លេច​​ Rolls-Royce ពណ៌​ស្វាយ​​នៅ​អង់គ្លេស​ស្អាត​​គួ​ឲ្យ​ទាក់​ទាញ​មែន​ទែន

  • 2015-08-27 21:18:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ទំនើប​ Rolls-Royce ​ត្រូវ​បាន​កែច្នៃ​ដោយ​ស្រោប​​​ក្រណាត់​កម្ញី​ពណ៌​ស្វាយ​ បាន​បង្ហាញ​​ខ្លួន​​នៅ​លើ​​​ដង​វិថី​​មួយ​កន្លែង​ក្នុង​ទី​ក្រុង​ឡុងដ៍​ ​ដែល​បង្ក​​​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។

 

 

​​រថយន្ត​ដ៏​ទំនើប​ និង​សិច​ស៊ី​មួយ​នោះ​​​គឺ​ជា​ម៉ូដែល Rolls-Royce Phantom ដែល​ត្រូវ​បាន​គេ​ហៅ​ថា Drophead។ ​​​ដោយ​ត្រូវ​បាន​រចនា​ឡើង​​​ដោយ​ដំបូល​អាច​បញ្ជា​បិទ​បើក​បានយ៉ាង​ទំនើប​ ​ Rolls-Royce Phantom​ មួយ​នេះ​ក៏​​ត្រូវ​បាន​រចនា​បន្ថែម​​ពណ៌មាស​នៅ​លើ​សំណាញ់​ខាង​មុខ ​កង់ កញ្ចក់​ចំហៀង ​​ទេវរូប Ecstasy សន្ទះ​​​គែមទ្វារ​បង្អួច​ និង​ ជុំ​វិញ​ភ្លើង​ក្រោយ​ ដែល​ធ្វើ​ឲ្យ​វា​​រឹត​តែ​មាន​ភាព​​ទាក់​ទាញ និង​ស្រស់​ស្អាត។

 

 

​​នេះ​មិន​មែន​ជា​លើក​ទី​មួយ​នោះ​ទេ​ដែល​មាន​រថយន្ត​ស្រោប​កាម្ញី​បែប​នេះ​បាន​បង្ហាញ​ខ្លួន​  ប៉ុន្តែ​លើក​នេះ​​ជា​លើក​ទី​មួយ​​ដែល​បាន​ឃើញ​រថយន្ត​ Rolls-Royce ​ស្រោប​ដោយ​ក្រណាត់​​កម្ញី​​ពណ៌​ស្វាយ​ស្អាត​ និង​​គួរ​ឲ្យ​ទាក់​ទាញ​បែប​នេះ៕

 

 

 

 

 

អាន​បន្ត៖   Rolls-Royce​ ថ្មី​ ពណ៌​ទឹក​សមុទ្រ​ពាក់​កណ្ដាល​​ ផលិត​​តែ​មួយ​គ្រឿង​ប៉ុណ្ណោះ

 

ប្រែ​សម្រួល៖ សំនៀង ប្រភព៖ gtspirit, mirror