អង់គ្លេស​ ចង់​​រក្សា​កំណត់ត្រា​ឈ្នះ​១០០% នៅ​វគ្គជម្រុះ​ Euro 2016

  • 2015-09-03 18:10:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​លោក​ Roy Hodgson ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​តោ​កំណាច​អង់គ្លេស ​បាន​ប្រាប់​ដល់​កូន​ក្រុម​របស់​លោក​ថា​ ​ត្រូវ​តែ​ខិតខំ​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត ដើម្បី​រក្សា​កំណត់ត្រា​ឈ្នះ​១០០% ​(ឈ្នះ​ទាំងអស់) នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ចែក​ពូល Euro 2016។ ​នេះ​បើ​តាម​ខ្សែ​បម្រើ​ Jonjo Shelvey ​របស់​ក្លិប​ Swansea City បាន​បង្ហើប​ប្រាប់។

 

 

​​​ពូល​ E ​របស់​អង់គ្លេស នៅ​សល់​តែ​៤​ប្រកួត​ទៀត​នឹង​បញ្ចប់​ហើយ ​ខណៈ​ដែល​៦​ប្រកួត​​កន្លង​ទៅ អង់គ្លេស​ឈ្នះ​ទាំង​៦​ប្រកួត មាន​១៨​ពិន្ទុ​ឈរ​កំពូល​តារាង លើ​ក្រុម​លេខ​២​ស្វីស ចំនួន​៦​ពិន្ទុ។ បើ​អង់គ្លេស​អាច​យក​ឈ្នះ​សាន់ម៉ារីណូ ​ហើយ​ស្លូវើនៀ ​មិន​អាច​យក​ឈ្នះ​ស្វីស​បាន​ នៅ​ចុង​សប្ដាហ៍​​នេះ​ទេ​ នោះ​អង់គ្លេស​នឹង​ជាប់​ទៅ​លេង​ Euro 2016 នៅ​ប្រទេស​បារាំង​ដោយ​ស្វ័យប្រវត្តិ។

 

 

​​យ៉ាងណា លោក​ Hodgson ​បាន​ប្រាប់​ដល់​កូន​ក្រុម​របស់​លោក​ កាល​ពី​ថ្ងៃ​អង្គារ​ថា អង់គ្លេស​ត្រូវ​តែ​ឈ្នះ​គ្រប់​ការ​ប្រកួត​ដែល​​នៅ​សល់​ ដើម្បី​រក្សា​កំណត់ត្រា​ឈ្នះ​១០០%។

 

Shelvey ​បាន​និយាយ​ថា៖ "សង្ឃឹម​ថា យើង​នឹង​ធ្វើ​បាន​ល្អ​ដូច​ការ​គិត​ទុក​ ហើយ​ក៏​គ្មាន​ហេតុផល​អ្វី ដែល​ថា​យើង​មិន​អាច​ដែរ។ ខ្ញុំ​គិត​ថា យើង​មាន​សមត្ថភាព​គ្រប់គ្រាន់។

 

អង់គ្លេស​ នឹង​ប៉ះ​សាន់ម៉ារីណូ​ ​នៅ​យប់​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ វេលា​ម៉ោង​១១​យប់ ​និង​ប៉ះ​ស្វីស ​នៅ​យប់​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ មុន​ប៉ះ​​អេស្តូនី និង​លុចហ្សំបួរ ​នៅ​ខែ​តុលា​ខាង​មុខ ដើម្បី​បញ្ចប់​​ការ​ប្រកួត​វគ្គ​ជម្រុះ​។

 

តោះ! មើល​ជើង​​អង់គ្លេស ត្រៀម​ប៉ះ​សាន់ម៉ារីណូ និង​ស្វីស​ ខាង​ក្រោម៖

 

 

អ្នកចាំទី៖ Joe Hart (Manchester City), Jack Butland (Stoke City), Tom Heaton (Burnley)។

 

ខ្សែ​ការពារ៖ Nathaniel Clyne (Liverpool), Luke Shaw (Manchester United), Kieran Gibbs (Arsenal), Gary Cahill (Chelsea), Chris Smalling (Manchester United), John Stones, Phil Jagielka (Both Everton)។

 

​​ខ្សែ​បម្រើ៖ Michael Carrick (Manchester United), James Milner (Liverpool), Ross Barkley (Everton), Jonjo Shelvey (Swansea), Alex Oxlade-Chamberlain (Arsenal), Raheem Sterling, Fabian Delph (Both Manchester City), Ryan Mason (Tottenham)។

 

ខ្សែ​ប្រយុទ្ធ៖ Wayne Rooney (Manchester United), Harry Kane (Tottenham), Jamie Vardy (Leicester), Theo Walcott (Arsenal)៕

 

​ចុះ​ប្រិយមិត្ត​ជឿ​ថា អង់គ្លេស​អាច​រក្សា​កំណត់ត្រា​ឈ្នះ​១០០% ​បាន​ទេ?

 

-ចុចអាន៖ ជម្រុះ Euro៖ Rooney ស៊ុត​ចុង​ម៉ោង​ឲ្យ​អង់គ្លេស​បន្ត​កំណត់ត្រា​ឈ្នះ​រហូត

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ bbc