តាម​ពិត​បុរស​ដែល​​ដើរ​តួ​ជំនួស​ The Rock ១៣ឆ្នាំ​កន្លង​មក ជា​បង​ប្អូន​ជីដូន​មួយ​​សោះ

  • 2015-09-07 21:37:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​រឿង​ហូលីវូដ​មាន​តួ​អង្គ​មួយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា Stunt ឬ​តួ​ជំនួស សម្រាប់​សម្ដែង​ជំនួស​តួ​អង្គ​សំខាន់​​ៗ​ក្នុង​វគ្គ​គ្រោះថ្នាក់​ផ្សេងៗ។ តួ​យ៉ាង​លោក Tanoai Reed ត្រូវ​បាន​គេ​​​ស្គាល់​ថា​ជា​តួ​ជំនួស​តារា​សម្ដែង​ Dwayne Johnson ឫ “The Rock” អស់​រយៈពេល​១៣​ឆ្នាំ​មក​ហើយ។

 

 

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ elitedaily លោក Tanonai ចាប់​ផ្ដើម​ដើរ​តួ​ជំនួស​ The Rock តាំងពី​គេ​ចេញ​សម្ដែង​រឿង​ដំបូង​មក​ម្ល៉េះ ពោល​គឺ​រឿង​ “The Scorpion King” នៅ​ឆ្នាំ​២០០២។ មូលហេតុដែល Tanoai Reed តែង​បាន​សម្ដែង​ជា​តួ​ជំនួស ព្រោះ​គេ​មាន​កាយ​សម្បទា​ មុខ​មាត់​ប្រហាក់ប្រហែល​នឹង The Rock។ តែ​អ្វី​ដែល​គេ​មិន​ធ្លាប់​ដឹង​នោះ​គឺ Dwayne Johnson និង Tanoai Reed គឺ​ជា​បង​ប្អូន​ជីដូន​មួយ​នឹង​គ្នា។ ​​

 

គ្រប់​វគ្គ​នៃ​រឿង​ប្រណាំង​ឡាន "Fast and Furious" ដែល​មាន​ការ​សម្ដែង​របស់ The Rock ក្នុង​នោះ​ក៏​មាន​វត្តមានTanonai ផង​ដែរ។ ទស្សនា​រូបភាព​និង​វីដេអូ​ដែល Tonanai នៅ​ពេល​ដើរ​តួ​ជំនួស The Rock កន្លង​មក៖

 

 
 
 
 
 

ចុចអាន៖អាច​ហួស​ចិត្ត​បើ​បាន​​​ឃើញ​មុខ​​ពិត​តួ​សម្ដែង​ឈុត​គ្រោះថ្នាក់​ជំនួស​​តួ​ឯក​ក្នុង​រឿង​ល្បី​ៗ

 

ប្រែសម្រួល៖​ ហេង សុធារិទ្ធិ ប្រភព៖elitedaily