ទំនាក់ទំនង​អាជីវកម្ម កាន់​តែ​ងាយ​ស្រួល​ជាមួយ LINE@

  • 2015-08-29 16:30:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​ពេល​ដែល​កម្មវិធី​ជជែក​កម្សាន្ត LINE កំពុង​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ទំនាក់ទំនង​យ៉ាង​ពេញ​និយម និង​ស្និទស្នាល​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​របស់​អ្នក​នោះ ឥឡូវ​នេះ​យើង​កំពុង​ដាក់​​ឱ្យ​ដំណើរ​ការ​នូវ​កម្មវិធី​ថ្មី​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា កម្មវិធី​ទំនាក់ទំនង​អាជីវកម្ម LINE@ ដែល​អនុញ្ញាតិ​ឱ្យ​លោក​អ្នក អាច​ធ្វើ​ការ​ពង្រីក​ទំនាក់ទំនង​អាជីវកម្ម ទៅ​កាន់​អតិថិជន​ ដែល​កំពុង​ប្រើប្រាស់ LINE App កាន់​តែ​ច្រើន និង​ទូលំទូលាយ។ LINE@ នឹង​បង្កើត​ភាព​ស្និទស្នាល​រវាង​ អតិថិជន ឬ​ក៏​អ្នក​គាំទ្រ​របស់​អ្នក​ដូចជា មិត្តភ័ក្ដិ។

 

 

លោក​អ្នក​អាច​បង្កើត​គណនី LINE@ ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​បម្រើ​អាជីវកម្ម​របស់​លោក​អ្នក​រួម​មាន Online Shop ភោជនីយដ្ឋាន ហាង​លក់​ទំនិញ សាលារៀន មន្ទីរពេទ្យ ឱសថដ្ឋាន កន្លែង​កម្សាន្ត​ កាសែត ទស្សនាវដ្ដី ផលិតផល​ផលិតកម្ម​សិល្បករ និង​អ្នក​ច្នៃ​ម៉ូដ​ជាដើម។

 

 

ជាមួយ​នឹង​មុខងារ​ពិសេសៗ​របស់ LINE@ ដែល​ស្ទើរ​តែ​ដូចគ្នា​ទៅ​នឹង​គណនី​ជា​ផ្លូវការ (Official Account) របស់ LINE ​លោក​អ្នក​អាច​ផ្ញើ​សារ​តែ​មួយ​ដង​ទៅ​ដល់​ដៃ​អតិថិជន​រាប់ពាន់​នាក់​ ទំនាក់ទំនង​ដោយ​ផ្ទាល់ មួយ​ទល់​នឹង​មួយ អាច​កំណត់​សារ​ឆ្លើយ​តប​ទៅ​កាន់​អតិថិជន​ដោយ​ស្វ័យប្រវត្តិ ផ្សព្វផ្សាយ និង​ចែក​រំលែក​ព័ត៌មាន​យ៉ាង​រហ័ស​នៅ​លើ Timeline របស់​អ្នក ​និង​អាច​ធ្វើ​ការ​ស្រង់ ទិន្នន័យ និង​មតិយោបល់ ពី​សំណាក់​អតិថិជន​ឬ​អ្នក​គាំទ្រ ដើម្បី​អភិវឌ្ឍ​អាជីវកម្ម​របស់​អ្នក​ឱ្យ​កាន់​តែ​ប្រសើរ។ បន្ថែម​ពី​នេះ​យើង​មាន​ក្រុម​ការងារ​សម្រាប់​ផ្តល់​ជា​យោបល់ និង​មាន​វគ្គ​បណ្ដុះបណ្ដាល​ពី​ការ​ប្រើប្រាស់ ដោយ​ឥត​គិតថ្លៃ ដើម្បី​ជំរុញ​ឱ្យ​ការ​ប្រើប្រាស់ LINE@ របស់​អ្នក​កាន់​តែ​មាន​ប្រសិទ្ធិភាព។

 

 

ឥឡូវ​នេះ​លោក​អ្នក​អាច​ទាញ​យក​កម្មវិធី LINE@ ដោយ​ឥត​គិត​ថ្លៃ​និង​ងាយ​ស្រួល ​ដោយ​គ្រាន់​តែ​ចូល​ទៅ​កាន់ App Store ឬ Google Play រួច​វាយ​ពាក្យ LINEatទៅ​ក្នុង​ប្រអប់ Searchឬ​ចុច​តាម Link ​នេះ​សម្រាប់​ Android : https://goo.gl/nfYVHY និង​សម្រាប់ iOS : https://goo.gl/LI9eBC ក៏បាន ។

 

សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម សូម​ទាក់ទង​​មក​កាន់​យើង​ខ្ញុំ​តាម​រយៈ Email: line.info@westecmedia.comឬ​តាម LINE តាម​រយៈ ID : @servicekh។

 

អត្ថបទ៖ ដៃគូសហការ

 

អត្ថបទថ្មី