យុវតី​​ម្នាក់​​នេះ​ដឹក​​នាំ​ U-13 ខេត្ត​ប៉ៃលិន​ឡើង​​ដល់​វគ្គ​៨​ក្រុម​​ជើង​ឯក​​ជាតិ២០១៥ ​​​

  • 2015-09-03 20:46:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​យុវតី​ ហុង​ សុភា ​ជា​គ្រូ​បង្វឹក​​ក្រុម​បាល់ទាត់​​ក្រោម​អាយុ១៣ឆ្នាំ (U-13) ​របស់​ខេត្ត​ប៉ៃលិន​បាន​ដឹក​​នាំ​ក្រុម​​ឡើង​ដល់​វគ្គ៨​​ក្រុម​ចុង​ក្រោយ​ សម្រាប់​ការ​ប្រកួត​ជ្រើសរើស​ជើង​ឯក​ថ្នាក់​ជាតិ​ឆ្នាំ ២០១៥ ដែល​កំពុង​ដំណើរ​ការ​​ប្រកួត​នៅ​ទីលាន​មជ្ឈមណ្ឌល​ជាតិ​បាទី ខេត្ត​តាកែវ។

 

កញ្ញា ហុង សុភា (រូបថត​ផ្ដល់ឲ្យ)

 

ហុង​ សុភា បាន​ឲ្យ​ដឹង​ថា កញ្ញា​បាន​ចូល​ខ្លួន​មក​ដឹក​នាំ​ក្រុម​បាល់ទាត់​ U-13 ខេត្ត​ប៉ៃលិន​បាន​ពីរ​ឆ្នាំ​មក​ហើយ ក្នុង​ចំណោម​២ ឆ្នាំ​​ដែល​ចូល​ខ្លួន​មក​ដឹក​នាំ​នេះ​កញ្ញា បាន​ជួយ​ឲ្យ​ក្រុម​មួយ​នេះ​ឡើង​​ដល់​វគ្គ ៨​ក្រុម​ចុង​ក្រោយ​ទាំង​ពីរ​លើក​។ ​ក្នុង​ឆ្នាំ​នេះ​កញ្ញា​សង្ឃឹម​យ៉ាង​ខ្លាំង​ថា​ នឹង​ឡើង​​ទៅ​វគ្គ​បន្ត​ទៀត​(៤​ក្រុម​ចុង​ក្រោយ) ​ពី​ព្រោះ​​គូ​ប្រជែង​អធិរាជ​ភ្នំ​ស្វាយ ដែល​ជួប​គ្នា​ល្ងាច​នេះ​​មិន​ស្ថិត​ក្នុង​ចំណោម​ក្រុម​ដែល​ជា​ការ​ព្រួយបារម្ភ​របស់​ខេត្ត​ប៉ៃលិន​ឡើយ។

 

​​គ្រូ​បង្វឹក​រូប​នេះ​ប្រាប់​ទៀង​ថា ​​ទោះ​បី​ខ្លួន​ជា​​ស្រី​​​​ក៏​​មិន​មាន​បំណង​ចង់​​ចាកចេញ​ពី​វិស័យ​បាល់ទាត់​ឡើយ​ ហើយ​ឆ្នាំ​នេះ​កញ្ញា​​​មាន​បំណង​​​ចង់​ដឹក​​នាំ​​ក្រុម​ខេត្ត​ប៉ៃលិន​​​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត ដើម្បី​បង្កើត​ប្រវត្តិ​សាស្ត្រ គ្រូ​បង្វឹក​ស្រី​ដែល​​ដឹក​នាំកីឡា​​បាល់ទាត់​​យុវជន​ទទួល​​បាន​ជោគជ័យ​​នៅ​ប្រទេស​កម្ពុជា។ កូន​ក្រុម​ឆ្នាំ​នេះ​លេង​​បាន​ល្អ​​បង្គួរ​​​​​ ដូច​ការ​យល់​ចិត្ត​គ្នា​ក្នុង​ការ​បញ្ជូន​បាល់ ខ្សែ​ការពារ​​​រហ័ស​ក្នុង​ការ​កែប្រែ​​បាល់​​ដែល​ខូច​ឲ្យ​មក​ជា​ល្អ​ ​និង​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច ​ទម្រង់​លេង​ល្អ​បែប​នេះ​មក​ពី​ការ​ត្រៀម​ខ្លួន​ហ្វឹកហាត់​មាន​រយៈ​ពេល​យូរ​។

 

​យុវតី​​​រូប​នេះ​ប្រាប់​ទៀត​ថា ​​​​​សមត្ថភាព​ក្រុម​ទាំង ៨​​ ដែល​បាន​ឡើង​មក​ដល់​វគ្គ​នេះ​ពិត​ជា​ខ្លាំង​ដូច​ៗគ្នា​ ប៉ុន្តែ​​ក្រុម​ខេត្ត​ប៉ៃលិន​សង្ឃឹម​​ថា​ នឹង​អាច​​ប្រជែង​យក​ចំណាត់​ថ្នាក់​ល្អ​ ពី​ព្រោះ​កញ្ញា​ជឿ​ទៅ​លើ​ការ​ដឹក​នាំ​​របស់​ខ្លួន។ ​កូន​ក្រុម​​ទាំង​អស់​ស្ដាប់​បង្គាប់​ដោយ​លេង​ទៅតាម​ទម្រង់​ដែល​បាន​​រៀបចំ​ទុក​ ជា​ពិសេស​​ពួក​គេ​មាន​សាមគ្គីភាព​លើ​ទីលាន​បាន​ល្អ។

 

ក្រុម​កីឡាករ U-13 ឆ្នាំ​ខេត្ត​ប៉ៃលិន

 

កម្មវិធី​ប្រកួត​វគ្គ ១/៤​

កាល​បរិច្ឆេទ​

ក្រុម​

ប្រកួត​

ក្រុម​

ម៉ោង​

ទីលាន​

៣​/០៩/១៥​

យុវជន​រតនៈ​

Vs

មន្ទីរ​ អ..ក​ ខេត្ត​ប៉ៃលិន​

:០០​

ទីលាន​បាទី​

.ហ ខេត្ត​ពោធិ៍សាត់​

Vs

យុវជន​ឧត្ដរ​

:០០​

សៀមរាប​

Vs

មន្ទីរ អ..ក ខេត្ត​តាកែវ

:០០​

អធិរាជ​ភ្នំ​ស្វាយ​

Vs

ខេត្ត ប៉ៃលិន​

:០០​​

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី