ថតបានទិដ្ឋភាពពពកដូច Godzilla នៅសហរដ្ឋអាមេរិក
- 2015-09-07 17:06:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថតបានទិដ្ឋភាពពពកដូច Godzilla នៅសហរដ្ឋអាមេរិក
ចន្លោះមិនឃើញ
ទិដ្ឋភាពពពកដូច Godzilla ត្រូវបុរសម្នាក់ថតបាននៅក្រុង Gloucester រដ្ឋ Massachusetts សហរដ្ឋអាមេរិកកាលពីសប្ដាហ៍មុន ធ្វើឲ្យមនុស្សជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
ទិដ្ឋភាពដ៏កម្រនេះ ថតបានដោយលោក Jay Albert នៅលើផ្លូវ Route 128 ក្រុង Gloucester ពេលកំពុងធ្វើដំណើរទៅផ្ទះ។ បុរសចំណាស់រូបនេះ បានបង្ហោះរូបថតចូលក្នុងប្លុកមួយកាលពីថ្ងៃចន្ទ សប្ដាហ៍មុន ដោយសរសេរអមថា៖ "តាមផ្លូវពីកន្លែងធ្វើការទៅផ្ទះនៅពេលព្រឹកមួយនោះ ខ្ញុំបានឃើញ " Godzilla” ឆ្លងកាត់ផ្លូវ Route 128!”។
កាលពីថ្ងៃព្រហស្បតិ៍ រូបភាពភាពពពកចម្លែកត្រូវបានចែកចាយបន្តលើ Facebook ដោយលោក Brad Panovich ដែលជាអ្នកឧតុនិយមវិទ្យា។ ក្រោយមក រូបភាពនោះត្រូវបានចែកចាយបន្តរាប់ម៉ឺនដង ព្រមទាំងមានការកាត់តជារូបភាពប្លែកៗផងដែរ៕
ចុចអាន៖ ទិដ្ឋភាពពពកប្លែកៗទាំង១០ ដែលអ្នកកម្របានឃើញ
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ dailymail