​ម៉ូដែល គួច ចាន់ដានិច មាន​អារម្មណ៍​ប្លែក​ពេល​ថត​ជាមួយ​តួយក្ស​ល្ខោន

  • 2015-09-05 15:52:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី​ម្សិលមិញ​ក្នុង​ឱកាស​ខួប​គម្រប់ ៤ ឆ្នាំ​របស់​ទស្សនាវដ្ដី SOVRIN នៅ ផ្លេនថិសិន កញ្ញា គួច ចាន់ដានិច បាន​រៀបរាប់​អារម្មណ៍​ពិត​ចំពោះ​ការ​ថត Cover ដាក់​លើក​នេះ​ថា ​នាង​ពិតជា​មាន​អារម្មណ៍​ប្លែក និង​រំភើប​ពេល​បាន​ថត​ជាមួយ​តួ​យក្ស​​ល្ខោន។

 

 

“​នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែរ​ខ្ញុំ​បាន​​ថត​ឲ្យ​គម្រប​មុខ​របស់​ទស្សនាវដ្ដី​នេះ តែ​លើក​នេះ​ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល សប្បាយ​រីករាយ និង​មាន​អារម្មណ៍​ថា​ប្លែក​មែនទែន​ដែល​បាន​ថត​បែប​នឹង​ជាមួយ​ពួកគាត់។ ថ្វីត្បិតតែ​វា​សប្បាយ​រីករាយ​ក៏​ពិតមែន តែ​ការ​ថត​នេះ​វា​មាន​ជួប​បញ្ហា​ខ្លះ​ៗ ដោយ​បាន​ទៅ​ថត​នៅ​ខេត្ត​ព្រៃវែង និង​ពេល​ថត​ៗ ស្រាប់តែ​ភ្លៀង ព្រោះ​ជា​រដូវ​វស្សា។” តារា​ម៉ូដែល​ដ៏​ល្បី​រូប​នោះ​ក៏​បាន​និយាយ​បន្ថែម​ទៀត​ថា ការ​រួម​បញ្ចូល​គ្នា​រវាង​សិល្បៈ​បុរាណ​ខ្មែរ និង​សិល្បៈ​បែប​បស្ចិមប្រទេស​នេះ គឺ​ធ្វើឲ្យ​យុវវ័យ​ជំនាន់​ក្រោយ​មិន​បំភ្លេច​ទម្រង់​សិល្បៈ​បែប​បុរាណ​នេះ​​បាន​ឡើយ។

 

 

ចំណែក​ឯ​លោក ជ័យ រដ្ឋា នាយក​ផ្នែក​ច្នៃប្រឌិត​របស់​ទស្សនាវដ្ដី SOVRIN ថា​ការ​យក​តួ​ល្ខោន​បាសាក់​មក​ថត​រួម​បញ្ចូល​គ្នា​ជាមួយ Fashion នោះ​គឺ​ជា​រឿង​ប្លែក​មួយ​មិន​ធ្លាប់​មាន​ទស្សនាវដ្ដី​ណា​ធ្វើ​ទេ​ពី​មុន​មក។

 

"អរ៎ នេះ​ជា​លើក​ទី​ពីរ​ដែរ​សម្រាប់​ក្រុម​ពួក​ខ្ញុំ ដោយ​លើក​មុន​ពួក​ខ្ញុំ​ក៏​បាន​លើក​យក​យីកេ ដែល​ជា​សិល្បៈ​បុរាណ​ខ្មែរ​មក​​​រួម​បញ្ចូល​ម្ដង​ដែរ ហើយ​លើក​នេះ​ខ្ញុំ​យក​ល្ខោន​បាសាក់​វិញ​ម្ដង។ មូលហេតុ​ដែល​ធ្វើឲ្យ​ខ្ញុំ​ជ្រើស​បែប​នេះ​ចង់​បង្ហាញ​ឲ្យ​ពិភព​ខាងក្រៅ​ស្គាល់​ពី​អត្តសញ្ញាណ​របស់​កម្ពុជា​កាន់តែ​ច្បាស់។ ជាពិសេស​គឺ​ចង់​ឲ្យ​ពុក​ម៉ែ​បងប្អូន​ជួយ​លើក​ទឹកចិត្ត​ដល់​ក្នុង​ល្ខោន​បាសាក់ និង​សិល្បៈ​បែប​បុរាណ​ដទៃ​ទៀត​​ឲ្យ​កាន់តែ​ច្រើន​ជាង​នេះ​៕”

 

 
 
 
 
 
 
 

អត្ថបទ៖ទ្រី រ៉ាវី