អាជីពជាអ្នកបេះដូង នៅ​កំពត

  • 2015-09-01 16:19:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

 

ជាមួយ​កង់​ចាស់​មួយ កូន​ពូថៅ​តូចមួយ​សៀត​គល់​ចង្កេះ និង ខ្សែ​មួយ​ចង្វាយ​ពាក់​នៅ​ដៃ​កង់​បុរស​កូនពីរ​ឈ្មោះ ស៊ៅ ចាន់ថា អាយុ ៣៥ ឆ្នាំ កំពុង​លើក​កង់ដាក់​លើ​ឡាន​ដឹក​ទំនិញ ជាមួយ​និង​គ្នីគ្នា​ប្រមាណជា ៧-8 នាក់ទៀត ​ដើម្បី​ទៅ​បេះ​ផ្លែដូង។

 

 
 

 

ចាន់ថា ដែល​រស់​នៅ​ក្នុង​ភូមិ​ត្រមែង ឃុំ​ត្រមែង ស្រុក​ឈូក ខេត្ត​កំពត បាន​ប្រាប់ Sabay ថា គាត់​ប្រកប​របរ​ជា​អ្នក​ឡើង​បេះដូង​នេះ​ច្រើន​ឆ្នាំ​មក​ហើយ វា​បាន​ក្លាយ​ទៅ​ជា​មុខ​របរ​ចម្បង​សម្រាប់​គាត់​ជំនួស​ឲ្យ​ការងារ​ស្រែភ្លឺ។តែ​វា​មិនមែន​ជា​ការងារ​ដែល​ត្រូវ​ធ្វើ​រាល់ថ្ងៃ​នោះទេ ទាល់តែ​ឡាន​ដឹក​ដូង​មក​ទើប​បាន​ទៅ ជួន ២ ថ្ងៃ ជួន ៣ ថ្ងៃបានម្តង វាអត់​ទៀង​ទេ បើថៅកែ​លក់ដូង​អស់​បាន​គាត់​មក ពេលហ្នឹង​បាន​មាន​ការងារ​ធ្វើ ។ “ចេះរក​ផ្សែ​ផ្សំគ្នា​ទៅ​ ដាំបន្លែខ្លះ ឡើង​ដូងខ្លះ ក្រៅ​ពីធ្វើស្រែ ជាជាង​ទុក​ពេលទំនេរ​ឥត​ប្រយោជន៍ គ្រាន់​មាន​លុយឲ្យ​កូន​ទៅរៀន និង​ទុក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ”។

 

និយាយផង សើចផង បុរស​កូនពីរនេះ បាន​ប្រាប់ថា “ការងារ​នេះ​អត់​ពិបាក​អីទេ ឲ្យតែ​ចេះ​ឡើង​ដើម​ដូង មានកង់ ១ កូនពូថៅ ១ និង ខ្សែ ១​ចង្វាយ ទៅ​បាន​ហើយ​។ ចងខ្សែ​នឹង​ធ្លាយដូង​ហើយ កាប់​សម្រូត​ចុះដី រួច​ឲ្យ​ម្ចាស់​ផ្ទះ​គេជួយ​ស្រាយខ្សែ ពេល​យើង​ទៅ​បេះ​តាមផ្ទះ ព្រោះ​ដើមខ្លះ ២ ទៅ ៣ ធ្លាយ។ មួយផ្ទះ​ជូនបេះបាន ៥ឡួ ១០ឡូ ផ្ទះខ្លះជាង ១០ ឡូ បេះតែ ២-៣ ផ្ទះ​បាន​បាត់​ទៅ​ហើយ ១ថ្ងៃ​អាចបេះ​បាន​ ៣០ ឡូ អាហ្នឹង​ចំថ្ងៃណា​បានច្រើន តែ​ថ្ងៃខ្លះ​បាន ២០ ឡួក៏មាន វាអត់ទៀង ព្រោះ​មានឡាន​ផ្សេង​គេបេះដែរ ដល់ពេល​អញ្ចឹង​យើង​បេះ​អត់សូវបាន។

 

ស្រដៀងគ្នាដែរ ម៉ក់ អេប អាយុ ​៤២ ឆ្នាំ ដែល​ឡើង​ឡាន​ជាមួយ​ ស៊ូវ ចាន់ថា ដែរ បានប្រាប់ថា កុំតែ​បាន​របរឡើងដូង គ្រាន់​មាន​លុយចាយខ្លះ ព្រោះធ្វើស្រែធ្វើ​មិនសូវបាន គឺ​បានតែ​ទុកគ្រាន់​ហូប ហើយតែ​ចប់រដូវធ្វើ​ស្រែគឺ ទំនេរ​អត់​មានអីធ្វើទេ។ ថៅកែដូង​ដែល​បុរសទាំងពីរ​ខាង​លើធ្វើការ​ឲ្យ​បាន​ប្រាប់ថា  គាត់​មាន​រទេះ​ខ្លួនឯង ខ្ទង់​ ២០ គ្រឿង សម្រាប់​ឲ្យ​អ្នកទិញ​ខ្ចី​យក​ទៅ​រុញ​ដើរ​លក់ ពេល​ល្ងាច​បាន​គិតគូរ​លុយកាក់។ “គិតទៅ​១​ខែ​មក​បេះ​ប្រហែល ២០​ដង ក្នុង ១ ជើង អាចដាក់​បានប្រហែល ១៣០ឡួ”។ ថៅកែ​ ដូង បាន​ប្រាប់​បន្ថែម។

 

 
 
 

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនងតាម៖

 

-ទូរសព្ទ៖ ​012 567 8 82 -អ៊ីមែល៖​ Chip.chet@cidc.com.kh

 

-លេខ​ទូរសព្ទ៖ ​099 588 880 -អ៊ីមែល៖​ bin.bunna@cidc.com.kh​

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!

 

 

អត្ថបទ៖ ឡុច គីមសាយ