អេក្រង់​ LED ធំ​បញ្ចាំង ​​ជប៉ុន​ប៉ះ​​កម្ពុជា​​ នៅ​កោះពេជ្រ មាន​ទាំង​​ ខេមរៈ សិរីមន្ត​ សម្ដែង​ទៀត​

  • 2015-09-03 17:16:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​សម្រាប់​ការ​ប្រកួត​រវាង​​​ក្រុម​ម្ចាស់​ផ្ទះ​ជប៉ុន​ និង​កម្ពុជា​​​​ល្ងាច​​ថ្ងៃ​ទី៣ ខែ​កញ្ញា ឆ្នាំ២០១៥​នេះ​​ អ្នក​ស្នេហា​វិស័យ​បាល់ទាត់​​នៅ​កម្ពុជា​អាច​​ចូល​រួម​ទស្សនា​បាន​​ដោយ​សេរី​ នៅ​​​​​កោះ​ពេជ្រ​ ​ចាប់​ពី​​វេលា​ម៉ោង៤:០០​តទៅ​ ដែល​មាន​​​​បំពាក់​ដោយ​ LED ខ្នាត​ធំ​ និង​ការ​ប្រគំតន្ត្រី​ដ៏​​អស្ចារ្យ​​ដែល​មាន​លោក ខេមរៈ សិរីមន្ត ចួល​រួម​សម្ដែង​ ​ដើម្បី​ចូលរួម​គាំទ្រ​​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​កម្ពុជា សម្រាប់​​ការ​ប្រកួត​​បាល់ទាត់​​ពិភព​លោក​​​​​វគ្គ​ជម្រុះ​ប្រចាំ​តំបន់​អាស៊ី​ជុំ​ទី២​ ជើង​ទី១ ក្នុង​ពូល E ។

 

ផ្ទាំង​ LCD ( រូប​ថត៖ Nisith San)

​​​​

ការ​រៀប​ចំ​បញ្ចាំង ​​LED ​ខ្នាត​ធំ​ និង​ការ​​ប្រគំតន្ត្រី​​នេះ​រៀប​ចំ​ឡើង​ដោយ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ និង​ក្រុម​ហ៊ុន​ស្រាបៀរ​កម្ពុជា​ដែល​នាំ​​​តារា​ល្បីៗ ​មួយ​ចំនួន​ចូល​រួម​​សម្ដែង​ដូច​ជា​តារា​ចម្រៀង​​លោក​ ខេមរៈ សិរីមន្ត​​ និង​​តារា​ល្បី​ៗ ​ជា​ច្រើន​ដួង​ទៀត។ លើស​ពី​នេះ​ក៏​មាន​ការ​ចូល​រួម​​ពី​​កីឡាករ​បាល់ទាត់​លេចធ្លោ​ក្នុង​ក្រុម​​​​ជម្រើស​​ជាតិ​កម្ពុជា​អាយុ​ក្រោម​១៩​ឆ្នាំ​ចំនួន​៤​​រូប​​គឺ​​អ្នក​ចាំ​ទី អ៊ុំ​ សេរីរ័ត្ន​ ច្រឹង​ ពលរដ្ឋ​​ អ៊ុំ វិចិត្រ និង​ ទូច រ៉ូម៉ា។ ​កីឡាករ​ទាំង​៤ ​នាក់​មក​ពី​ក្លិប​ក្រសួង​ការពារ​ជាតិ ហើយ​​អ្នក​គាំទ្រ​​អាច​ចូល​រួម​ថត​រូប​ជា​អនុស្សាវរីយ៍​​ជា​មួយ​ពួក​គេ​បាន។

 

​កម្មវិធី​ប្រកួត​រវាង​​ម្ចាស់​​ផ្ទះ​ជប៉ុន និង​កម្ពុជា​​ ​ចាប់​ផ្ដើម​​ដំណើរ​ការ​​​នា​វេលា​ម៉ោង ៥:២៥​នាទី ថ្ងៃទី៣ ខែ​កញ្ញា ឆ្នាំ២០១៥ ​នៅ​កីឡដ្ឋាន​ Saitama Stadium   ប្រទេស​ជប៉ុន ដែល​ទទួល​សិទ្ធ​ផ្សាយ​បន្ត​​​តាម​រយៈ​ទូរទស្សន៍​​​បាយ័ន BTV ៕

លោក ខេមរៈ សិរីមន្ត (កំពុង​សម្ដែង​លើ​ឆាក)

 

 

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​​​​​​​