​​​ខ្លីៗ​ជួយ​បង្កើន​ការ​យល់ដឹង​ចរាចរណ៍​របស់​អ្នក​កាន់តែ​​ប្រសើរ

  • 2015-09-04 18:01:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សប្ដាហ៍​​មុន​ Sabay ​បាន​ចែក​រំលែក​ចំណេះដឹង​ជុំវិញ​ចរាចរណ៍​ឲ្យ​ប្រិយមិត្ត​បាន​ដឹង​ច្រើន​ដែរ​ហើយ។ ​ថ្ងៃ​នេះ​យើង​បន្ត​ស្វែង​យល់​ ១០ ​សំណួរ​-ចម្លើយ​បន្ថែម​ទៀត​ជុំវិញ​​បញ្ហា​ការ​ធ្វើ​ដំណើរ​លើ​ដង​ផ្លូវ​នេះ។

 

 

១ ​តើ​នរណា​ខ្លះ​ដែល​អាច​រាប់​ជា​អ្នក​បើកបរ? អ្នក​បើកបរ​គឺ​អ្នក​​បញ្ជា​យាន​គិត​ទាំង​អ្នក​ជិះ​សត្វ ​​អ្នក​ដឹក​សត្វ ​​និង​អ្នក​បរ​សត្វ​នៅ​លើ​ផ្លូវ

 

២ ​បើ​រថយន្ត​ខូច​កណ្ដាល​ទ្រូង​ផ្លូវ​សាធារណៈ ​តើ​អ្នក​ត្រូវ​ធ្វើ​ដូចម្ដេច? ត្រូវ​រុញ​រថយន្ត​ទៅ​អែប​ខាង​ស្ដាំ​ទើប​ធ្វើ​ការ​ជួសជុល ​​បើ​គ្មាន​ផ្លូវ​គ្រប់គ្រាន់​ខ្ញុំ​ត្រូវ​ដាក់​សញ្ញា​ឲ្យ​ដឹង

 

៣ ​បើ​មាន​រថយន្ត​ពី​ក្រោយ​សុំ​ជែង​ ​តើ​អ្នក​​ត្រូវ​ធ្វើ​ដូចម្ដេច? ​​​បើ​ខាង​មុខ​គ្មាន​ឧបសគ្គ ​ខ្ញុំ​ឲ្យ​សញ្ញា​បត់​ស្ដាំ​ ​​​បន្ថយ​ល្បឿន ​​និង​អែប​មក​ស្ដាំ​​ជា​សញ្ញា​អនុញ្ញាត​ឲ្យ​រថយន្ត​ខាងក្រោយ​អាច​ជែង​ទៅ​បាន

 

៤ ​​តើ​អ្នក​បើកបរ​អាច​ប្រើ​ស៊ីផ្លេ​នៅ​ពេល​ណា?​ កន្លែង​ណា? ​ប្រើ​នៅ​ពេល​ថ្ងៃ ​​ពេល​សុំ​ជែង ​និង​មិន​ត្រូវ​ប្រើ​នៅ​ជិត​មន្ទីរពេទ្យ ​​ឬ​កន្លែង​ណា​ដែល​មាន​សញ្ញា​ហាម​ស៊ីផ្លេ

 

៥ ​​ក្នុង​ទីក្រុង​ ឬ​ទីប្រជុំជន ​នៅ​លើ​ផ្លូវ​ដែល​មាន​ទិស​ចរាចរណ៍​ពីរ​ផ្ទុយ​គ្នា ​​តើ​អ្នក​អាច​ចត​រថយន្ត​បាន​ជា​ពីរ​ជួរ​ឬ​ទេ? មិន​អាច​ចត​បាន​ទេ

 

៦ ​​​ក្រៅ​ទីប្រជុំជន​ ​តើ​ការ​កំណត់​ល្បឿន​អតិបរមា​សម្រាប់​រថយន្ត​ធុន​តូច​ប៉ុន្មាន​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង? ៩០ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង

 

៧ ​បើ​អ្នក​បើកបរ​ក្រៅ​ក្រុង​ក្នុង​ល្បឿន ​៩០ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ​តើ​រថយន្ត​អ្នក​ពេល​ជាន់​ហ្វ្រាំង​អាច​ឈប់​ចម្ងាយ​ប៉ុន្មាន​ម៉ែត្រ​នៅ​លើ​ផ្លូវ​ស្ងួត ​និង​ប៉ុន្មាន​ម៉ែត្រ​នៅ​លើ​ផ្លូវ​សើម​ ឬ​រអិល? ៨១ ​ម៉ែត្រ​នៅ​លើ​ផ្លូវ​ស្ងួត ​និង​ ១២០ ​ម៉ែត្រ​នៅ​លើ​ផ្លូវ​សើម

 

៨​ ​ពេល​ចត​រថយន្ត​ តើ​អ្នក​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​យ៉ាង​ដូចម្ដេច? ខ្ញុំ​ត្រូវ​ចត​​ខាង​ស្ដាំ​ដៃ​តាម​ទិស​ចរាចរ​ និង​មិន​ឲ្យ​រំខាន​​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ​ ​ឬ​ចត​នៅ​ចំណត​រថយន្ត​ រួច​ហើយ​ត្រូវ​ដាក់​ហ្វ្រាំង​ដៃ។

 

៩ ​​តើ​អ្នក​បើកបរ​ត្រូវ​ចត ​ឬ​ឈប់​យាន​ជំនិះ​ចម្ងាយ​ប៉ុន្មាន​ម៉ែត្រ​ពី​ផ្លូវ​បត់​ ឬ​ផ្លូវ​ប្រសព្វ? យ៉ាង​តិច​ ៥ ​ម៉ែត្រ ​និង​​យ៉ាង​តិច​ ១០ ​ម៉ែត្រ​លើ​មហាវិថី

 

១០ ​តើ​រថយន្ត​មួយ​ណា​មាន​សិទ្ធិ​អាទិភាព ​បើ​រថយន្ត​មួយ​កំពុង​ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​ក្រាល​កៅស៊ូ ​និង​រថយន្ត​មួយ​ទៀត​ចេញ​ពី​ផ្លូវ​ដី? រថយន្ត​កំពុង​ធ្វើ​ចរាចរ​នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ​ មាន​សិទ្ធិ​អាទិភាព

​​

 

ប្រសិន​បើ​អ្នក​មាន​អត្ថបទ​ចំណេះដឹង​ចរាចរណ៍ ​ឬ​ច្បាប់​នានា​ដែល​ចង់​សរសេរ ​និង​ចែក​រំលែក​ជាមួយ​ Sabay ​​លោក​អ្នក​អាច​សរសេរ​ហើយ​ផ្ញើ​មក​កាន់​អាសយដ្ឋាន​ខាងក្រោម​បាន។

 

អ៊ីមែល៖ ​prak.chanseyha@cidc.com.kh ទូរសព្ទ៖ ​​០១៧ ​៥៥ ៧៦ ​៨៨

អត្ថបទថ្មី