ព្យុហយាត្រា​កក្រើក​ចិន​ម្សិលមិញ​បង្ហាញ​សុទ្ធតែ​សព្វាវុធ​ទំនើប​ចុង​ក្រោយ

  • 2015-09-04 16:19:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ប្រទេស​ចិន​បាន​ប្រារព្ធ​ព្យុហយាត្រា​អបអរ​ខួប​លលើក​ទី៧០ នៃ​ជ័យ​ជម្នះ​លើ​សង្គ្រាម​លោក​លើក​ទី​ពីរ ដែល​មាន​ការ​ចូល​រួម​ពី​ប្រមុខ​ដឹក​នាំ​នៃ​ប្រទេស​នានា​ជា​ច្រើន។ ក្នុង​ឱកាស​នោះ មហាយក្ស​អាស៊ី​ក៏​បាន​បង្ហាញ​សព្វាវុធ​ទំនើប​ៗ​ចុង​ក្រោយ​គ្រប់​ប្រភេទ​ផង​ដែរ។

 

 

ចាប់​ពី​ព្រឹក​ព្រលឹម​ថ្ងៃ​ពុធ​ម្សិលមិញ ប្រមុខ​ដឹក​នាំ​រដ្ឋ​​នៃ​បណ្ដា​ប្រទេស​ជា​ច្រើន​បាន​ធ្វើ​ដំណើរ​ដល់​ទីលាន ធានអានមិន ដើម្បី​សម្ដែង​ការ​គួរ​សម​ជាមួយ​ប្រធានាធិបតី​ចិន ហ្ស៊ី ជីនពីង និង​ចូល​រួម​ទស្សនា​ព្យុហយាត្រា​ដ៏​អស្ចារ្យ។ កង​កិត្តិយស​ពី​ប្រទេស​ចំនួន១៧ ត្រូវ​អញ្ជើញ​ឲ្យ​ចូលរួម​ជាមួយ​ទាហាន​ចិន​ទាំង ១២០០០​នាក់ ដែល​ក្នុង​នោះ​ក៏​មាន​វត្តមាន ៧​នាក់​ពី​ព្រះ​រាជាណាចក្រ​កម្ពុជា​ផង​ដែរ។

 

អ្វី​ដែល​គួរ​​ឲ្យ​ចាប់​អារម្មណ៍​បំផុត គឺ​ប្រទេស​ចិន​បាន​បង្ហាញ​សព្វាវុធ​ទំនើប​ៗ​ជា​ច្រើន ប៉ុន្តែ​ហាមឃាត់​មិន​ឲ្យ​ប្រជាជន​ទស្សនា។ កាំជ្រួច Dongfeng-21D(ទម្ងន់​ជិត ១៣​តោន) ដែល​មាន​សមត្ថភាព​អាច​កម្ទេច​នាវា​ដឹក​យន្តហោះ​ចម្បាំង​ត្រឹម​មួយ​គ្រាប់ ត្រូវ​បង្ហាញ​ជា​លើក​ដំបូង។ ចំណែក​រថក្រោះ និង​យន្តហោះ​ចម្បាំង​រាប់​រយ​គ្រឿង​ទៀត​ក៏​បាន​បង្អួត​ខ្លួន​មុខ​មេ​ដឹក​នាំ​ប្រទេស​នានា​ផង​ដែរ៕

 

កាំជ្រួច Dongfeng-21D

 

 

 

 

 

 

 

 

 

 

 

 

 

ចុចអាន៖ ប្រធានាធិបតី​ចិន​ប្រកាស​កាត់​បន្ថយ​ទ័ព ៣០​ម៉ឺន​នាក់

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ Dailymail