មើល​ម៉េច​​ដឹង​ថា កុំព្យ័ទ័រ​ប្រើ VGA ដាច់​ឬ​ជាប់ទៅ?

  • 2014-10-16 16:01:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​មាន​ចម្ងល់ និង​ភាព​ស្រពិចស្រពិល​ជា​ច្រើន​ជុំវិញ​ព័ត៌មាន​ក្រាហ្វិក​កុំព្យូទ័រ (VGA= Video Graphic Array) ថា​ដាច់​ឬ​ជាប់​នោះ នៅ​ទំព័រ​នេះ Sabay សូម​លើក​យក​ពី​របៀប​មើល​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​បញ្ចប់​មន្ទិលសង្ស័យ​នេះ​ដូច​ខាង​ក្រោម៖

@ របៀប​មើល VGA តាម “dxdiag” នៅ​លើ Windows 7៖

 

ចុច​លើ Windows key រួច​វាយ dxdiag ហើយ​ចុច Enter។ ត្រង់​នេះ សូម​មើល​ព័ត៌មាន​នៅ​ត្រង់ “Display” tab ដែល​មាន​ដូច​ជា៖

- Chip Type: GeForce 210 គឺ​ជា​ឈ្មោះ GPU ផលិត​ដោយ​ក្រុមហ៊ុន​អាមេរិក NVDIA។ ចំណាំ៖ មិន​មែន​មាន​តែ NVDIA ដែល​ផលិត VGA ដាច់​ប៉ុណ្ណោះ​ទេ ប្រិយមិត្ត​អាច​ចំណាំ​ឈ្មោះ​ក្រុមហ៊ុន​ផ្សេង​ទៀត​ដូច​ជា VGA ATI របស់​ក្រុមហ៊ុន​កាណាដា ATI Technologies និង VGA AMD របស់​ក្រុមហ៊ុន​អាមេរិកAMD Accelerated Processing Unit។ ដោយ​ឡែក​ប្រសិន​ឃើញ Intel HD Graphic 400 ឬ​លេខ​យោង​ផ្សេងៗ​ក៏​ដោយ គឺ​សុទ្ធតែ​ជា VGA ជាប់។ ឧទាហរណ៍​ដូច​រូប​ខាង​ក្រោម៖
- Chip Type គឺ​ជា​ VGA ជាប់​របស់​ក្រុមហ៊ុន Intel ឈ្មោះ Mobile Intel(R) 4 Series Express Chipset Family។
  • DAC Type: Internal មាន​ន័យថា VGA ជាប់

  • Dedicated Video Memory: 64MB គឺ​ជា​ទំហំ​ VGA

  • Approx. Total Memory: 1744MB គឺ​ជា​ទំហំ VGA សរុប​ដែល​រាប់​បញ្ចូល​ទាំង VGA ដាច់ និង share Memory ពី RAM។

  • DAC Type: Integrated RAMDAC មាន​ន័យ​ថា​ជា VGA ដាច់

 

@ របៀប​មើល VGA តាម “Advanced Settings”

ចុច mouse​ ស្ដាំ  លើ desktop រួច​រើស​យក screen resolution។ ផ្ទាំង​ថ្មី​នឹង​លោត​ចេញ​មក ត្រង់​នេះ​សូម​បន្ត​ចុច​ចូល Advanced settings ហើយ​មើល​ព័ត៌មាន​ដូច​ខាង​ក្រោម៖

 

  • Chip Type: GeForce 210 គឺ​ជា​ឈ្មោះ GPU ផលិត​ដោយ​ក្រុមហ៊ុន​អាមេរិក NVDIA (ដូច​របៀប​មើល​ទី១ ខាង​លើ)។

  • Dedicate Video Memory: 512MB គឺ​បង្ហាញ​ទំហំ VGA ដាច់​សរុប​ដែល​ក្នុង​រូប​គឺ​មាន 512MB

  • Shared System Memory: 1277MB គឺ​បង្ហាញ​ពី​ទំហំ VGA ដែល​ត្រូវ​បាន Share ពី RAM។

  • ចំណែក Total Available Graphics Memory: 1789MB គឺ​បង្ហាញ​ពី​ទំហំ VGA សរុប​ទាំង​ដាច់ និង share ពី RAM។

 

@ របៀប​មើល VGA តាម Device Manager៖

ស្ដាំ mouse នៅ​លើ computer ដោយ​រើស​យក Manage បន្ទាប់​មក​ចូល​ទៅ Device Manger នៅ​ខាង​ស្ដាំ។ ត្រង់​នេះ ត្រូវ​ចូល​មើល​នៅ​ត្រង់ Display adapters ប្រសិន​ឃើញ​ម៉ាក ATI ឬ NVDIA មាន​ន័យ​ថា​ជា VGA ដាច់។

 

@ របៀប​មើល​ VGA តាម​កម្មវិធី EVEREST Ultimate Edition៖

 

Download រួច​ហើយ សូម​បើក​កម្មវិធី EVEREST នេះ​រួច​ចូល​ទៅ Display → Windows Video ហើយ​នៅ​ផ្នែក​ព័ត៌មាន​ខាង​ស្ដាំ​អ្នក​នឹង​ឃើញ៖

- Chip Type: GeForce 210 គឺ​ជា​ឈ្មោះ VGA របស់ NVDIA។
  • Driver Provider: NVDIA គឺ​ជា​ឈ្មោះ​ក្រុមហ៊ុន NVDIA។

  • Memory Size: 512MB ទំហំ VGA ដាច់។

 

យ៉ាង ​ម៉េច​ហើយ បញ្ជាក់​ប្រាប់​ប៉ុណ្ណេះ តើ​ប្រិយមិត្ត​បាន​ច្បាស់​ហើយ​ឬ​នៅ? សម្រាប់​យោបល់​ផ្សេងៗ​ អាច​បញ្ចេញ​បាន​តាម​ប្រអប់ comment ខាងក្រោម។ ប្រិយមិត្ត​ក៏​អាចចែករំលែក​ចំណេះ​អំពី​គន្លឹះខ្លីៗ​ពាក់ព័ន្ធ​នឹង​ VGA បាន​ដែរ។

 

រៀន​ប្រើ iPhone បញ្ជា Computer ពី​ចម្ងាយ​ សូម​ចុចត្រង់នេះ!

 

ដោយ៖ ឈុន ហួរ