Floyd ​ប្រាប់​ថា​ឈប់​ប្រដាល់ ដោយ​សារ​តែ​ខ្លួន​​ខ្លាំង​ជាង​គេ​លើ​លោក

  • 2015-09-03 18:25:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Floyd  Mayweather ​ប្រាប់​មូលហេតុ​ដែល​ឈប់​ប្រដាល់​ថា​មក​ពី​រូប​គេ​ខ្លាំង​ដល់​កំពូល​ហើយ គ្មាន​នរណា​អាច​ឈ្នះ​គេ​ទៀត​ទេ ព្រោះ​ថា​កំណត់​ត្រា​៤៩​ប្រកួត​មិន​ដែល​ចាញ់​នេះ​គឺ​ស្មើ​ជា​មួយ​កំពូល​ស្ដេច​ប្រដាល់ Rocky Marciano ។

 

 

Floyd ​មាន​ទំនុក​ចិត្ត​ខ្ពស់​ថា​អាច​នឹង​ឈ្នះ Andre Berto ​នៅ​ថ្ងៃ​ទី​១២ កញ្ញា​​ខាង​មុខ​នេះ។ ដូច្នេះ​ហើយ​រូប​គេ​គិត​ថា​កំណត់ត្រា​៤៩​ប្រកួត​មិន​ដែល​ចាញ់​នោះ​គឺ​អាច​ល្មម​គ្រប់គ្រាន់​ដើម្បី​ឱ្យ​ចូល​និវត្តន៍​ពី​សង្វៀន​បាន​ហើយ ព្រោះ​ថា​វា​ស្មើ​ទៅ​នឹង​កំណត់​ត្រា​របស់ Marciano (ស្ដេច​ប្រដាល់​អាមេរិក)។ មួយ​វិញ​ទៀត អ្នក​ប្រដាល់​វ័យ​៣៨​ឆ្នាំ​រូប​នេះ​ក៏​គិត​ថា​ទោះ​បន្ត​ប្រដាល់​ទៀត ក៏​គ្មាន​នរណា​អាច​យក​ឈ្នះ​រូប​គេ​បាន​ដែរ ។

 

បន្ថែម​ពី​លើ​នេះ​ កីឡាករ​មាន​រហស្សនាម​ថា Money ​រូប​នេះ​បាន​និយាយ​ថា៖ “ខ្ញុំ​ចូល​និវត្តន៍​ព្រោះ​ចង់​មាន​ពេល​សម្រាក​ខ្លះ។ ខ្ញុំ​ត្រូវ​គិត​ពី​សុខភាព​ខ្លួន​ឯង។ អ្នក​អាច​រក​លុយ​បាន​ច្រើន ប៉ុន្តែ​អ្នក​ត្រូវ​ការ​ពេល​វេលា​ដើម្បី​ចាយ​លុយ​នោះ​ដែរ មិន​ចង់​មាន​ពេល​ខ្លី​ទេ”។

 

ងាក​ទៅ​មើល​កំណត់ត្រា​របស់  Marciano ​ដែល​ Floyd ​គិត​ថា​ខ្លួន​បាន​ឈាន​ដល់​ហើយ​នោះ​គឺ​៤៩​ប្រកួត​ ឈ្នះ​ទាំង​៤៩​ប្រកួត​ហើយ​ផ្ដួល​ដៃ​គូ​ឱ្យ​សន្លប់​បាន​៤៣​ដង ខណៈ​ដែល Floyd ​វិញ ៤៨​ប្រកួត (មិន​គិត​ប្រកួត​នៅ​ថ្ងៃ​ទី​១២​នេះ) ​ឈ្នះ​ទាំង​៤៨​ប្រកួត តែ​ផ្ដួល​ដៃ​គូ​ឱ្យ​សន្លប់​បាន​តែ​២៦​ដង​ប៉ុណ្ណោះ។

 

ចាំមើល​ទាំង​អស់​គ្នា​ ថា​តើ Floyd អាច​យក​ជ័យជម្នះ​លើក​ទី​៤៩ មុន​ចូល​និវត្តន៍​ដូច​ការ​គិត​បាន​ដែរ​ឬ​អត់?

 

ចុចអាន៖ ការ​ប្រកួត​របស់ Floyd ​និង Berto ​អាច​ជា​គ្មាន​អ្នក​ចូល​មើល​ច្រើន​

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ nydailynews

អត្ថបទពេញនិយម
អត្ថបទថ្មី