ហេតុអ្វី​ពុក​ទៅ​ចោល​កូន?​

  • 2015-08-27 17:13:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សួស្ដី ​ខ្ញុំ​បាទ​ឈ្មោះ ​សក្ដា​ សព្វ​ថ្ងៃ​រស់នៅ​ក្រុង​កំពង់ចាម ​ខេត្តកំពង់ចាម។​ ការពិត​ខ្ញុំ​ជា​កូន​ អ្នក​ខេត្ត​កំពង់ធំ​ទេ ​ហើយ​ថ្ងៃនេះ​ខ្ញុំ​មាន​រឿង​ខ្លះ​ចង់​ចែកចាយ​ដល់​អ្នក​ទាំងអស់​គ្នា។​ ខ្ញុំ​ចាំ​ពាក្យ​មួយ​គឺ ​មាន​ថ្ងៃ​ជួប​ គង់​តែ​មាន​ថ្ងៃ​បែក​ ក៏​ប៉ុន្ដែ​មុន​នឹង​បែក​ពី​គ្នា​ក៏​គួរ​តែ​ផ្ដល់​ឪកាស​អោយ​យើង​បាន​បង្កើត​អនុស្សាវរីយ៍​​​អោយ​បាន​ច្រើន​ដែរ។​

 

កាល​ខ្ញុំ​អាយុ​បាន​៧​ឆ្នាំ​ គឺ​មិន​ទាន់​ដឹង​ពី​អ្វី​ឱ្យ​ពិត​ប្រាកដ​ទេ​ តែ​អ្វី​ដែល​ដក់​ជាប់​ក្នុង​ចិត្ត​ខ្ញុំ​រហូត​ ដល់​សព្វ​ថ្ងៃនេះ​គឺ ​ក្ដី​ស្រឡាញ់​ដែល​ខ្ញុំ​មិន​អាច​បំភ្លេច​បាន។​ ពុក​របស់​ខ្ញុំ​តែង​ប្រាប់​ខ្ញុំ​ថា​ «គាត់​ចង់​ឃើញ​ខ្ញុំ​ក្លាយ​ជា​មនុស្ស​ល្អ​ ចេះ​ជួយ​ដល់​អ្នក​ដទៃ​ដែល​មាន​ទុក្ខ​លំបាក»​ នៅ​ពេល​ដែល​ខ្ញុំ​នឹក​ឃើញ​ដល់​ពាក្យពេចន៍​របស់​ពុក​ខ្ញុំ​ ខ្ញុំ​តែងតែ​ហូរ​ទឹកភ្នែក ​ហើយ​ខ្ញុំ​តែងតែ​សួរ​ពិភពលោក​ថា​ ហេតុអ្វី​ ក៏​ពេលវេលា​របស់​ខ្ញុំ​ និង​ពុក​របស់​ខ្ញុំ​មាន​តិច​ម្ល៉េះ ​តើ​មក​ពី​អ្វី? ​ខ្ញុំ​មិន​នឹក​ស្មាន​ថា ​នៅ​ពេល​ខ្ញុំ​អាយុ​៩​ឆ្នាំ​ ពុក​របស់​ខ្ញុំ​ត្រូវ​ចាកចេញ​ពី​ខ្ញុំ ​ទាំង​ខ្ញុំ​មិនទាន់​មាន​ឱកាស​ធ្វើអ្វី​ម្យ៉ាង​សម្រាប់​គាត់​ទាល់​តែ​សោះ។​

 
 

រូបថត​លោក​សក្តា ​និង​ក្រុមគ្រួសារ​កាល​​លោក​នៅ​តូច

 

ខ្ញុំ​សង្ឃឹម​ថា​វិញ្ញាណក្ខន្ធ​របស់​ពុក​នឹង​មើល​ឃើញ​​​អ្វី​ដែល​កូន​ម្នាក់​នេះ​កំពុង​​​ធ្វើ។ ​ខ្ញុំ​ចង់​មាន​ពុក​ ហៅ​នឹង​គេ​តែ​ខ្ញុំ​គ្មាន​ឱកាស​ទៀត​នោះ​ឡើយ​ ពេលវេលា​មិន​អាច​ថយក្រោយ​សម្រាប់​ខ្ញុំ​ និង​ពុក​ របស់​ខ្ញុំ​បាន​ទេ។​ ​សព្វ​ថ្ងៃ​ក្រៅ​ពី​មើល​រូបថត ​ហើយ​និង​យំ ​ខ្ញុំ​មិន​អាច​និយាយ​ពាក្យ​ថា ​«កូន​ស្រឡាញ់​ពុក»​ នៅ​នឹង​មុខ​គាត់​បាន​នោះ​ឡើយ​ គឺ​គ្មាន​ឪកាស​អស់​មួយ​ជីវិត ។​

 

ខ្ញុំ​សង្ឃឹម​ថា​ មិត្ត​ទាំងអស់​គ្នា​ដែល​បាន​អាន​រឿងរ៉ាវ​របស់​ខ្ញុំ ​នឹង​គិត​សារ​ឡើងវិញ ​ពេល​វេលា​​ មិន​រង់ចាំ​យើង​ទេ​ ជីវិត​របស់​មនុស្ស​ក៏​ដូចគ្នា ​មិន​ទៀងទាត់​នោះ​ទេ​ អ្វី​ដែល​ត្រូវ​ធ្វើ ​សូម​ប្រញាប់​ធ្វើ​ទៅ​ កុំ​ឱ្យ​អស់​ឱកាស​ដូចជា​រូប​ខ្ញុំ។​ មាន​ម៉ែ​មាន​ពុក​ហៅ​ អ្នក​គួរ​តែ​ធ្វើ​អោយ​ពួក​គាត់​សប្បាយ​ចិត្ត​ ដើម្បី​គាត់​បាន​បង្ហាញ​កម្លាំង​ចិត្ត​ដល់​អ្នក​ សម្រាប់​ខ្ញុំ​ ខ្ញុំ​នៅ​តែ​ម្ដាយ​ជាទី​ស្រឡាញ់​តែ​ម្នាក់​គត់​ គ្មាន​ឪពុក​ហៅ​នឹង​គេ​ទៀត​ឡើយ៕

 

អត្ថបទ៖ ​ផល សក្តា

 

មាន​អត្ថបទ​ពាក់ព័ន្ធ​នឹង​មនុស្ស​ដែល​អ្នក​ចងចាំ​ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទាក់ទង៖

 

លេខ​ទូរសព្ទ៖ ​017 557 688 អ៊ីមែល៖ ​prak.chanseyha@cidc.com.kh លេខ​ទូរសព្ទ៖ ​099 588 880 អ៊ីមែល៖​ bin.bunna@cidc.com.kh​

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!

អត្ថបទថ្មី