អ្នក​និពន្ធ ជួន សុជា ឱ្យ​ម្ដាយ​ស្រោច​ទឹក​ជា​ប្រចាំព្រោះ...

  • 2015-09-04 15:12:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ដឹក​នាំ​សម្ដែង និង​ និពន្ធ​ទំនុក​ច្រៀង​ប្រចាំ​ផលិតកម្ម​សាន់ដេ ជួន សុជា បាន​បង្ហើប​ប្រាប់​ថា លោក​តែង​ទៅ​ឱ្យ​ម្ដាយ​ស្រោច​ទឹក​​នៅ​​ស្រុក​កំណើត នាខេត្ត​តាកែវ​ ​ជា​ប្រចាំ ព្រោះ​ជា​អ្នក​ផ្ដល់​កំណើត គួរ​គប្បី​ទទួល​បាន​ការ​គោរព​មុន​អ្នក​ផ្សេង​ទៀត។

 

 

“មាន​ប្រសិទ្ធភាព ឬ​មិន​មាន​ប្រសិទ្ធភាព ខ្ញុំ​មិន​បាន​ដឹង​ទេ គឺ​គ្រាន់​តែ​ដឹង​ថា គាត់​ជា​ព្រះ​រស់​ដែល​ខ្ញុំ​គប្បី​គោរព​ឱ្យ​បាន​មុន​គេ​បង្អស់"។ លោក​បញ្ជាក់​មក​កាន់ Sabay មុន​នេះ​បន្តិច។ អ្នក​ដឹក​នាំ​សម្ដែង​ខារ៉ាអូខេ​​ដដែល​បន្ថែម​ថា រាល់​ពេល​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ម្ដងៗ តែង​ឱ្យ​ម្ដាយ​ស្រោច​ទឹក​ជា​និច្ច​មិន​ដែល​ដាច់​នោះ​ឡើ ទោះ​បី​ជា​មិន​បាន​ដឹង​ច្បាស់​ថា មាន​ប្រសិទ្ធភាព​កម្រិត​ណា​ក្ដី។ ប៉ុន្តែ​ហាក់​មាន​អារម្មណ៍​ជ្រះ​ស្រឡះ​ជាង​ពី​មុន។

 

អ្នក​និពន្ធ​រូប​នេះ​បន្ថែម​ម្យ៉ាង​ទៀត​ថា ដោយ​សារ​ឪពុក​ជា​មន្ត្រី​រាជការ ហើយ​មាន​ការ​មមាញឹក​ជា​ប្រចាំ​រាល់​ពេល​ទៅ​លេង​ស្រុក​កំណើត​ម្ដងៗ និង​មិន​សូវ​មាន​ពេល​ជួប​គ្នា ទើប​ភាព​ស្និទ្ធស្នាល​បាន​ធ្លាក់​ទៅ​លើ​ម្ដាយ​ទាំង​ស្រុង។ ទម្លាប់​នេះ​កើត​ឡើង​បន្ទាប់​ពី​បាន​មក​រស់​នៅ និង ​ប្រកប​អាជីព​ជា​អ្នក​និពន្ធ​នៅ​ភ្នំពេញ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

 

អ្នក​និពន្ធ​វ័យ ២៥ ឆ្នាំ​រូប​នេះ​ស្នើ​ឱ្យ​យុវវ័យ​ទាំង​អស់​ធ្វើ​យ៉ាង​ណា​ចេះ​ផ្ដល់​ការ​គោរព​ចំពោះ​ឪពុក​ម្ដាយ ដែល​ជា​អ្នក​ផ្ដល់​កំណើត ចិញ្ចឹម​បីបាច់​ថែរក្សា និង​ជាគ្រូ​ដើម​ដែល​បង្រៀន​កូន​សព្វ​បែប​យ៉ាង​ទម្រាំ​ដឹង​ក្ដី​អាច​រស់​នៅ​ដោយ​ខ្លួន​ឯង​បាន។ កូន​ប្រុស​អ្នក​តាកែវ​ដដែល​បញ្ជាក់​ថា កូន​គ្រប់​រូប​មិន​គួរ​ធ្វើ​ឱ្យ​ឪពុកម្ដាយ​ពិបាក​ចិត្ត ឬ​ស្រក់​ទឹក​ភ្នែក​ដោយ​សារ​ទង្វើ​ខុសឆ្គង​របស់​កូន​នោះ​ទេ៕

 

អាន​អត្ថបទ៖  កវី កែវ សាស្ត្រា និង DJ អាចារ្យ​ធំ ចាប់​ដៃ​គ្នា​ជួយ​លោក​គ្រូ ជ័យ ប៊ុនឈឿ

អាន​អត្ថបទ៖  ដែល​ស្ដាប់​ទេ​រឿង​កំប្លែង​ពី ម៉ាដូណា “ខ្ទើយ​នៅ​សៀមរាប”

 

 

 

អត្ថបទ៖ សំ ជំនាញ

អត្ថបទពេញនិយម