"មនុស្សដែលខ្ញុំចងចាំ" រំលឹក​អនុស្សាវរីយ ​កប់​​បាត់​រាប់ឆ្នាំ​របស់​អ្នក​​ជាមួយ​Sabay

  • 2015-07-17 14:30:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើប្រិយមិត្តធ្លាប់មានរឿងលាក់ទុកក្នុងចិត្តយូរហើយមែនទេ? ពិត​មែន​ហើយ ​អនុស្សាវរីយ​មួយ​ចំនួន​ប្រាប់​តែ​មនុស្ស​ជុំវិញ​ខ្លួន​ប៉ុន្មាននាក់​ក៏​នៅ​តែ​មិន​អស់​ចិត្ត ​និង​ មិន​មាន​អ្វី​បន្សល់​ទុក​ទេ។ ​ដូច្នេះ ​មិត្ត​ទាំង​អស់​គ្នា​គួរ​​​សរសេរ​រឿងរ៉ាវ​ទាំង​នោះ​ជា​អត្ថបទ ហើយ​ផ្ញើ​មក​កាន់​ក្រុមការងារ​ Sabay ដើម្បី​ចេញ​ផ្សាយ​ឲ្យ​មនុស្ស​រាប់​ម៉ឺន​នាក់​បាន​អាន ​បាន​ដឹង ​និង​ ចងចាំ​រឿងរ៉ាវ​ ដែល​អ្នក​មិន​អាច​បំភ្លេច​បាន​​ទាំង​នោះ។ ចុះ​នៅ​មាន​អ្វី​ទៀត​លើស​ពី​នេះ? ​ចែករំលែក​អត្ថបទ ​ដែល​អ្នក​បាន​ផ្ញើ​មក​កាន់​ក្រុមការងារ​ Sabay ទៅ​​មនុស្ស​​ដែល​​​ស្ថិត​ក្នុង​ព្រឹត្តិការណ៍​នោះ ​ដើម្បី​បង្ហាញ​ពី​ទឹកចិត្ត​របស់​អ្នក​ថា ​អ្នក​គ្មាន​ថ្ងៃ​បំភ្លេច​ហេតុការណ៍​ដែល​បាន​កើត​ឡើង​ជាមួយ​គេ​បាន​ទេ។

 

«មនុស្សដែលខ្ញុំចងចាំ» ជាកម្មវិធីថ្មី ដែលផ្ដល់ឱកាសដល់ប្រិយមិត្តគ្រប់រូប​ចែករំលែក​ព្រឹត្តិការណ៍​មួយ​ចំនួន​ក្នុង​ឆាកជីវិត​​ដែល​មិន​អាច​បំភ្លេច​បាន​ជាមួយ​មនុស្ស​ដែល​ខ្លួន​ធ្លាប់​ប្រាស្រ័យទាក់ទង​ គ្រប់​រសជាតិ​ដូចជា​​អនុស្សាវរីយកម្សត់កម្រ វេទនា​​​ ​យំសស្រេកសស្រាក  រឿងរាវ​ហួសចិត្ត ​មិន​គួរ​កើត ​​ផ្អែមល្ហែម  ឬ​​សើច​សប្បាយ​ក្អាកក្អាយ​ចុក​ពោះ ​ចង់​ឈប់​សើច​ក៏​មិន​បាន​ជា​ដើម។

 

សាច់​រឿង ឬ អត្ថបទ​បែប​ណា ដែល​ឆ្លើយ​តប​ទៅ​នឹង​កម្មវិធី ហើយ​អាចចុះផ្សាយនៅលើគេហទំព័រ Sabay បាន?

 

-អត្ថបទ​អាច​ពាក់ព័ន្ធនឹងរឿងរ៉ាវ ​របស់​អ្នក​ផ្ទាល់ ជាមួយ​ក្រុម​គ្រួសារ មិត្តភ័ក្ដិ អ្នក​ក្បែរ​ខាង គ្រូ ឬ​​​ គ្រាន់​តែ​ជា​រឿងរាវ​របស់​អ្នក​ដទៃ​ដែល​​អ្នក​ស្ដាប់​ឮ ឬ បាន​ដឹង ហើយ​វា​​​ដក់​​ក្នុង​អារម្មណ៍​​ទាំង អស់​សំណើច រីករាយ រំភើបបំផុត កើតទុក្ខបំផុត និង អំពើល្អ​នរណា​​​ម្នាក់​ ជាដើម។   -អត្ថបទ​យ៉ាង​តិច កន្លះ​ទំព័រ​ (ភាសាខ្មែរ)   -ម្នាក់​អាច​សរសេរ​បាន​ច្រើន​រឿង ​

 

 
 

មាន​រឿង​ច្រើន​ណាស់​ចង់​រំលឹក ​និង​ ចែករំលែក​មែន​ទេ? ​ចាំ​អង្កាល់​ទៀត! ចាប់​ផ្ដើម​សរសេរ ​ហើយ​ទាក់ទង​មក​ក្រុម​​ការងារ​ Sabay ភ្លាម​មក។

 

ប្រសិនបើប្រិយមិត្តនៅមានចម្ងល់ពីកម្មវិធី «មនុស្សដែលខ្ញុំចងចាំ» អាចសាកសួរព័ត៌មានបន្ថែមបានរៀងរាល់ម៉ោងធ្វើការ (ច័ន្ទ-សុក្រ) តាមរយៈលេខ ឬ ផ្ញើអត្ថបទតាម អ៊ីមែល៖

 

លេខទូរសព្ទ៖ 017 557 688 អ៊ីមែល៖ prak.chanseyha@cidc.com.kh លេខទូរសព្ទ៖ 099 588 880 អ៊ីមែល៖ bin.bunna@cidc.com.kh

អត្ថបទថ្មី