បទ​ថ្មី​របស់ Justin Bieber បំបែក​កំណត់​ត្រា​របស់ One Direction

  • 2015-09-07 20:36:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​ពេល​នឹង​ដំណឹង​ក្រុម​ចម្រៀង​ប្រ​ទេស​អង់គ្លេស One Direction នឹង​​រំសាយ​​ក្រុម​មួយ​រយៈ​​ក្នុង​ឆ្នាំ​ក្រោយ​នេះ តារា​ចម្រៀង​មក​ពី​ប្រទេស​កាណាដា Justin Bieber ​បាន​បំបែក​កំណត់​ត្រា​របស់​ក្រុម​ចម្រៀង​នេះ​​​តាម​រយៈ​បទ​ចម្រៀង​ថ្មី​របស់​ខ្លួន។

 

 

បន្ទាប់​ពី​ទទួល​បាន​ចំណាប់​អារម្មណ៍​​យ៉ាង​ខ្លាំង​ពី​ការ​​សម្ដែង​​នៅ​​កម្មវិធី​ប្រគល់​រង្វាន់ MTV VMAs​ បទ "What Do You Mean?” របស់ Justin Bieber បាន​ទទួល​បាន​សមិទ្ធផល​ថ្មី​មួយ​ទៀត​ហើយ។ គេហទំព័រ Spotify បាន​ប្រាប់​​កាល​ពី​ថ្ងៃ ព្រហស្បតិ៍​ថា​បទ "What Do You Mean?” ត្រូវ​បាន​គេ​ស្ដាប់​ចំនួន ២១​លាន​ដង​ក្នុង​រយៈ​​ពេល​តែ ៥​ថ្ងៃ។ បទ​មួយ​នេះ​បាន​បំបែក​កំណត់​ត្រា​ទាំង​ក្នុង​ប្រទេស​អាមេរិក​និង​ទូទាំង​ពិភពលោក។ បទ​ចម្រៀង​ដដែល​នេះ​ក៏​បាន​បំបែក​​កំណត់​ត្រា​របស់​បទ "Drag Me Down” របស់​ក្រុម​​ចម្រៀង One Direction ដែល​បាន​ចំណាយ​ពេល​មួយ​សប្ដាហ៍​ដើម្បី​ទាក់ទាញ​បាន​អ្នក​ស្ដាប់​បាន ២០លាន​ដង។

 

តារា​​ចម្រៀង​វ័យ ២១​ឆ្នាំរូប​​នេះ​បាន​និយាយ​នៅ​ក្នុង​កម្មវិធី The Tonight Show Starring Jimmy Fallon កាល​ពី​ថ្ងៃ​អាទិត្យ​ថា "ការ​សម្ដែង​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​រំភើប​ខ្លាំង​ណាស់។ ខ្ញុំ​មិន​បាន​រំពឹង​ថា​នឹង​ទទួល​បាន​ការ​គាំទ្រ​ដូច​នេះ​ទេ"។ អាល់ប៊ុម​ថ្មី​របស់ Bieber នឹង​ចេញ​លក់​នៅ​ថ្ងៃ​ទី ១៣ ខែ​វិច្ឆិកា​ខាង​មុខ៕

 

ចុចអាន៖Justin Bieber ​ស្ទីល​ថ្មី​ពាក់​អាវ​តែ​មួយ​ចំហៀង​សម្ញែង​ខោ​ក្នុង​​ ជិះ​ស្គី​ពេញ​ផ្លូវ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ channel24

អត្ថបទថ្មី