នារី​ចិត្ត​បុណ្យ​ជួយ​សង្គ្រោះ​ជីវិត​បុរស​ភៀស​ខ្លួន​អណ្ដែត​លើ​ទឹក​១៣​ម៉ោង

  • 2015-09-05 16:21:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Sandra Tsiligeridu ​បាន​ក្លាយ​ជា​នារី​ក្លាហាន​ម្នាក់ បន្ទាប់​ពី​អ្នក​ស្រី​បាន​ជិះ​ទូក​ទៅ​ជួយ​បុរស​ភៀស​ខ្លួន​ជនជាតិ​ស៊ីរី​ម្នាក់ ដែល​អណ្ដែត​ទឹក​អស់​រយៈ​ពេល​១៣​ម៉ោង​មក​ហើយ។

 

 

Tsiligeridu ​បាន​នាំ​ក្រុម​គ្រួសារ​ទៅ​លំហែ​កាយ​នៅ​លើ​កោះ Kos ​ក្នុង​ប្រទេស​ក្រិក។ អំឡុង​ពេល​ជិះ​ទូក​លេង​នោះ​ដែរ អ្នក​ស្រី​ក៏​បាន​ប្រទះ​ឃើញ​ដូច​មាន​របស់​អ្វី​មួយ​ផុស​ឡើង​នៅ​កណ្ដាល​សមុទ្រ ហើយ​ក៏​បាន​ប្រាប់​ទៅ​ប្ដី​អ្នក​ស្រី​ភ្លាម។ ភ្លាម​នោះ ពួកគេ​បាន​ជិះ​ទូក​ម៉ាស៊ីន​ទៅ​កន្លែង​នោះ ហើយ​ក៏​បាន​ឃើញ​បុរស​ម្នាក់​កំពុង​តែ​ដេក​អណ្ដែត​ទឹក​បោះ​ដៃ​ឱ្យ​ជួយ។

 

អតីត​តារា​ម៉ូដែល​និង​សម្ដែង​ខាង​លើ​បាន​និយាយ​ទៀត​ថា៖“គាត់​ខ្សោយ​ខ្លាំង​ណាស់ គាត់​មិន​អាច​សូម្បី​តែ​ក្រោក​ឈរ​ឬ​ដើរ។ រឿង​មួយ​គត់​ដែល​គាត់​អាច​ធ្វើ​បាន​គឺ​គាត់​ប្រាប់​ថា​គាត់​មក​ពី​ស៊ីរី មាន​ឈ្មោះ​ថា Mohammed Besmar ​និង​ត្រូវ​គេ​ធាក់​ទម្លាក់​ពី​លើ​ទូក​ជិត​មួយ​ថ្ងៃ​ហើយ”។ បន្ទាប់​ពី​ជួយ​សង្គ្រោះ​ហើយ Tsiligeridu ​បាន​នាំ​បុរស​ខាង​លើ​ទៅ​កាន់​ប៉ុស្ដិ៍​ប៉ូលិស​នៅ​ក្បែរ​តំបន់​នោះ​ដើម្បី​ឱ្យ​ពួកគេ​យក Mohammed ​ទៅ​កាន់​មន្ទីរពេទ្យ។

 

សូម​បញ្ជាក់​ថា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មាន​ជន​អន្តោប្រវេសន៍​ជា​ច្រើន​បាន​ស្លា​ប់​ដោយសារ​តែ​អត់​អាហារ លិច​ទូក​និង​កត្តា​ផ្សេង​ៗ​ទៀត​ជា​ច្រើន។ ខណៈ​ដែល​បញ្ហា​នេះ​មិន​ទាន់​មាន​អង្គភាព​ណាមួយ​ចេញ​មុខ​មក​ជួយ​ដោះស្រាយ​នៅ​ឡើយ​ទេ៕

 

ចុចអានព្យុហយាត្រា​កក្រើក​ចិន​ម្សិលមិញ​បង្ហាញ​សុទ្ធតែ​សព្វាវុធ​ទំនើប​ចុង​ក្រោយ

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ cnn