California បាន​ឲ្យ​ដឹង​ថា​ Strebel បាន​ស្លាប់​កាល​ពី​ថ្ងៃ​ទី ២១ ខែ​សីហា វេលា​ម៉ោង ៥ល្ងាច។ Tobias ​បាន​បាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ​ក្រោយ​ពី​បាន​បែក​គ្នា​ជាមួយ​មិត្ត​ប្រុស​របស់​ខ្លួន ​ដោយ​ត្រូវ​បាន​គេ​ឃើញ​ជា​លើក​ចុង​ក្រោយ​នៅ West Hollywood កាល​ពី​ថ្ងៃ​ទី ១៨ ខែ​សីហា។

 

កំឡុង​ពេល​រក​ឃើញ​សាក​សព​របស់​តារា​មួយ​នេះ ប៉ូលិស​បាន​រក​ឃើញ​គ្រឿង​ញៀន​នៅ​ក្នុង​បន្ទប់​​ដែរ តែ​មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​ឈាន​មក​ដល់​ការ​បាត់​បង់​ជីវិត​របស់ Strebel មិន​ទាន់​បាន​រក​ឃើញ​នៅ​ឡើយ​ទេ។

 

ក្រោយ​ពី​បាន​ចំណាយ​​ថវិកា​​ចំនួន ១០​ម៉ឺន​ដុល្លារ​កែ​មុខ​ឲ្យ​ដូច​តារា​ចម្រៀង Justin Bieber តារា​រូប​នេះ​បាន​មាន​ឈ្មោះ​ល្បីល្បាញ​ដោយ​​បាន​​បង្ហាញ​មុខ​ក្នុង​កម្មវិធី​ជា​ច្រើន​នៅ​លើ​​កញ្ចក់​ទូរទស្សន៍​អាមេរិក៕

 

 
 

Tobias Strebel មុន​និង​ក្រោយ​វះ​កាត់

 

ចុចអាន៖បុរស​ដែល​​ប្រើ​លុយ​រាប់​ម៉ឺន​ដុល្លារ​កែ​មុខ​ឲ្យ​ដូច​ Justin ​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ billboard