Apple TV ​កំណែ​ប្រែ​ថ្មី​នឹង​បង្ហាញ​ខ្លួន​ជាមួយ​ iPhone ​ជំនាន់​ក្រោយ​ដែរ?

  • 2015-08-30 18:35:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ព្រឹត្តិការណ៍​ប្រកាស​ផលិតផល​​ iPhone ​ជំនាន់​ថ្មី​ ដែល​នឹង​​ធ្វើ​នៅ​​ថ្ងៃ​ទី​៩​ ខែក្រោយ​​ Apple ​អាច​នឹង​ បញ្ចេញ​ Hardware ​ទូរទស្សន៍​​ថ្មី​របស់​ខ្លួន​ ដែល​ទើប​បាន​បំពាក់។ នេះ​បើ​យោង​តាម​គេហទំព័រ​ Apple Insider។ ​​​

 

 

 

ក្នុង​គេហទំព័រ​ TechCrunch ​ដែល​ត្រូវ​បាន​បង្ហាញ​ដោយ​ Matthew Panzarino ​ដែល​​ទទួល​ព័ត៌មាន​ពី​ប្រភព​​ធ្វើ​ការ​ទាក់ទង​នឹង​ផលិត​ផល​ Apple ឲ្យ​ដឹង​ថា​ Hardware ​របស់​ Apple ​TV ត្រូវ​បាន​កែ​តម្រូវ​ឲ្យ​ប្រសើរ​ឡើង​វិញ​ ដោយ​បំពាក់​ A8 processor ​ដូច​ក្នុង​ទូរសព្ទ​ស៊េរី​ iPhone 6​ ធ្វើ​ឲ្យ​ប្រសើរ​ឡើងនូវ​​ Interface របស់​ទូរទស្សន៍។ លើសពី​នេះ​ លោក​ថា​ កម្មវិធី​ Siri ​ដែល​បំពាក់​លើ​ iPhone ​កន្លង​មក​នឹង​មាន​វត្តមាន​ក្នុង​ទូរទស្សន៍​ជំនាន់​ថ្មី​នេះ​ដែរ​ ដែល​អាច​និយាយ​ឆ្លើយ​ឆ្លង​ជាមួយ​អ្នក​ប្រើប្រាស់​តាម​រយៈ​ Microphone ​ដែល​មាន​បំពាក់​នៅ​លើ​ផលិតផល​បច្ចេកវិទ្យា​ថ្មី​នេះ។

 

ទោះ​បី​យ៉ាង​ណា​ ព័ត៌មាន​ដែល​បាន​លេច​ឮ​តាម​ប្រភព​នេះ​មិន​ប្រាកដ​ថា​ ត្រូវ​មួយ​១០០​ភាគ​រយ​នោះ​ទេ។ ចង់​ដឹង​ថា​ Apple ​នឹង​ប្រកាស​ Apple TV ​របស់​ខ្លួន​ដោយ​មាន​បំពាក់​បច្ចេកវិទ្យា​កាន់​តែ​ទំនើប​ឬ​យ៉ាង​ណា​ មាន​តែ​រង់ចាំ​ថ្ងៃ​ទី​៩​ ខែ​ក្រោយ​នេះ។

 

 

ប្រភព៖  appleinsidertechcrunch