ជម្រុះ​ Euro 2016៖ ​ហុល្លង់ អាច​​​សង​សឹកអ៊ីស្លង់​​​ បាន​ទេ​យប់​នេះ?

  • 2015-09-03 23:44:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​​ទឹក​ក្រូច​ហុល្លង់ ​ដែល​ដឹក​នាំ​ដោយ​អ្នកចាត់ការ​ថ្មី និង​ប្រធាន​ក្រុម​ថ្មី ​នឹង​ត្រូវ​បើក​សករាជ​ថ្មី​ ត្រៀម​ប៉ះ​ក្រុម​កំពុង​ឡើង​ជើង​ខ្លាំងអ៊ីស្លង់ (Iceland) ដែល​​កំពុង​ឈរ​​លើ​កំពូល​តារាង​ពូល​ A ​នៃ​វគ្គ​ជម្រុះ​តាម​ពូល Euro 2016 ​នៅ​ទីក្រុង​ Amsterdam ​នា​រាត្រី​នេះ​វេលា​ម៉ោង​០១:៤៥​​នាទី​រំលង​អាធ្រាត្រ។​​

 

 

នៅ​ពូល​ A នេះ​ ហុល្លង់​​មាន​១០​ពិន្ទុ ​ស្ថិត​នៅ​លេខ​៣ ដោយ​ចាញ់​​ក្រុម​កំពូល​តារាង​​អ៊ីស្លង់​៥​ពិន្ទុ និង​ចាញ់​ក្រុម​លេខ​២​សាធារណរដ្ឋ​ឆែក​៣​ពិន្ទុ។ រីឯ​ការ​ប្រកួត​កាល​ជើង​ទី​១​គឺ អ៊ីស្លង់​ បាន​បំបាក់​ហុល្លង់​ ដោយ​លទ្ធផល​ ២-០។

 

 
 

លោក​ Danny Blind ​វ័យ​៥៤​ឆ្នាំ ដែល​ឡើង​កាន់​តំណែង​គ្រូ​បង្វឹក​ក្រុម​ហុល្លង់ ជំនួស​តំណែង​គ្រូ​បង្វឹក​ចាស់​ Guus Hiddink ​​បាន​តែង​តាំង​ខ្សែ​បម្រើ​ Arjen Robben ​ជា​ប្រធាន​ក្រុម​ថ្មី ដោយ​ឲ្យ​ប្រធាន​ក្រុម​ចាស់​ Robin van Persie ​ធ្វើ​ជា​ប្រធាន​ក្រុម​រង​វិញ ដូច្នេះ​យប់​នេះ​ ​ជា​រឿង​បើក​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត សម្រាប់​ក្រុម​ហុល្លង់។

 

​សម្រាប់​គូ​ប្រកួត​ជម្រុះ​តាម​ពូល​ Euro 2016 ទាំង​អស់​យប់​នេះ គឺ​មាន​៩​គូ ខណៈ​ដែល​​អាហ្សែបែហ្ស ប៉ះ​​ក្រូអាត​ នឹង​បើក​ឆាក​មុន​គេ​នៅ​ម៉ោង​១១:០០​នាទី រីឯ​គូ​ផ្សេង​ទៀត​ នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង​០១:៤៥​នាទី​ដូច​គ្នា។

 

 

​ដូច្នេះ​ប្រិយមិត្ត​​អាច​តាម​ដាន​គូ​ពិសេស​ខាង​លើ​នេះ​បាន ​តាម​រយៈ​​ស្ថានីយ​ទូរទស្សន៍ CTN & CNC ដែល​ផ្សាយ​បន្ត​ផ្ទាល់​ផង​ដែរ៕​

 

-ចុចអាន៖ អង់គ្លេស​ ចង់​​រក្សា​កំណត់ត្រា​ឈ្នះ​១០០% នៅ​វគ្គជម្រុះ​ Euro 2016

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ uefa