Taylor Swift ឈ្នះពាននាំមុខគេក្នុងកម្មវិធី MTV VMAs 2015
- 2015-08-31 21:21:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Taylor Swift ឈ្នះពាននាំមុខគេក្នុងកម្មវិធី MTV VMAs 2015
ចន្លោះមិនឃើញ
តារាចម្រៀងប៉ុប Taylor Swift ជាប់ឈ្មោះជាតារាដែលឈ្នះពានធំនិងច្រើនជាងគេក្នុងកម្មវិធី MTV Video Music Awards 2015 ដែលរៀបចំនៅទីក្រុង Los Angeles ពោលនាងទទួលពានបានដល់ទៅ៤។
ពានដែលតារាស្រីវ័យ២៥ឆ្នាំរូបនេះទទួលបានមាន៖ ពានវីដេអូល្អបំផុតប្រចាំឆ្នាំដែលជាពានធំបំផុតនិងពានដៃគូសហការល្អបំផុតជាមួយ Kendrick Lamar សម្រាប់បទ "Bad Blood" ខណៈបទ "Blank Space"ជាប់ជា ពានវីដេអូល្អបំផុតរបស់តារាចម្រៀងស្រីនិងពានវីដេអូចម្រៀងប៉ុបល្អបំផុត។
ខាងក្រោមជាបញ្ជីឈ្មោះតារាផ្សេងៗដែលឈ្នះពានក្នុងកម្មវិធី MTV VMAs 2015ដែលរៀបចំកាលពីយប់មិញនេះ៖
ពាន Best Male Video បានទៅបទ "Uptown Funk." របស់ Mark Ronson រួមជាមួយ Bruno Mars ។
ពាន Best Hip-hop Video បានទៅបទ "Anaconda" របស់ Nicki Minaj ។
ពាន Best Rock Video បានទៅបទ "Uma Thurman" របស់ ក្រុមFall Out Boy ។
ពាន Best Artist to Watch បានទៅបទ "Trap Queen" របស់តារារ៉េប Fetty Wap ។
ពាន Best Video With a Social Message បានទៅបទ “One Man Can Change the World" របស់ Big Sean រួមជាមួយ Kanye West និង John Legend ។
ពាន Best Art Direction បានទៅបទ "So Many Pros" របស់ Snoop Dogg ។
ពាន Best Choreography បានទៅបទ "I Won't Let You Down" របស់ OK Go ។
ពាន Best Cinematography បានទៅបទ "Never Catch Me" របស់ Flying Lotus ft. Kendrick Lamar ។
ពាន Best Direction បានទៅបទ "Alright" របស់ Kendrick Lamar ។
ពាន Best Editing បានទៅបទ "7/11" របស់ Beyoncé ។
ពាន Best Visual Effects បានទៅបទ "Where Are U Now" របស់ Skrillex & Diplo និងJustin Bieber ។
សកម្មភាពតារាល្បីៗក្នុងកម្មវិធី៖
ចុចអាន៖ម៉ូដសំលៀកបំពាក់ប្លែកៗសិចស៊ីរបស់តារាល្បីៗលើកម្រាលព្រំ MTV VMAs យប់មិញ
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖yahoo