ប្រធានាធិបតី​ចិន​ប្រកាស​កាត់​បន្ថយ​ទ័ព ៣០​ម៉ឺន​នាក់

  • 2015-09-03 18:59:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​ចិន ហ្ស៊ី ជីនពីង ​បាន​ប្រកាស​នៅ​ក្នុង​ព្រឹត្តិការណ៍​ព្យុហយាត្រា​អបអរ​ជ័យ​ជម្នះ​​ខួប ៧០​ឆ្នាំ​លើ​សង្គ្រាម​លោក​លើក​ទី​ពីរ​កាល​ពី​ព្រឹក​មិញ​ថា នឹង​កាត់​បន្ថយ​កម្លាំង​ទ័ព ៣០​ម៉ឺន​នាក់ ដែល​ជា​រឿង​ភ្ញាក់​ផ្អើល​មួយ​សម្រាប់​ពិភពលោក។

 

ប្រធានាធិបតី​ចិន ហ្ស៊ី ជីនពីង

 

កម្លាំង​ទាហាន​ចិន​បច្ចុប្បន្ន​មាន​ជាង ២​លាន​នាក់ ហើយ​បន្ទាប់​ពី​កាត់​បន្ថយ​រួច មហាយក្ស​អាស៊ី​មួយ​នេះ នឹង​អភិវឌ្ឍ​លើ​វិស័យ​បច្ចេកវិទ្យា​កាន់​តែ​ខ្លាំង។ ប្រធានាធិបតី​ចិន បាន​បញ្ជាក់​ថា​ការ​កាត់​បន្ថយ​កម្លាំង​ទ័ព​នេះ គឺ​ជា​កាយវិការ​ស្វែង​រក​សន្តិភាព ខណៈ​កំពុង​មាន​ភាព​តាន​តឹង​ជា​មួយ​បណ្ដា​ប្រទេស​ជិត​ខាង​រឿង​ពង្រីក​វិសាល​ភាព​គ្រប់​គ្រប់​ដែន​ដី៕

 

 

 

 

 

កង​កិត្តិយស​កម្ពុជា​ ៧​រូប ចូល​រួម​ក្នុង​ក្បួន​ព្យុហយាត្រា​

 

ចុចអាន៖ រុស្ស៊ី​នឹង​ចំណាយ​ជាង ៤០០​ពាន់​លាន​ដុល្លារ​ពង្រឹង​កម្លាំង​យោធា

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ usnews​